fbpx

អ្នកដែលមានអាយុខ្ទង់ ២០ ដែលទើបចេញធ្វើការដំបូង ប្រាកដជាធ្លាប់គិតហើយមើលទៅ ថាចង់រស់នៅបែកពីគ្រួសារ ដើម្បីទទួលបានសេរីភាព ឯករាជ្យភាព បទពិសោធន៍ ឬចង់រ៉ើមកនៅជិតកន្លែងធ្វើការជាដើម។

ក្នុងការសម្រេចចិត្តនេះអ្នកត្រូវពិចារណាលើសំណួរមួយចំនួនដូចជា៖

  • តើអ្នកត្រូវចំណាយប៉ុន្មានលើការរស់នៅបែកពីគ្រួសារ? ចំណាយនេះមិនមែនមានតែថ្លៃផ្ទះឈ្នួលប៉ុណ្ណោះទេ តែមានចំណាយផ្សេងទៀតក្នុងការរស់នៅដែលកាលពីមុន គ្រួសារអ្នកជាអ្នកផ្គត់ផ្គង់ ដូចជា ថ្លៃទឹកភ្លើងហ្គាស ថ្លៃចំណតជាដើម។ ជាទូទៅ ចំណាយដែលសមរម្យទៅតាមលទ្ធភាពរបស់អ្នកត្រូវកំណត់ត្រឹម ៣០% នៃប្រាក់ចំណូលសរុបរបស់អ្នក។ ការកំណត់ត្រឹម៣០% នេះគឺដើម្បីឲអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់សន្សំ និងការចាយវាយលើម្ហូបផ្សេងទៀត។
  • តើអ្នកមានលុយសន្សំគ្រប់គ្រាន់សម្រាប់ចំណាយលើប្រាក់កក់ និងថ្លៃទិញសម្ភារៈទូតាំងក្នុងផ្ទះថ្មីឬអត់? ប្រាក់កក់ជាទូទៅស្មើនឹង ថ្លៃផ្ទះឈ្នួល ១ ទៅ ៣ខែ។ ថ្លៃទិញសម្ភារៈទូតាំង អាស្រ័យទៅលើការចំណាយរៀងខ្លួនថាតើផ្ទះជូលមានសម្ភារៈស្រាប់ ឬអ្នកអាចរ៉ើសម្ភារៈពីផ្ទះចាស់មកប្រើដើម្បីកាត់បន្ថយចំណាយ។ លុយសន្សំនេះគឺត្រូវដាច់ផ្សេងពីលុយសន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់គម្រោងវិនិយោគពេលអនាគត ព្រោះថាអ្នកមិនគួរចំណាយលុយសន្សំស្ទើរទាំងអស់លោការរ៉ើផ្ទះនោះទេ។
  • តើអ្នកមានគម្រោងរស់នៅបែកពីគ្រូសារយ៉ាងហោចណាស់រយៈពេល ១ឆ្នាំដែរ ឬអត់? ព្រោះថាកុងត្រាជួលផ្ទះភាគច្រើនមានរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ។ បើអ្នកផ្តាច់កុងត្រាមុន នោះអ្នកនឹងត្រូវខាតលុយកក់។

ប្រសិនជាចំណាយទាំងអស់នេះហួសពីលទ្ធភាពរបស់អ្នក ហើយអ្នកចាំបាច់ត្រូវតែរ៉ើផ្ទះ អ្នកអាចរកមិត្តភ័ក្តណាម្នាក់ដែលអ្នកទុកចិត្តហើយត្រូវ រ៉ើមកនៅម្នាក់ឯងដែរ មកនៅជាមួយគ្នាដើម្បីអាចចែករំលែកចំណាយខ្លះ។

តើអ្នកមានលទ្ធភាពរស់នៅបែកពីគ្រួសារឬនៅ?

Leave a Reply

Scroll to top
%d bloggers like this: