fbpx

ការឆ្លងកាត់វិបត្តិ COVID-19 ពិតជាអាចបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ ជាមួយនឹងវិបត្តិនេះ ព្រមទាំងការនៅដោយឡែក (ចត្តាឡីស័ក្ដិ)ឬធ្វើការពីផ្ទះ យើង មានឱកាសច្រើនដើម្បីធ្វើការវាយតម្លៃពីហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង។

#LuyBook នឹងលើកយកមេរៀនចំនួន ៤ ដែលយើងទាំងអស់គ្នាបានរៀនពីវិបត្តិ COVID-19 ដូចខាងក្រោម៖

១. ការងារក្រុមហ៊ុនដែលយើងធ្វើប្រចាំថ្ងៃ និងប្រាក់ចំណូលពីប្រាក់ខែរបស់យើងមិនមែនស្ថិតស្ថេរដូចដែលយើងគិតនោះទេ៖ ជាក់ស្ដែង ពេលវិបត្តិ COVID-19 នេះកើតឡើង មានបុគ្គលិកមួយចំនួនត្រូវបានកាត់បន្ថយម៉ោងធ្វើការ, មួយចំនួនត្រូវបានកាត់ប្រាក់ខែ, មួយចំនួនត្រូវបានឱ្យផ្អាកការងារបណ្ដោះអាសន្ន ហើយមួយចំនួនទៀតត្រូវបានបញ្ឈប់ពីការងារតែម្ដង ដែលទាំងអស់នេះគឺធ្វើឱ្យមានផលប៉ះពាល់លើចំណូល និងជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។

២. ការមានប្រភពចំណូលច្រើន ជាពិសេសចំណូលអកម្មពិតជាមានសារៈសំខាន់៖ ភ្ជាប់ជាមួយចំណុចខាងលើ ការដែលមានប្រភពចំណូលផ្សេងទៀត ជាពិសេសចំណូលអកម្ម អាចនឹងជួយសម្រួលជីវភាពរបស់យើងឱ្យប្រសើរឡើង ជាពិសេសក្នុងគ្រាលំបាកនេះ។

៣. ការមានប្រាក់សន្សំសម្រាប់គ្រាអាសន្នពិតជាមានការចាំបាច់៖ ប្រសិនបើមានការកាត់ប្រាក់ខែ ឬការបាត់បង់ការងារ ប្រាក់សន្សំសម្រាប់គ្រាអាសន្នរបស់អ្នកពិតជាជំនួយមួយសម្រាប់អ្នកក្នុងគ្រាដ៏លំបាក។ ជាទូទៅអ្នកគួរតែមានប្រាក់សន្សំនេះយ៉ាងតិចយ៉ាងហោចណាស់ ៣-៦ ខែនៃការចំណាយអប្បបរមាប្រចាំខែរបស់អ្នក។

៤. ការគ្រប់គ្រងចំណូល-ចំណាយពិតជាសំខាន់៖ វិបត្តិហិរញ្ញវត្ថុកើតមានឡើងបែបនេះ តើអ្នកអាចទ្រាំទ្របានយូរប៉ុនណា? ៦ខែនៃប្រាក់សន្សំរបស់អ្នក? ហើយប្រសិនបើវិបត្តិនេះអូសបន្លាយកាន់តែយូរ តើអ្នកគិតយ៉ាងណា? វិធីតែមួយដែលជាមូលដ្ឋានគ្រឹះនិងមានប្រសិទ្ធភាពបំផុត គឺធ្វើការគ្រប់គ្រងចំណូល-ចំណាយរបស់អ្នកឱ្យបានទៀងទាត់។ ពិតជាពិសេសណាស់ ក្នុងពេលវិបត្តិនេះ ដែលអ្នកធ្វើការនៅដោយឡែក (ចត្តាឡីស័ក្ដិ) ឬធ្វើការពីផ្ទះ និងអនុវត្តគម្លាតសង្គមផងនោះ អ្នកពិតជាមានពេលវេលាច្រើនសម្រាប់ធ្វើការវាយតម្លៃ ឬគ្រប់គ្រង និងរៀបចំផែនការចំណាយសំខាន់ៗជាដើម។

មេរៀនទាំង ៤ ពីវិបត្តិកូវីដ-១៩

Leave a Reply

Scroll to top
%d bloggers like this: