fbpx

អ្នកដែលរស់នៅក្នុងគ្រួសារមិនធូធារប្រហែលជាធ្លាប់គិតហើយថាខ្លួនឯងដើរក្រោយគេ ព្រោះកូនអ្នកមាន មានឱកាសច្រើនជាង។ ក្មេងដែលកើតក្នុងគ្រួសារអ្នកមានភាគច្រើន នៅតែមានការងារល្អទោះបីពួកគេខ្ជិលយ៉ាងណាក៏ដោយ ព្រោះឪពុកម្តាយអ្នកមានបានបង្កើតកម្រាលកញ្ចក់ (glass floor) ដែលមានន័យថាឪពុកម្តាយអ្នកមាននឹងធ្វើយ៉ាងណាមិនឱ្យកូនគាត់ធ្លាក់ខ្លួនក្រជាងពួកគាត់ឡើយ។

កូនអ្នកមានអាចមានឱកាសក្នុងការដកបទពិសោធន៍ក្នុងជីវិតបានច្រើន។ ពួកគេអាចរៀនសាលាល្អៗដែលមានគុណភាពខ្ពស់, អាចដើរលេងដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្រៅប្រទេស និងបើកផ្នត់គំនិតឱ្យទូលាយជាងមុន, អាចរៀនធ្វើការងារពីឪពុកម្តាយរបស់ពួកគេ, អាចសាកល្បងធ្វើការរកស៊ី ជាដើម ដោយមិនព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយព្រោះមានដើមទុនស្រាប់។

ពួកគេមានឱកាសក្នុងការបង្កើតបណ្ដាញទំនាក់ទំនងច្រើន។ ជាធម្មតា ប្រសិនបើឪពុកម្តាយអ្នករកស៊ីមានស្គាល់គេច្រើន អាចណែនាំឱ្យកូនបង្កើតទំនាក់ទំនងស្រួលពេលចេញធ្វើការងារ ឬប្រកបរបររកស៊ីដែរ ពួកគេក៏មានលទ្ធភាពក្នុងការស្លៀកពាក់បានសមរម្យថ្លៃថ្នូរជាងអ្នកធម្មតា ពោលគឺចូលកម្មវិធីធំដុំចុះចំណោម និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនង។

យ៉ាងណាមិញ #LuyBook ចង់សួរអ្នកទាំងអស់គ្នាថា ប្រសិនបើអ្នកកើតមកក្នុងគ្រួសារមិនសូវធូធារដូចគេ តើបាត់ឱកាសទេ ឬអ្នកប្រៀបមិនបាននឹងគេទេ? ទោះបីជាអ្នកមិនធូធារ វាមិនមានន័យថាអ្នកប្រៀបមិនបាននឹងគេ ឬបាត់ឱកាសនោះទេ។ វាគ្រាន់តែមានន័យថា ឪពុកម្តាយ ជីដូនជីតាគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចឱ្យកូនចៅគេរស់ស្រួល។ ដូចនេះ អ្នកក៏ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទើបអាចឱ្យកូនចៅអ្នក និងអ្នករស់ស្រួលដូចគ្នា។ នេះដូចជាសម្ដីរបស់មហាសេដ្ឋី Bill Gates បានពោលថា៖ កើតមកក្រមិនមែនជាកំហុស តែបើអ្នកស្លាប់ទៅវិញក្រទើបជាកំហុសដ៏ធំរបស់អ្នក។

កើតមកមិនសូវមាន គួរតូចចិត្តទេ?

Leave a Reply

Scroll to top
%d bloggers like this: