fbpx

មានដឹងអត់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយ ជួញដូរមូលបត្ររដ្ឋនៅពេលឆាប់ៗនេះ!

ស្គាល់ថា មូលបត្ររដ្ឋ (government bond) ហ្នឹងជាអីហើយឬនៅ? ហើយរាជរដ្ឋាភិបាលធ្វើការបោះផ្សាយមូលបត្រនេះធ្វើអ្វី?

មូលបត្ររបស់រដ្ឋាភិបាលគឺជាមូលបត្រដែលចេញលក់ដោយរដ្ឋាភិបាលដើម្បីគាំទ្រដល់ការចំណាយនិងកាតព្វកិច្ចរបស់រដ្ឋាភិបាល។ មូលបត្ររដ្ឋនឹងត្រូវដាក់លក់ជាសាធារណៈ នៅទីផ្សារដំបូងតាមដេញថ្លៃ។ អ្នកទិញនឹងទទួលបានការប្រាក់ពីរដ្ឋ និងបានលុយដើមត្រឡប់មកវិញនៅពេលមូលបត្រនោះហួសកំណត់។ និយាយឱ្យសាមញ្ញទៅគឺដូចរដ្ឋខ្ចីលុយវិស័យឯកជនអញ្ចឹង។ ចំណែកឯតម្លៃរបស់មូលបត្រនេះប៉ុន្មាន ឬបានការប្រាក់ប៉ុន្មាននោះ គឺគេពុំទាន់បានកំណត់ទេ។

រដ្ឋបោះផ្សាយមូលបត្រនេះ ដោយសារមូលហេតុឬដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

  • លើកកម្ពស់ទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក
  • ទទួលបានអំណាយគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអតិផរណាក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្រ ដល់វិស័យឯកជន(កាត់បន្ថយបរិមាណលុយ ក្នុងទីផ្សារដើម្បីកុំឱ្យលុយធ្លាក់ថ្លៃពេក) ឬទិញយកមូលបត្រពីវិស័យឯកជនវិញ
  • កៀរគរប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយរបស់រដ្ឋដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងៗ ដើម្បីជៀសវាងការតំឡើងពន្ធប្រមូលពីផ្នែកឯកជន ឬជៀសវាងការពឹងផ្អែកទៅលើប្រាក់ឥណទាន ឬកម្ចីពីបរទេស ជាពិសេសនៅពេលប្រទេសយើងមានការអភិវឌ្ឍជាងមុន (ពីប្រទេលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់) ប្រាក់ឥណទានពីបរទេស ក៏មានការថយចុះទៅតាមទៅតាមហ្នឹងដែរ
  • ផ្ដល់ពិពិធកម្ម (diversity) ដល់អ្នកវិនិយោគ ព្រោះថាមូលបត្ររដ្ឋ គឺជាមូលបត្រដែលមានហានិភ័យទាបជាងគេ
  • ធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុរបស់រដ្ឋ។ − ជាមូលដ្ឋានគ្រឹះក្នុងការកំណត់ការប្រាក់ក្នុងប្រទេស
ហេតុអ្វីរដ្ឋាភិបាលបោះផ្សាយមូលបត្ររដ្ឋ?

Leave a Reply

Scroll to top
%d bloggers like this: