fbpx

ធ្លាប់តែស្គាល់លោក Warren Buffet តែដែលលឺពីលោកស្រី Cathie Wood ហើយនៅ?

Cathie Wood គឺជាស្ថាបនិករបស់ក្រុមហ៊ុន ARK Invest ដែលបច្ចុប្បន្នក្រុមហ៊ុននេះគ្រប់គ្រង និងវិនិយោគទឹកប្រាក់ចំនួន ៤៣,៦ ពាន់លានដុល្លារ។ Cathie ទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិននៅក្នុងទីផ្សារហិរញ្ញវត្ថុតាមរយៈជំនឿ និងចក្ខុវិស័យដ៏មុតមាំរបស់លោកស្រីទៅលើនវានុវត្ត (innovation) និង disruptive technologyក៏ដូចជាយុទ្ធសាស្ត្រ និងក្បួនវិនិយោគ ដែលមានភាពច្នៃប្រឌិត (out-of-box-thinking) ដែលជាយុទ្ធសាស្ត្រមួយខុសពីវិធីវិនិយោគបែប value investing របស់លោក Warren Buffet។

Cathie បានបង្កើត ARK ក្នុងឆ្នាំ ២០១៤ ដោយហេតុផលពីរយ៉ាង គឺទីមួយ ស្វែងរកនវានុវត្តថ្មី (disruptive innovation) និងចែករំលែកការស្រាវជ្រាវរបៀបសេដ្ឋកិច្ចចែករំលែកនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ (asset management)។ Ark Invest ផ្តោតការវិនិយោគសំខាន់ទៅលើនវានុវត្តដូចជា ការសិក្សាពីកោសិកាហ្សែន (genomic sequencing), មនុស្សយន្ត (Robot), បញ្ញាសិប្បនិម្មិត (Artificial Intelligent), ការផ្ទុកថាមពល និងរថយន្តអគ្គិសនី, fintech, ការបោះពុម្ព 3D, ការរុករកផ្នែកអវកាស និងបច្ចេកវិទ្យា blockchain ជាដើម។

ជាក់ស្តែង ទោះបីក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំពិភពលោកជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ តែ ARK Investment នៅតែទទួលបាន ផលចំណេញខ្ពស់ជាងសន្ទស្សន៍ធំៗ ដូចជា SP500, Nasdaq និង Dow Jones ជាដើម ។ Cathie យល់ឃើញថាមូលហេតុដែលនាំឱ្យ Ark ទទួលបានលទ្ធផលល្អបែបនេះ គឺព្រោះ ARK វិនិយោគទៅលើក្រុមហ៊ុនដែលមានដំណោះស្រាយចំពោះដែលលេចឡើងដោយសារវិបត្តិជំងឺកូវីដ១៩។

Ark Genomic ETF (ARKG) បានកើនឡើង ១៨០%។ARK Next Generation Internet EFT (ARKW) បានកើនឡើង ១៥០%។ ARK Innovation ETF (ARKK) បានកើនឡើង ១៤៧%។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ Cathie Wood ត្រូវបានគេស្គាល់ថាល្បីល្បាញដោយសារការវិនិយោគ និងជំនឿរបស់លោកស្រីទៅលើក្រុមហ៊ុន Tesla។ នៅឆ្នាំ ២០១៨ លោកស្រីបានបង្កើនទំហំវិនិយោគទៅលើ TESLA ឱ្យស្ថិតដល់លំដាប់ទីមួយនៃ fund របស់ ARK។

នៅពេលដែលក្រុមហ៊ុន TESLA ធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០១៦, អ្នកវិភាគទីផ្សារចំនួន ៧៥% បានផ្តល់អនុសាសន៍ឱ្យលក់ក្រុមហ៊ុននេះចេញ, ខណៈ Cathie បានបង្កើនទឹកប្រាក់វិនិយោគរបស់ខ្លួនជាង ៣ ដងទៅលើ TESLA។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុន Tesla បានកើនឡើង ៤៦ ភាគរយ ខណៈអ្នកវិភាគភាគច្រើនបន្តមិនគាំទ្រដល់ក្រុមហ៊ុន TESLA។

សូម្បីតែនៅពេលដែលអ្នកជំនាញជាច្រើនកំពុងមានការសង្ស័យទៅនឹងក្រុមហ៊ុន TESLA ហើយបានវាយតម្លៃថាក្រុមហ៊ុននេះមានតម្លៃជ្រុលហួសក៏ដោយ ក៏ Cathie នៅតែមានចក្ខុវិស័យថារថយន្តអគ្គិសនីនេះនឹងដណ្តើមយកទីផ្សាររថយន្តប្រើសាំងនាពេលអនាគត ជាមួយនឹងបច្ចេកវិទ្យាផ្ទុកថាមពល និងឌីស្សាញបន្ទះ Chip របស់គេ ដែលនឹងនាំឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុននាំមុខក្នុងវិស័យយានយន្ត។

We’re all about finding the next big thing. Those hewing to the benchmarks, which are backwards looking, are not about the future. They are about what has worked. We’re all about what is going to work.” – Cathie Wood

អ្នកអាចស្វែងរក Youtube របស់ ARK Invest ដែល Cathieនិងក្រុមការងារតែងពិភាក្សាគ្នាជាប្រចាំអំពីស្ថានភាពសេដ្ឋកិច្ច, ទីផ្សារ និងទស្សនវិស័យរបស់ពួកគេនៅទីនេះ៖ https://www.youtube.com/channel/UCK-zlnUfoDHzUwXcbddtnkg

ស្គាល់ Cathie Wood នៅ?

Leave a Reply

Scroll to top
%d bloggers like this: