fbpx

ជាធម្មតា, មនុស្សក្នុងវ័យខុសគ្នាមានស្ថានភាពហិរញ្ញវត្ថុខុសៗគ្នាដែរ ព្រោះស្ថិតក្នុងដំណាក់កាលអាជីព និងដំណាក់កាលជីវិតខុសៗគ្នា។

វ័យខ្ទង់ ២០ឆ្នាំ ជាវ័យមួយដែលចាំបាច់ត្រូវរៀបចំមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឱ្យបានល្អ ព្រោះវានឹងកំណត់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលអនាគតដែរ។

សំណួរចំនួន ១១ ដែលអាចវាយតម្លៃថាមនុស្សខ្ទង់ ២០ឆ្នាំ មានស្ថានភាពហិរញ្ញវត្ថុល្អ ឬយ៉ាងណា ដូចខាងក្រោម៖

១. តើអ្នកមានចំណូលជាប្រចាំដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ឬនៅ?

២. តើអ្នកមានបានព្យាយាមរកប្រាក់ចំណូលបន្ថែម ឬប្រភពចំណូលបន្ថែមឬទេ?

៣. តើអ្នកមានអភិវឌ្ឍចំណេះដឹង និងសមត្ថភាពខ្លួនឯងលើផ្នែកហិរញ្ញវត្ថុឬទេ?

៤. តើអ្នកមានកញ្ចប់ប្រាក់សន្សំសម្រាប់គ្រាអាសន្នឬនៅ?

៥. តើអ្នកមានផែនការថវិកា និងគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនជាប្រចាំឬទេ?

៦. តើអ្នកមានគោលដៅហិរញ្ញវត្ថុសម្រាប់រយៈពេលខ្លី និងវែងឬនៅ?

៧. តើអ្នកមានជាប់បំណុលឬទេ? ហើយមានបានគ្រប់គ្រងបំណុលខ្លួនល្អឬអត់?

៨. តើស្គាល់ខ្លួនឯងថាជាវិនិយោគិនប្រភេទណាឬនៅ? ហើយមានចាប់ផ្ដើមវិនិយោគដែរឬអត់?

៩. តើអ្នកមានកញ្ចប់ថវិកាសន្សំសម្រាប់ពេលចូលនិវត្តន៍ឬទេ?

១០. តើអ្នកមានធនារ៉ាប់រងគ្រប់គ្រាន់ឬនៅ?

១១. ប្រសិនបើមានគ្រួសារហើយ, តើអ្នកមានព្រមព្រៀងជាមួយដៃគូក្នុងការគ្រប់គ្រងលុយ និងរៀបចំគោលដៅហិរញ្ញវត្ថុរួមគ្នា សម្រាប់គ្រួសារហើយឬនៅ?

សង្ឃឹមថាសំណួរទាំងនេះ អាចជាការដាស់តឿនឱ្យអ្នកទាំងអស់គ្នាធ្វើការពិនិត្យពីស្ថានភាពហិរញ្ញវត្ថុខ្លួនឯង ព្រោះវាពិតជាមានសារៈសំខាន់ ជាពិសេសក្នុងវ័យខ្ទង់ ២០ឆ្នាំនេះ។ យ៉ាងណាមិញ, ប្រសិនបើអ្នកទាំងអស់គ្នាខ្វះខាតនៅចំណុចណាមួយនៅឡើយ សូមកុំទាន់បារម្ភអី ព្រោះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមរៀបចំពីពេលនេះបាន!


វ័យខ្ទង់ ២០, គួរធ្វើអ្វីខ្លះទើបមានស្ថានភាពហិរញ្ញវត្ថុល្អ?

Leave a Reply

Scroll to top
%d bloggers like this: