fbpx

វិបត្តិកូវីដ-១៩ នេះ ជាពេលដ៏លំបាកមួយសម្រាប់បងប្អូនប្រជាជនខ្មែរយើង ជាពិសេសលើបញ្ហាហិរញ្ញវត្ថុផ្ទាល់។ មានបងប្អូនមួយចំនួនត្រូវបាត់បង់ការងារ ខ្លះព្យួរការងារ ឬកាត់បន្ថយម៉ោងធ្វើការ ហើយខ្លះទៀតត្រូវផ្អាកការរកស៊ី ឬគ្មានអតិថិជនតែម្តង ពោលគឺប៉ះពាល់ចំណូលគ្រប់តែគ្នានឹង។

ថ្ងៃនេះ #LuyBook នឹងចែករំលែកអ្នកទាំងអស់គ្នាពីវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងភាពមិនប្រកដប្រជានេះ ដូចខាងក្រោម៖

១. កាត់បន្ថយចំណាយមិនចាំបាច់

របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់គួរធ្វើផែនការចំណាយច្បាស់លាស់ដោយត្រូវត្រៀមលុយទុកសម្រាប់ចំណាយចាំបាច់ដូចជា ទឹក, ភ្លើង, ម្ហូប ជាដើម។ ហើយគិតឡើងវិញមុននឹងដកលុយចេញពីហោប៉ៅទិញអ្វីមួយ ក្នុងអំឡុងពេលនេះ បើទោះជានៅផ្ទះទំនេរចង់ទិញឥវ៉ាន់តាមអនឡាញ ក៏ត្រូវគិតមើលសិនថាវាចាំបាច់ឬអត់។

២. គួរធ្វើការស្នើសុំបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ផ្ទះ ឬដី

មានបងប្អូនខ្មែរយើងជាច្រើនដែលកំពុងជួបបញ្ហាបង់រំលស់ផ្ទះ ឬដីយឺតយ៉ាវ ហើយរដ្ឋាភិបាលបានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យជួយពិនិត្យលទ្ធភាពបន្ធូរបន្ថយ, លើកលែងការផាកពិន័យ ឬដាក់បន្ទុកការប្រាក់ ក្នុងករណីបង់យឺត រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។ ដូចនេះ, គួរធ្វើការពិភាក្សាជាមួយក្រុមហ៊ុន ប្រសិនបើបងប្អូនជួបប្រទះបញ្ហាហិរញ្ញវត្ថុ។

៣. រៀបចំឥណទានឡើងវិញ

សម្រាប់បងប្អូនដែលខ្ចីលុយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងជួបវិបត្តិមិនអាចបំពេញកាតព្វកិច្ចទូទាត់ប្រាក់បានដោយសារវិបត្តិកូវីដ-១៩ អាចធ្វើការស្នើសុំពន្យាពេលសង ឬបន្ធូរបន្ថយលក្ខខណ្ឌកិច្ចសន្យា ដោយការអនុគ្រោះពីស្ថាប័នទាំងនោះផ្ទាល់។ ការអនុគ្រោះនេះគឺត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២០ មកម្ល៉េះ រហូតដល់ខែមិថុនា ឆ្នាំ ២០២១។

៤. ដកលុយសន្សំមកចាយដោយប្រុងប្រយ័ត្ន៖

ក្នុងករណីដែលបងប្អូនមិនមានចំណូលសោះ ហើយមានប្រាក់សន្សំសម្រាប់គ្រាអាសន្ន ពី៣ ទៅ ៦ខែ, គួរធ្វើការដកប្រាក់សន្សំនោះដោយយកចិត្តទុកដាក់បំផុត ពោលត្រូវកត់ត្រាចំណាយឱ្យបានល្អិតល្អន់ និងកាត់បន្ថយចំណាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ត្រូវចាំថា ពេលដែលមានចំណូលវិញ គឺត្រូវរៀបចំកញ្ចប់សន្សំនេះឡើងវិញ។

៥. ចរចាលក្ខខណ្ឌជួលជាមួយម្ចាស់ទីតាំង

សម្រាប់កម្ពុជា ប្រាក់កម្ចីអាជីវកម្មភាគច្រើននៅតែតម្រូវឱ្យអ្នកខ្ចីដាក់វត្ថុបញ្ចាំ ដែលអាចជាដីធ្លី ឬអាគារជាដើម។ ក្នុងករណីទូទៅ ធនាគារអនុញ្ញាតឱ្យខ្ចីប្រហែល ៦០% ទៅ ៦៥% នៃសសម្រាប់អ្នកដែលត្រូវជួលទីតាំងអាជីវកម្ម, រោងចក្រ ឬផ្ទះជួល គួរធ្វើការចរចាស្នើសុំម្ចាស់ទីតាំងផ្ដល់ការអនុគ្រោះ ដោយបញ្ចុះថ្លៃសេវាជួល ឬពន្យារពេលទៅតាមលទ្ធភាព។

៦. ស្នើសុំជំនួយពីសហគមន៍ ឬអាជ្ញាធរមូលដ្ឋាន

មុនពេលទៅរកស្ថាប័នផ្តល់ប្រាក់កម្ចី ម្ចាស់អាជីវកម្មត្រូវរៀបចំឯកសារចាំបាច់ទាំងអស់នៅក្នុងដៃ។ ឯកសារចាំបាច់មួយចំនួនរួមមាន៖ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ, វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម, ប័ណ្ណប៉ាតង់, ឯកសារវត្ថុរំលស់, របាយការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ១២ ខែចុងក្រោយរបស់អាជីវកម្ម, ការបញ្ជាក់អំពីបំណុលណាមួយពីធនាគារផ្សេងទៀត ប្រសិប្រសិនបើបងប្អូនធ្លាក់ខ្លួនជួបផលវិបាកខ្លាំង ឬទាល់ក្រ គួរស្នើសុំជំនួយពីសហគមន៍ ទៅតាមលទ្ធភាព ឬសុំអាជ្ញាធរមូលដ្ឋានឱ្យពួកគាត់ជួយបងប្អូនចុះឈ្មោះក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរបស់រាជរដ្ឋាភិបាលបាន។


គ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុក្នុងសម័យវិបត្តិជំងឺកូវីដ ១៩

Leave a Reply

Scroll to top
%d bloggers like this: