fbpx

តើនៅស្រុកខ្មែរយើង មាន startup ល្បីៗណាខ្លះនៅក្នុងវិស័យបច្ចកវិទ្យាហិរញ្ញវត្ថុ (Fintech)?

#LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ Fintech Startup នៅប្រទេសយើងចំនួន ៥ ដូចខាងក្រោម៖

១. Clik

បានបង្កើតឡើងនៅឆ្នាំ ២០១៦ ដែលជាក្រុមហ៊ុនដែលអាចឱ្យអ្នកប្រើប្រាស់ទូទាត់ប្រាក់តាមកាបូបអេឡិចត្រូនិច (mobile wallet) តាមទូរស័ព្ទដៃ, ឬ debit និង credit card ទៅតាមការទិញឥវ៉ាន់ ឬប្រើប្រាស់សេវាកម្មនានាបាន។ មិនតែប៉ុណ្ណោះ, Clik ក៏មានមុខងារដែលអនុញ្ញាតឱ្យម្ចាស់ហាងអាចមើលទិន្នន័យ ដើម្បីសិក្សាឥរិយាបថរបស់អតិថិជនពួកគេផងដែរ។

២. Digicro

បានបង្កើតឡើងនៅឆ្នាំ ២០១៨ ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្ចីខ្នាតតូច ពី ១០០ ដុល្លារ ដល់ ១,០០០ ដុល្លារ តាមរយៈកម្មវិធីទូរស័ព្ទ “Spean Loan” ក្នុងរយៈពេល ១០នាទី ដោយមិនចាំបាច់មានឯកសារ ឬត្រូវទៅដល់ទីតាំងក្រុមហ៊ុនឡើយ។ ក្រុមហ៊ុនផ្ដល់កម្ចី ដោយវិភាគទិន្នន័យក្នុងទូរស័ព្ទរបស់អតិថិជន និងមានប្រព័ន្ធដាក់ពិន្ទុឥណទាន (credit scoring system) ដើម្បីសិក្សាលទ្ធភាពសងរបស់អតិថិជនផ្ទាល់។ ជាទូទៅ កម្ចីអាចផ្ដល់ឱ្យរយៈពេលពី ៦១ ថ្ងៃ ដល់ ៣៦៥ ថ្ងៃ ជាមួយនឹងការប្រាក់ប្រចាំឆ្នាំ ២៦% ទៅ ៤៨% និងថ្លៃសេវា ២.៥% ទៅ ១២% នៃទឹកប្រាក់កម្ចី។

៣. Banhji

បានបង្កើតឡើងនៅឆ្នាំ ២០១៦ ជាក្រុមហ៊ុនដែលផ្ដល់ប្រព័ន្ធគណនេយ្យជូនអាជីវកម្មធុនមីក្រូ និងតូចនៅកម្ពុជា។ ជាទូទៅ, ប្រព័ន្ធនេះអាចគ្រប់គ្រងចំណូល, ចំណាយ, ចរន្តសាច់ប្រាក់, ផែនការថវិកា, ស្តុក, អតិថិជន ជាដើម។

៤. Morokot

បានបង្កើតឡើងនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលលក់ software សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ក្រុមហ៊ុននេះ មានផ្ដល់ជាប្រព័ន្ធ core banking ដែលគ្រប់គ្រងទិន្នន័យអតិថិជន, ប្រាក់បញ្ញើរ, កម្ចី, គណនេយ្យ, របាយការណ៍ ជាដើម។

៥. BongLoy

បានបង្កើតឡើងនៅឆ្នាំ ២០១៨ ជាក្រុមហ៊ុនដែលផ្ដោតលើ open API ក្នុងការបង្កើតជាកាត និងការបង់ប្រាក់តាមអនឡាញ។ និយាយឱ្យស្រួលស្ដាប់ទៅ បើចង់បង្កើតកាត UnionPay ជាដើម អាចបង្កើតជាមួយ BongLoy បាន ហើយអាចដាក់លុយតាមភ្នាក់ងារ ឬដៃគូរបស់ BongLoy និងដកលុយតាមម៉ាស៊ីន ATM របស់ធនាគារដែលមានសញ្ញា UnionPay ឬ BongLoy តាមធម្មតា។

Fintech Startup ល្បីៗនៅស្រុកខ្មែរ

Leave a Reply

Scroll to top
%d bloggers like this: