fbpx

បងប្អូនទាំងអស់គ្នា អាចនឹងសុខចិត្តចំណាយពេល ៥នាទីក្នុងករណីមួយណាជាង?

ករណី ក៖ ឧទាហរណ៍ បងប្អូនទាំងអស់គ្នានៅហាងមួយ ចង់ទិញសំបកទូរស័ព្ទតម្លៃ $២០។ តែ បងប្អូនទាំងអស់គ្នាស្រាប់តែ ដឹងថានៅហាងមួយទៀតចម្ងាយ ៥នាទីពីនេះ មានលក់សំបកទូរស័ព្ទដូចគ្នាបេះបិត តម្លៃតែ $១០ប៉ុណ្ណោះ។ តើបងប្អូនទាំងអស់គ្នា នឹងទៅហាងមួយទៀតដែលមានតម្លៃថោកជាងឬទេ?

ករណី ខ៖ ឧទាហរណ៍ បងប្អូនទាំងអស់គ្នានៅហាងមួយ ចង់ទិញកុំព្យូទ័រតម្លៃ $១,២០០។ តែ បងប្អូនទាំងអស់គ្នាស្រាប់តែ ដឹងថានៅហាងមួយទៀតចម្ងាយ ៥នាទីពីនេះ មានលក់កុំព្យូទ័រដូចគ្នាបេះបិត តម្លៃ$១,១៩០។ តើបងប្អូនទាំងអស់គ្នា នឹងទៅហាងមួយទៀតដែលមានតម្លៃថោកជាងឬទេ?

ឆ្លើយហើយ សឹមអានបន្ត!

បើតាមការសិក្សារបស់សេដ្ឋវិទូ Richard Thaler មនុស្សភាគច្រើនសុខចិត្តចំណាយ ៥នាទីដើម្បីទៅទិញសំបកទូរស័ព្ទតម្លៃ $១០ តែមិនសុខចិត្តចំណាយពេល ៥នាទី ទៅហាងមួយទៀតដើម្បីទិញកុំព្យូទ័រតម្លៃ $១,១៩០ ព្រោះពួកគេមានអារម្មណ៍ថា សម្រាប់សំបកទូរស័ព្ទ ពួកគេអាចសន្សំបាន ៥០% ឯចំពោះករណីកុំព្យូទ័រ តម្លៃខុសគ្នា $១០ សន្សំបានតែ ១%​ ប៉ុណ្ណោះ។

ការយល់បែបនេះគឺខុសព្រោះថាក្នុងករណីទាំង២ ប្រសិនជាអ្នកទាំងអស់គ្នាទៅហាងដែលលក់ថោកជាង អ្នកអាចសន្សំបាន $១០ដូចគ្នា។

មនុស្សភាគច្រើន សម្រេចចិត្តប្ដូរហាងក្នុងករណី ក តែមិនប្តូរហាងក្នុងករណី ខ ដោយសារតែទ្រឹស្ដីមួយហៅថា transactional utility។ ទ្រឹស្ដីនេះនិយាយថា មនុស្សអាចនឹងទិញទំនិញមួយ ប្រសិនបើគេមានអារម្មណ៍ថាអាចសន្សំបានច្រើនជាង។ ហាងទំនិញជាច្រើន ប្រើប្រាស់មធ្យោបាយនេះ ដើម្បីជម្រុញឲ្យអ្នកទិញ ចង់ទិញ។ ឧទាហរណ៍ អាវចុះតម្លៃ ៣០% សល់ $១០ និងអាវដូចគ្នាចុះតម្លៃ ៥០% សល់ $១០ ដដែល។

សុខចិត្តចំណាយពេល ៥នាទីក្នុងករណីណា?

Leave a Reply

Scroll to top
%d bloggers like this: