fbpx

pump and dump គឺជា scheme មួយដែលអ្នកបោកប្រាស់ចង់ធ្វើឱ្យតម្លៃភាគហ៊ុន ឬគ្រីបតូ ឡើងថ្លៃ ដោយធ្វើការណែនាំ ឬឱ្យអ្នកល្បីៗតាមបណ្ដាញសង្គម ធ្វើការណែនាំឱ្យមនុស្សទូទៅទិញ ទាំងដែលព័ត៌មានទាំងនោះអាចជាការពន្លើស ឬមិនពិត។ អ្នកបោកប្រាស់ធ្វើបែបនេះគឺភាគច្រើនគាត់មានភាគហ៊ុន ឬគ្រីបតូណាមួយក្នុងដៃចំនួនច្រើនស្រាប់ ហើយញុះញ៉ុងឱ្យមហាជនទិញ ព្រោះនៅពេលមានតម្រូវការច្រើនទិញ, ភាគហ៊ុន ឬគ្រីបតូនោះនឹងកើនតម្លៃ ពេលនោះគាត់នឹងលក់ភាគហ៊ុន ឬគ្រីបតូចេញទាំងអស់ ធ្វើឱ្យតម្លៃធ្លាក់ចុះវិញ ហើយអ្នកវិនិយោគថ្មីៗនឹងខាតបង់ប្រាក់ជាច្រើន។

ឧទាហរណ៍៖ សំណាងមានភាគហ៊ុន ៤០% នៃក្រុមហ៊ុន ក ដែលគាត់បានទិញក្នុងតម្លៃ ០,២$ ក្នុងមួយហ៊ុន។ ដើម្បីចង់ចំណេញច្រើន, សំណាងបានធ្វើការណែនាំព័ត៌មានមិនពិត និងថែមទាំងឱ្យមិត្តភក្តិគាត់ និងសូម្បីអ្នកល្បីតាមបណ្ដាញសង្គម ជួយផ្សព្វផ្សាយបន្ត។ បន្ទាប់ពីព័ត៌មានបានផ្សព្វផ្សាយចេញ មនុស្សទូទៅប្រាកដជាចង់ទិញភាគហ៊ុនក្រុមហ៊ុននោះហើយ ថែមទាំងស្រមៃថាខ្លួនឯងនឹងមានបានហើយ។ ពេលនោះ សំណាងបានលក់ចេញភាគហ៊ុនបណ្ដើរៗ ក្នុងតម្លៃដែលកើនឡើងពី ១$ រហូតដល់ 5$ ក្នុងមួយហ៊ុន។ មិនយូរប៉ុន្មាន អ្នកវិនិយោគថ្មីៗចាប់ផ្ដើមដឹងថាព័ត៌មាននោះមិនពិត ហើយតម្លៃភាគហ៊ុនថ្លៃហួស (overvalued) ហើយក្រុមហ៊ុនគ្មាន fundamental។ ដូចនេះពួកគេចាប់ផ្ដើមលក់ភាគហ៊ុនចេញគ្រប់គ្នាទាំងថ្លៃធ្លាក់ចុះ និងខាតលុយគ្រប់ៗគ្នា។

មានចំណុចសម្គាល់ សម្រាប់មើល pump and dump scheme ដូចខាងក្រោម៖

  • ភាគច្រើនមានក្នុងភាគហ៊ុន micro និង small cap ព្រមទាំងគ្រីបតូដែលមានតម្លៃទាប
  • ធានាថាអ្នកទាំងអស់គ្នានឹងទទួលបានប្រាក់ចំណេញខ្ពស់ជាមួយនឹងហានិភ័យទាប
  • សុខៗស្រាប់តែទំហំអ្នកទិញ-លក់ច្រើនខុសពីធម្មតា ទាំងដែលពីមុនគ្មានសោះ
  • អ្នកណែនាំបង្ខំឱ្យអ្នកសម្រេចចិត្តទិញឱ្យលឿន- អ្នកណែនាំអះអាងថាទទួលបានព័ត៌មានផ្ទៃក្នុង
  • អ្នកទាំងអស់គ្នាពិបាករកព័ត៌មានពីភាគហ៊ុន ឬគ្រីបតូនោះ ក្រៅពីអ្នកណែនាំ

Pump and dump scheme នេះអាចនឹងធ្វើឱ្យអ្នកទាំងអស់គ្នាខាតបង់លុយកាក់ ដូច្នេះអ្នកទាំងអស់គ្នាគួរតែការពារខ្លួន និងអ្នកជាទីស្រឡាញ់របស់អ្នក ដោយ share អត្ថបទនេះ និង mentionក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យបានដឹងឭទាំងអស់គ្នា។ ដូចនេះ មុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយត្រូវធ្វើការស្រាវជ្រាវ និងស្វែងយល់ច្បាស់លាស់។

ចង់ទិញភាគហ៊ុន ឬគ្រីបតូ, ប្រយ័ត្នប៉ះ pump & dump scheme

Leave a Reply

Scroll to top
%d bloggers like this: