fbpx

ធ្លាប់អត់ ពេល Idol របស់អ្នកបង្កើតប្រេនផលិតផល ឬបើកអាជីវកម្មអ្វីមួយ ឬ influencer ធ្វើការណែនាំពីផលិតផលអ្វីមួយ, អ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ទិញ ហើយជួនកាលធ្វើការកម្មង់ ទំលាក់លេខភ្លាមៗម៉ង។ ហើយចុះពេលដែលមិត្តភក្ដិរបស់អ្នក ចាប់ផ្ដើមបើកហាងតូចមួយ ឬលក់ផលិតផលអ្វីមួយ, មានជួយគាំទ្រអត់? ឬក៏សុំ Free ឬ discount មក គ្នាឯងសោះ? បើមិនចឹង, មិនទិញទេ ផលិតផលថ្មីមិនដឹងល្អឬអត់ផង។

របស់ប្រេនធំៗ មានគុណភាព និងជាពិសេសគេមានកេរ្តិ៍ឈ្មោះមកយូរ ទើបលក់បានថ្លៃ, ហើយចុះផលិតផល ឬអាជីវកម្មថ្មីវិញមានគុណភាពខុសគ្នាប៉ុន្មានទៅ? បើគិតពីការប្រើប្រាស់បាន មានមុខងារដូចតែគ្នា ហើយថោកជាងផង។ ដូចនេះ គួរជួយគាំទ្រមិត្តភក្តិអ្នកបើទោះរកស៊ីតូចតាចក៏ដោយ ព្រោះយើងនឹងហើយដឹងច្បាស់ថាស្ថានភាពពួកគេយ៉ាងម៉េច គេត្រូវការរកលុយចិញ្ចឹមក្រពះ, ផ្គត់ផ្គង់គ្រួសារ និងដើម្បីអនាគតពួកគេម៉េចខ្លះ។

ការរកស៊ីនេះមិនងាយស្រួលទេ ជាពិសេសពេលរកស៊ីតូចតាចដំបូងៗនេះ ហើយពួកគេឆ្លងកាត់ភាពលំបាកជាច្រើន, បើយើងជាមិត្តភក្តិជួយគាំទ្រ មានន័យថាយើងជួយពួកគេក្នុងគ្រាលំបាកនេះ ឱ្យរីកចម្រើនទៅមុខទៀត។ អ្នកទាំងអស់គ្នាអាចជួយគាំទ្រការរកស៊ីរបស់មិត្តភក្តិអ្នកទាំងអស់គ្នាតាមរយៈវិធីមួយចំនួនដូចខាងក្រោម៖

១. ជួយទិញ

២. មិនចាំបាច់តែទិញក៏បាន, ជួយផ្សព្វផ្សាយតាមការណែនាំដោយផ្ទាល់ ឬក៏ផុសតាមបណ្ដាញសង្គមរបស់អ្នកផ្ទាល់

៣. បើធ្លាប់ទិញហើយ, អាចជួយនិយាយល្អ ឬ Feedback គ្នាល្អៗ ឬ Review ផង

៤. បើឃើញមានអ្វីមិនល្អ, អាចជួយប្រាប់គ្នាផងឱ្យកែល្អ បានប្រសើរជាងមុន៥. ប្រាប់ពួកគេថា៖ “មិនថាវាលំបាកប៉ុណ្ណា, អ្នកនឹងគាំទ្រពួកគេជានិច្ច”

ជួយគាំទ្រការរកស៊ីរបស់មិត្តភក្តិអ្នក

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading