fbpx

បងប្អូនបានដឹងតាមរយៈអត្ថបទរបស់ #LuyBook ជាច្រើនមកហើយថា ការវិនិយោគមានច្រើន ប្រភេទទៅតាមជំនាញ និងចំណូលចិត្តរបស់វិនិយោគិន។ ថ្ងៃនេះ LuyBook សូមបង្ហាញពីការវិនិយោគ មួយប្រភេទបន្ថែមទៀតដែលហៅថា Growth Investing។

Growth Investing គឺជាការវិនិយោគមួយប្រភេទដែលវិនិយោគិនទិញភាគហ៊ុនរបស់ក្រុមហ៊ុន ណាមួយដែលមានការរីកចំរើនជាងក្រុមហ៊ុនផ្សេងៗអាចសំដៅទៅលើសន្ទុះនៃការរីកចំរើនក្នុងទីផ្សារ ការកើនឡើងការលក់ ឬអត្រាប្រាក់ចំណូលខ្ពស់ ព្រមទាំងកត្តាផ្សេងមួយចំនួនដូចជា មានម៉ូយច្រើន ឈ្មោះប្រេ៊នជាដើម។ការវិនិយោគប្រភេទនេះ​ភាគច្រើន គេរើសយកក្រុមហ៊ុនដែលទើបចាប់ផ្តើម ឬ ខ្នាតតូចទៅមធ្យមដែលមើលទៅមានសន្ទុះខ្លាំងនាពេលអនាគត។ គំនិតនៅក្រោយការវិនិយោគនេះ គឺសង្ឃឹមថាទិញភាគហ៊ុនដែលមានតម្លៃទាបនាពេលឥឡូវ ហើយពេលខាងមុខនឹងក្រុមហ៊ុននឹងរីក ចំរើនមានប្រាក់ចំណូលខ្ពស់ តម្លៃហ៊ុនក៏កើនតាមនោះដែរ។ ការវិនិយោគបែបនេះភាគច្រើនសាកសម បំផុតចំពោះអ្នកមានកញ្ចប់ប្រាក់សម្រាប់តែការវិនិយោគ និងអ្នកវិនិយោគដែលមិនរំពឹងផលចំណេញ ក្នុងរយៈពេលខ្លី។

មានក្រុមហ៊ុនជាច្រើនដែលចាត់ទុកថាជាក្រុមហ៊ុនល្អសម្រាប់ការវិនិយោគប្រភេទនេះ តួយ៉ាង ក្រុមហ៊ុន Amazon Inc ដែលជាក្រុមហ៊ុនយក្សក្នុងការលក់ទំនិញផ្សេងៗរាប់លានមុខលើប្រព័ន្ធអិុនធឺ ណេត ដោយបង្ហាញពីការរីកចំរើនយ៉ាងខ្លាំងក្លានាពេលកន្លងមក។ ក្នុងនោះដែរ ក្រុមហ៊ុន Fiverr ដែល ជាក្រុមហ៊ុនឈានមុខគេសម្រាប់អ្នកធ្វើការឯករាជ្យ (Freelancers) មានសន្ទុះនៃចំនួនភាគហ៊ុនកើន ឡើងបីដងនៅឆ្នាំមុន។

ដើម្បីដឹងថាគួរវិនិយោគភាគហ៊ុនបែប Growth Investing នៅក្នុងក្រុមហ៊ុនណាមួយ វិនិយោគិន ច្រើនមើលទៅលើប៉ុន្មានចំណុចនេះ ៖

១. របាយការណ៏កំណើនចំណូល (Historical​ and Expected Future Earning Growth)​

គេអាចធ្វើការសម្រេចចិត្តបានដោយមើលទៅលើរបាយការណ៏ដែលក្រុមហ៊ុនផ្តល់ឲ្យថាតើ ក្រុមហ៊ុនមានកំណើនប្រាក់ចំណូលល្អដែរ ឬទេនាពេលកន្លងមករយៈពេលពី ៥ទៅ ១០ឆ្នាំ។ ប្រសិនបើ ក្រុមហ៊ុនបង្ហាញសញ្ញាល្អចំពោះចំណូល វាមានភាគរយខ្ពស់ដែលក្រុមហ៊ុននឹងនៅតែបន្តការបង្កើន ចំណូលខ្ពស់នាពេលខាងមុខ។

២. ចំណូលខ្ពស់ជាងមធ្យម

ប្រសិនបើក្រុមហ៊ុនបង្ហាញថា ចំណូលខ្ពស់ជាមធ្យមដែលច្រើនជាងក្រុមហ៊ុនប្រភេទដូចគ្នាក្នុង ទីផ្សារនោះគឺជាសញ្ញាដ៏ល្អមួយដែលវិនិយោគិនចង់បាន។ ក្រៅពីចំណូល គេអាចមើលទៅលើប្រាក់ ទទួលបានក្នុងមួយភាគហ៊ុន (Earnings per share) ថាតើខ្ពស់ជាងមធ្យមដែរឬទេ។

៣. កំណើនភាគហ៊ុនជាទូទៅ

ប្រសិនបើតម្លៃភាគហ៊ុនមិនកើនឡើងគុណនឹង២ទេ នោះភាគហ៊ុននៃក្រុមហ៊ុននេះ មិនមែនជាប្រភេទភាគហ៊ុន Growth Stock ទេ។ ប្រសិនបើភាគហ៊ុនមិនមានការកើនឡើងទ្វេដង ឬមាន អត្រាប្រាក់ចំណូលកើនឡើងយ៉ាងហោចណាស់ ១៥% ក្នុងកំឡុង៥ឆ្នាំ គេមិនចាត់ទុកក្រុមហ៊ុននោះ ល្អសម្រាប់ជ្រើសរើសនោះទេ។

ជារួមមក ការវិនិយោគប្រភេទនេះទាមទារឲ្យវិនិយោគិនជ្រើសរើសក្រុមហ៊ុនដែលសមស្រប តាមលក្ខខណ្ឌដែលបង្ហាញថាជាក្រុមហ៊ុនរីកចំរើននាពេលបច្ចុប្បន្ននិងបន្តរីកចំរើននាពេលខាងមុខ។

តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?

Leave a Reply

Scroll to top
%d bloggers like this: