fbpx

នៅក្នុងវិស័យប្រាក់គ្រីបតូ ឬរូបិយបណ្ណឌីជីថល (Cryptocurrency) មានការប្រើប្រាស់ពាក្យ ថ្មីៗជាច្រើន ហើយគេសង្កេតឃើញថាពាក្យ Blockchain ឆ្លាស់គ្នាជាមួយ Bitcoin ជារឿយៗ តើពាក្យ ទាំងពីរនេះមាន ន័យដូចគ្នាដែរ ឬទេ? ចម្លើយគឺ មិនដូចគ្នាទេ។ តោះមកស្វែងយល់ពីអត្ថន័យនៃពាក្យ ទាំងពីរនេះទាំងអស់គ្នា!​

តើអ្វីទៅជាប្រាក់គ្រីបតូឲ្យពិតប្រាកដ? និយាយឲ្យងាយយល់ប្រាក់គ្រីបតូ ជារូបិយបណ្ណឌី ជីថលដែលប្រើសម្រាប់ការជួញដូរ ទិញលក់ទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធអនឡាញ។ ប្រាក់គ្រីបតូនេះ ប្រតិបត្តិការបានដោយប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ ធនាគារកណ្តាលនោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនដែលទទួលស្គាល់ការប្រើប្រាស់រូបិយ បណ្ណប្រភេទនេះដូចជាក្រុមហ៊ុន Paypal ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ Bitcoin ដើម្បីទូទាត់សម្រាប់ការទិញទំនិញ។

ដូចដែលបានលើកឡើងមុននេះ ប្រាក់គ្រីបតូប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលជា បច្ចេកវិទ្យាមួយ​ផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។​ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ ការប្រើប្រាស់ប្លុកឆេនធ្វើឲ្យអ្នកប្រើប្រាស់ប្រាក់ឌីជីថលមានទំនុកចិត្ត និងកាត់បន្ថយហានិ ភ័យផ្សេងៗ ដែលអាចនឹងកើតមាននៅពេលមានការជួយដូរតាមអិុនធើណេត។

សរុបមកវិញ ប្លុកឆេន និងប្រាក់គ្រីបតូមិនដូចគ្នានោះទេ ព្រោះប្រាក់គ្រីបតូជាប្រាក់ឌីជីថល ដែលប្រតិបត្តិការនៅលើប្រព័ន្ធប្លុកឆេន ដូចនេះបើគ្មានប្លុកឆេនក៏គ្មានប្រាក់គ្រីបតូទាំងនេះដែរ។

តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?

Leave a Reply

Scroll to top
%d bloggers like this: