fbpx

Atomic Habits គឺជាសៀវភៅល្បីមួយរបស់លោក James Clear ដែលពន្យល់ពីលទ្ធផលស្វ័យគុណនៃទម្លាប់តូចៗ និងវិធីដ៏មានប្រសិទ្ធិភាពក្នុងការបង្កើតទម្លាប់ល្អ និងកាត់ផ្ដាច់ទម្លាប់អាក្រក់ តាមរយៈក្បួន ៤ ជំហានគឺ៖

ក្បួនបង្កើតទម្លាប់ល្អក្បួនផ្ដាច់ទម្លាប់មិនល្អ
Make it obvious ធ្វើឲ្យស្រួលនឹកឃើញMake it invisible ធ្វើកុំឲ្យនឹកឃើញ
Make it attractive ធ្វើឲ្យចង់ធ្វើMake it unattractive ធ្វើកុំឲ្យចង់ធ្វើ
Make it easy ធ្វើឲ្យស្រួលធ្វើMake it difficult ធ្វើកុំឲ្យស្រួលធ្វើ
Make it satisfying ធ្វើឲ្យពេញចិត្តMake it unsatisfying ធ្វើកុំឲ្យពេញចិត្ត

ថ្ងៃនេះ នឹងបកស្រាយក្បួននេះដល់អ្នកទាំងអស់គ្នា ដើម្បីប្រើប្រាស់សម្រាប់កាត់ផ្ដាច់ទម្លាប់ចាយវាយមិនចាំបាច់លើអ្វីមួយ។

ឧទាហរណ៍ថា អ្នកទាំងអស់គ្នាចង់ផ្តាច់ទម្លាប់ទិញ Milk Tea ឬ Boba ញាំុរាល់ថ្ងៃ។ 

១. ធ្វើកុំឲ្យនឹកឃើញ

ឧទាហរណ៍ អ្នកតែងតែទិញ Milk Tea រៀងរាល់រសៀលបន្ទាប់ពីញាំុបាយថ្ងៃរួច។

មូលហេតុដោយសារតែ ពេលទៅញាំបាយជិះកាត់ហាងលក់ Milk Tea ឬទម្លាប់ចង់ញាំអាហារសម្រន់ ឬឃើញមានចុះតម្លៃ ឬមានមិត្តភក្តិបបួលទិញញាំុជាដើម។ 

ធ្វើកុំឲ្យនឹកឃើញ៖ ជិះតាមផ្លូវផ្សេងមិនកាត់មុខហាង Milk Tea ឬឆុងតែផឹកជំនួសវិញ ឬunfollow គេហទំព័រហាង Milk Tea ឬប្រាប់មិត្តភក្ដិឲ្យឈប់បបួល។

២.​ ធ្វើកុំឲ្យចង់ធ្វើ

ធ្វើឲ្យខ្លួនឯងមិនចង់ទិញ Milk Tea ដោយព្រមព្រៀងជាមួយមិត្តភក្តិណាម្នាក់ថាបើគេឃើញអ្នកទិញ Milk Tea នោះអ្នកត្រូវទិញ Milk Tea មួយកែវឲ្យមិត្តភក្តិដែរ ឬត្រូវឲ្យមិត្តភក្តិនោះ ៥,០០០៛ ជាដើម។ ធ្វើបែបនេះ អ្នកនឹងលែងសូវចង់ទិញ ព្រោះត្រូវអស់លុយកាន់តែច្រើន។

៣. ធ្វើកុំឲ្យស្រួល

ឧទាហរណ៍ អ្នកតែងតែទិញ Milk Tea រាល់ថ្ងៃដោយសារតែការកម្ម៉ង់ទិញមានភាពងាយស្រួលខ្លាំងណាស់តាមរយៈការប្រើប្រាស់កម្មវិធីកម្ម៉ង់ម្ហូបតាមទូរស័ព្ទ។ ចុចតែបន្តិច ទិញបានស្រេច។ 

វិធីធ្វើឲ្យពិបាក៖ លុបកម្មវិធីកម្ម៉ង់ម្ហូបពីទូរស័ព្ទឲ្យអស់។ បើចង់កម្ម៉ង់ខ្លាំង អ្នកនឹងត្រូវទាញយកកម្មវិធីមកវិញ ឬពឹងមិត្តភក្តិ ឬទៅទិញដល់កន្លែង។ ធ្វើឲ្យពិបាកចឹងទៅ បើបងប្អូនមិនសូវចង់ញាំខ្លាំងទេ បងប្អូននឹងខ្ជិលទិញហើយ។

៤. ធ្វើកុំឲ្យ

ដើម្បីធ្វើឲ្យអ្នកពេញចិត្តក្នុងការឈប់ទិញ Milk Tea អ្នកអាចផ្ដល់វង្វាន់ខ្លួនឯងនៅពេលដែលអ្នកកាត់ចិត្តអត់ទិញ Milk Tea បានក្នុងមួយថ្ងៃៗ ដោយដាក់លុយស្មើនឹងតម្លៃ Milk Tea (ឧទាហរណ៍ ១២,០០០៛) ក្នុងគណនីសន្សំមួយដាច់ ឬដាក់កូនជ្រូក។ ហើយកញ្ចប់លុយនោះ គឺសន្សំសម្រាប់ចំណាយលើអ្វីមួយដែលអ្នកចង់បាន ដូចជាទូរស័ព្ទថ្មី​ កង់ថ្មី ដំណើរកំសាន្តជាដើម។ ធ្វើបែបនេះ​ អ្នកនឹងមានទឹកចិត្ត និងសប្បាយចិត្តក្នុងការកាត់បន្តយការទិញ Milk Tea ខ្លាំងជាងមុន!

អេដមីន ក៏កំពុងតែកាត់បន្ថយចំណាយមិនចាំបាច់តាមក្បួននេះដែរ។ មិនថាចង់កាត់ទម្លាប់ខ្ជះខ្ជាយ ឬបង្កើតទម្លាប់សន្សំ អ្នកទាំងអស់គ្នាអាចអនុវត្តតាមក្បួនក្នុងសៀវភៅ Atomic Habits នេះបាន។ 

ផ្ដាច់ទម្លាប់ខ្ជះខ្ជាយលុយតាមក្បួន Atomic Habits

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading