ដើម្បីអាចលក់គេហដ្ឋានផ្ទាល់ខ្លួនបានតម្លៃខ្ពស់ និងមានគេដណ្ដើមទិញ អ្នកគួរតែពិនិត្យមើល និងកែលម្អអ្វីដែលជាចំណុចបន្ទាបតម្លៃផ្ទះរបស់អ្នកចេញ។ វាពិតជាពិបាកណាស់ នៅក្នុងការលក់ផ្ទះដែលចាស់ ឬមិនស្អាត មិនទាក់ទាញ បានក្នុងតម្លៃថ្លៃ។ ថ្ងៃនេះ #LuyBook ពាំនាំគន្លឹះមួយចំនួនដើម្បីជួយអ្នកឲ្យលក់ផ្ទះបានក្នុងតម្លៃល្អបំផុតដូចខាងក្រោម៖ ១. ដឹងពីតម្លៃពិតប្រាកដនៃផ្ទះរបស់អ្នក ជំហានដំបូងដែលអ្នកគួរធ្វើ គឺធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់។ អ្នកប្រហែលជាមានអនុស្សាវរីយ៍ច្រើននៅផ្ទះរបស់អ្នក។ អ្នកអាចនឹងកើត និងធំធាត់នៅទីនេះ ឬជាផ្ទះដែលអ្នកបានចំណាយពេលវេលាច្រើនជាមួយក្រុមគ្រួសារ បងប្អូន មិត្ដភក្ដិ របស់អ្នក។ អនុស្សាវរីយ៍ទាំងអស់នេះ អាចជួយឲ្យអ្នកកំណត់តម្លៃផ្ទះរបស់អ្នកបានមួយផ្នែកផងដែរ ក្រៅអំពីថ្លៃដើមទិញ ថ្លៃសាងសង់ ថ្លៃសម្ភារៈផ្សេងៗជាដើម។ ម្ចាស់ផ្ទះភាគច្រើន គឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ។ ដូច្នេះ អ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ។ វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់។ ២. ជ្រើសរើស ភ្នាក់ងារចុះបញ្ជី(Listing Agent)ឲ្យបានត្រឹមត្រូវ ភ្នាក់ងារចុះបញ្ជី(Listing Agent) គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការមួយ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឲ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត។ ដូច្នេះ អ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលសាកសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ។ ៣. រៀបចំផ្ទះរបស់អ្នកឡើងវិញ […]
សម័យកូវីដ គួរទិញផ្ទះឬអត់?
រយៈពេលជាងមួយឆ្នាំហើយដែលវិបត្តិកូវីដនេះប៉ះពាល់មកដល់ស្ថានភាពសេដ្ឋកិច្ច ទីផ្សារ និងហិរញ្ញវត្ថុរបស់យើងគ្រប់គ្នា។ យ៉ាងណាមិញ វិស័យអចលនទ្រព្យផ្នែកលំនៅឋាននៅប្រទេសយើង (ពិសេសក្នុង និងជុំវិញរាជធានីភ្នំពេញ) ដូចជាមានសកម្មភាពល្អគួរសមដែរ មិនសូវមានការធ្លាក់ចុះខ្លាំងដូចផ្នែកទេសចរណ៍ បដិសណ្ឋារកិច្ច និងហាងទំនិញនោះទេ។ សម្រាប់បងប្អូន ដែលកំពុងពិចារណាទិញផ្ទះក្នុងឆ្នាំនេះ ក្នុងកំឡុងពេលវិបត្តិកូវីដ តើគួរតែបន្តទិញឬទេ? ឬក៏គួរទុកលុយចាំឆ្នាំក្រោយៗសិន? ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ បងប្អូនត្រូវពិចារណា លើចំណុចសំខាន់ៗដូចជា៖ សមត្ថភាព និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនបច្ចុប្បន្ន និងអនាគត នេះគឺជាចំណុចសំខាន់បំផុត ព្រោះថាការផ្លាស់ប្ដូរលឿនៗនៃនិន្នាការសេដ្ឋកិច្ចទីផ្សារ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកភ្លាមៗទាំងមិនបានរំពឹងទុក។ ប្រសិនជាអ្នកមិនសូវមានភាពនឹងនរ រឹងមាំផ្នែកហិរញ្ញវត្ថុ ហើយឈោងចាប់ទិញផ្ទះក្នុងសម័យកូវីដ នោះនឹងហានិភ័យមានកម្រិតខ្ពស់។ អ្នកត្រូវសួរខ្លួនឯងនូវសំណួរទាំងនេះសិន៖ តើអ្នកមានទុនគ្រប់គ្រាន់យ៉ាងហោចណាស់ ៣០%នៃតម្លៃផ្ទះ នៅក្នុងដៃឬនៅ? បន្ទាប់ពីចំណាយលុយ ៣០%នោះហើយ អ្នកមានលុយគ្រប់គ្រាន់សម្រាប់រស់នៅសុខស្រួលប្រចាំថ្ងៃ និងការពារពេលមានអាសន្នដែរឬទេ? ឬក៏ត្រូវកាត់បន្ថយចំណាយច្រើន? ប្រសិនជាអ្នកត្រូវខ្ជីលុយធនាគារបន្ថែម តើអ្នកមានចំណូលយ៉ាងហោចណាស់ ២ដង នៃប្រាក់ត្រូវបង់ធនាគារប្រចាំខែឬអត់? តើអ្នកសងបន្ទុកបំណុលផ្សេងៗទៀតអស់ឬនៅ? តើក្នុងរយៈពេលបង់លុយរំលួសផ្ទះ (អាច ៣ឆ្នាំ ឬ ដល់២៥ឆ្នាំ) អ្នកនឹងមានចំណូលរហូតជាបន្តបន្ទាប់ឬទេ? ឬក៏ការងារ ឬមុខរបររបស់អ្នក អាចនឹងប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវីដក្នុងរយៈពេលខាងមុខ? ប្រសិនជាអ្នកត្រូវបាត់បង់ចំណូលរយៈពេលប្រហែល ៦ខែ − […]
មុនទិញផ្ទះត្រូវឆែកមើលឯកសារទាំងនេះ
ត្រូវឆែកមើលឯកសារសំខាន់ៗអ្វីខ្លះ មុនទិញផ្ទះ? ចំពោះបងប្អូនដែលកំពុងពិចារណាទិញលំនៅឋាន ជាលក្ខណៈបុរីឬខុនដូ កុំភ្លេចពិនិត្យមើលឬនៅថា គម្រៅងអភិវឌ្ឃបុរី ឬខុនដូដែលបងប្អូនកំពុងពិចារណាទិញនោះមានទទួលអាជ្ញាបណ្ឌ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធហើយឬនៅ។ ឯកសារទាំងនោះមានដូចជា៖ ១. អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋាន របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា វិធីសាស្ត្រ Alkansya៖ ជាការសន្សំលុយខ្លួនឯងនៅ នេះគឺលិខិតចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យម្ចាស់គម្រោងធ្វើអាជីវកម្មលក់ផ្ទះ ឬខុនដូក្នុងគម្រោងនោះបាន។ ប្រសិនជាគម្រោងលំនៅឋាននោះមិនមានអាជ្ញាបណ្ឌនេះទេ មានន័យថាមិនទាន់បំពេញគ្រប់កាតព្វកិច្ចគ្រប់គ្រាន់ជាមួយក្រសួកក្នុងការបើកលក់ផ្ទះនោះទេ។ អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានមាន ២ ប្រភេទ។ ប្រភេទទី១៖ សម្រាប់គម្រោងអភិវឌ្ឍដែលតម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីគ្រប់គ្រាន់សម្រាប់ការវិនិយោគទាំងស្រុង ហើយអាចបើកលក់នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរប៉ុណ្ណោះ។ ប្រភេទទី២៖ សម្រាប់គម្រោងអភិវឌ្ឍដែលអាចសាងសង់បណ្ដើរ និងលក់បណ្តើរ។ គម្រោងអភិវឌ្ឍដែលមានអាជ្ញាបណ្ឌប្រភេទនេះ មានការគ្រប់គ្រងត្រួយពិនិត្យច្រើនព្រោះមានហានិភ័យខ្ពស់ជាង ប្រភេទទី១ សម្រាប់អ្នកទិញ និងសេដ្ឋកិច្ច។ គម្រោងមានអាជ្ញាបណ្ឌប្រភេទទី២ តម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីយ៉ាងតិច ២០%នៃដើមទុនអភិវឌ្ឍសរុប មានតម្កល់លុយ ២%នៃដើមទុនអភិវឌ្ឍសរុប និងធ្វើរបាយការណ៍ដំណើរការសាងសង់ និងលក់ជាប្រចាំដល់ក្រសួង។ ២. លិខិតអនុញ្ញាតសាងសង់ លិខិតនេះគឺ ដើម្បីបញ្ជាក់ថាគម្រោងមានកម្រិតគុណភាព និងបច្ចេកទេសដែលត្រូវបានទួលស្គាល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងដែលមានអាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានប្រភេទទី២ខាងលើ […]
ទិញខុនដូ គួរយក GRR ឬអត់?
ទិញខុនដូទទួលបាន GRR ៨% រយៈពេល ៣ឆ្នាំ!ធ្លាប់លឺការផ្សាយលក់ខុនដូបែបនេះទេ? តើអ្នកទាំងអស់គ្នាយល់ថា GRR នេះជាអ្វីទេ? ហើយក្នុងការទិញខុនដូដែលមានការផ្ដល់ជូន GRRនេះ តើយើងគួរយក GRR នេះឬអត់? GRR គឺជាពាក្យកាត់នៃ Guaranteed Rental Return ដែលមានន័យថា ការធានាជួលត្រឡប់មកវិញ។ ការទិញខុនដូដែលមាន GRR រយៈពេលប៉ុន្មានឆ្នាំដំបូងមានន័យថា ម្ចាស់គម្រោងធានាជួលខុនដូនោះពីអ្នកទិញមកវិញក្នុងតម្លៃជួលដែលបានកំណត់មួយ។ ឧទាហរណ៍៖ ខុនដូមួយតម្លៃ ១០០,០០០ ដុល្លារ ហើយអ្នកទិញនឹងទទួលបាន GRR ៨% ក្នុងរយៈពេល ៣ឆ្នាំដំបូង។ នោះអ្នកទិញនឹងទទួលបានប្រាក់ឈ្នួលពីម្ចាស់គម្រោងក្នុងតម្លៃ ៨% x ១០០,០០០ ដុល្លារ ឬ ៨,០០០ ដុល្លារក្នុង១ឆ្នាំៗ រយៈពេល ៣ឆ្នាំ។ GRR គឺជាយុទ្ធសាស្រ្តលក់ខុនដូរបស់អ្នកអភិវឌ្ឍខុនដួជាច្រើន ហើយត្រូវបានចាប់ផ្ដើមអនុវត្តនៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីក្នុងកំឡុងឆ្នាំ២០១៥មក។ គោលដៅរបស់ GRR នេះគឺដើម្បីធានានូវប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងដល់អ្នកវិនិយោគទិញខុនដូ។ សូមបញ្ជាក់ថា អ្នកទិញមានសិទ្ធិជ្រើសយកការផ្ដល់ជូន GRRនេះឬក៏អត់បាន ហើយតម្លៃខុនដូដែលភ្ជាប់ជាមួយ GRR […]
ប្រយ័ត្នក្រដោយសារទិញផ្ទះ
អ្នកណាៗក៏ចង់ក្លាយជាម្ចាស់អចលនទ្រព្យមួយដែរមែនទេ? តែធ្លាប់ឮគេថា ក្រដោយសារទិញផ្ទះអត់? តើវាមានន័យដូចម្តេច? ថ្ងៃនេះ #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា។ “ក្រដោយសារទិញផ្ទះ” គឺជាស្ថានភាពមួយ ដែលមនុស្សម្នាក់ចំណាយប្រាក់ចំណូលរបស់គេមួយភាគធំទៅលើថ្លៃចំណាយទាក់ទងនឹងផ្ទះ រួមមានការបង់រំលស់ផ្ទះ, ពន្ធ, ការជួសជុល និងថែទាំផ្ទះ, ទឹក ភ្លើង និងថ្លៃផ្សេងៗ។ វាធ្វើឱ្យពួកគេសឹងតែមិនមានប្រាក់នៅសល់សម្រាប់មុខចំណាយផ្សេងៗ ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកប្រឹក្សាហិរញ្ញវត្ថុតែងណែនាំឱ្យអ្នកដែលទិញផ្ទះដោយបង់រំលស់ ចំណាយមិនលើសពី ៣០% នៃប្រាក់ចំណូលសរុបប្រចាំខែរបស់ពួកគេទៅលើថ្លៃផ្ទះជារៀងរាល់ខែ។ គិតថាអ្នកអាចនឹងស្ថិតនៅក្នុងក្រុមអ្នកក្រដោយសារទិញផ្ទះនេះឬទេ? មានសូចនាករមួយចំនួន ដែលនឹងបង្ហាញថាអ្នកកំពុងចំណាយច្រើនពេកលើការទិញផ្ទះ ដោយមិនគិតពីសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួន។ ១. អ្នកព្រួយបារម្ភជាប្រចាំ ថាតើអ្នកនឹងអាចមានលទ្ធភាពបង់រំលស់ប្រាក់កម្ចីប្រចាំខែដែរឬទេ ២. អ្នកឧស្សាហ៍ដកលុយសន្សំ ដើម្បីអាចទូទាត់ថ្លៃបង់រំលស់ផ្ទះប្រចាំខែឱ្យគ្រប់ ៣. អ្នកមិនមានថវិកាសម្រាប់ពេលអាសន្ន ហើយក៏មិនមានចំណូលគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមបង្កើតកញ្ចប់នេះដែរ ៤. អ្នកមិនមានលំហូរថវិកា សម្រាប់ដាក់ទៅក្នុងកញ្ចប់ប្រាក់ចូលនិវត្តន៍ទេ ៥. អ្នកមានបំណងប្រាថ្នា ឬតម្រូវការផ្សេងៗ ដែលអ្នកមិនមានលទ្ធភាពអាចធ្វើបាន ដោយសារលុយរកបានប៉ុន្មាន ត្រូវបង់ទៅបំណុលផ្ទះអស់ ៦. អ្នកចំណាយមួយភាគធំនៃប្រាក់ចំណូលរបស់អ្នកទៅលើផ្ទះ (លើស ៣០% នៃចំណូលប្រចាំខែ) ដើម្បីជៀសវាងធ្លាក់ខ្លួនទៅក្នុងស្ថានភាពក្រដោយសារផ្ទះ អ្នកគួរតែព្យាយាមរកទិញលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសាកសមនឹងកញ្ចប់ថវិការបស់អ្នក […]
៣ ជំហានក្នុងការទិញផ្ទះ
មានលុយប៉ុន្មាន ទើបអាចចាប់ផ្តើមទិញផ្ទះបាន? គួរចំណាយប៉ុន្មានដើម្បីកុំឱ្យទិញផ្ទះហើយ អស់លុយពីខ្លួន? ការទិញផ្ទះ គឺជាការវិនិយោគ ឬចំណាយដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សភាគច្រើន។ ហើយការមានកម្មសិទ្ធិជាម្ចាស់ផ្ទះ ក៏ជាមោទនភាពធំមួយដែរសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសអ្នកដែលមានគម្រោង ឬទើបតែចាប់ផ្ដើមជីវិតគ្រួសារថ្មី។ ដូច្នេះហើយការសម្រេចចិត្តក្នុងការទិញផ្ទះ ក៏ដូចជាទំហំកញ្ចប់លុយដែលត្រូវចំណាយមិនមែនជាការសម្រេចចិត្តស្រួលៗនោះទេ។ ដូច្នេះហើយថ្ងៃនេះ #LuyBook នឹងចែករំលែក ជំហាន ៣ ក្នុងការទិញផ្ទះ ដែលជាដំបូន្មានរបស់ Dave Ramsey ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងអ្នកប្រឹក្សាជើងចាស់ម្នាក់៖ ១. មុននឹងទិញផ្ទះ ត្រូវសងបំណុលគេឱ្យអស់សិន ហើយមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រាមានអាសន្ន (Emergency fund) ដែលមានចំនួនស្មើនឹងចំណាយចាំបាច់របស់អ្នកពី ៣ ទៅ ៦ខែ។ ២. គម្រោងបង់ប្រាក់ដែលល្អបំផុតគឺ បង់ប្រាក់សុទ្ធ ១០០% ដោយមិនបង់រំលួសមានការប្រាក់។ ប៉ុន្តែបើអ្នកមិនមានលទ្ធភាព អ្នកអាចជ្រើសយកគម្រោងបង់រំលួស តែយ៉ាងច្រើនបំផុតត្រឹមរយៈពេល១៥ឆ្នាំ ក្នុងលក្ខខណ្ឌការប្រាក់ថេរ។ សំខាន់បំផុត ការចំណាយក្នុងការបង់រំលួសនេះមិនត្រូវឱ្យលើស ២៥%នៃចំណូលរបស់អ្នកឡើយ។ នេះគឺដើម្បីឱ្យអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចាយវាយប្រចាំថ្ងៃ និងសន្សំលុយវិនិយោគផ្សេងៗ ក៏ដូចជាសន្សីដើម្បីបង់ផ្ដាច់ការបង់រំលួស នៅពេលមានលុយគ្រាប់គ្រាន់។ ៣. គួរពិភាក្សាជាមួយអ្នកជំនាញ។ អ្នកជំនាញ ជាភ្នាក់ងារទិញផ្ទះ មានបទពិសោធន៍ទិញផ្ទះច្រើន […]
គួរទិញ ឬជួលផ្ទះ?
Orem ipsum dolor sit amet, siy dffee consectetur adipiscing elit. Massa iaculis sem aliquet neque.
រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok
គម្រោងខុនដូ នៅភ្នំពេញយើងកំពុងតែសាងសង់ច្រើនណាស់ ហើយស្អាតៗទៀត។ តើអ្នកទាំងអស់គ្នាធ្លាប់ពិចារណាចង់ទិញខុនដូ តែមិនដឹងថាត្រូវពិចារណាលើចំណុចណាខ្លះដែរទេ? #LuyBook នឺងចែករំលែកពីកត្តាមួយចំនួនដែលអ្នកទាំងអស់គ្នាគួរពិចារណាមុនសម្រេចចិត្តថាត្រូវទិញខុនដូមួយណា។ គោលបំណង៖ អ្វីដែលសំខាន់ ហើយត្រូវសម្រេចចិត្តដំបូងបំផុតគឺ គោលបំណងនៃការទិញ។ តើអ្នកចង់ទិញដើម្បីដាក់វិនិយោគ (ដាក់ជួល ហើយលក់វិញនៅថ្ងៃក្រោយ) ឬទិញដើម្បីរស់នៅខ្លួនឯង? ព្រោះគោលបំណងនេះ នឹងជួយឱ្យអ្នកសសម្រេចចិត្តលើកត្តាផ្សេងៗទៀតខាងក្រោម។ បើទិញទុកវិនិយោគ អ្នកត្រូវដឹងថា ទីតាំងមួយណាដែលងាយស្រួលក្នុងការជួលចេញជាងគេ ហើយប្រភេទ ឬទំហំមួយណាមានតម្រូវការខ្ពស់ក្នុងការជួល។ តើអ្នកជួលជាក្រុមមនុស្សបែបណា (អាយុ ការងារ ជនជាតិ ជាដើម) ហើយគាត់មានតម្រូវការអ្វីខ្លះ? បើអ្នកទិញសម្រាប់ស្នាក់នៅខ្លួនឯង នោះអ្នកត្រូវជ្រើសរើសតាមតម្រូវការរបស់អ្នក ដូចជា ទីតាំង ទំហំ ទេសភាព និង បរិក្ខារ ថាតើបំពេញតាមតម្រូវការក្នុងការប្រើប្រាស់របស់អ្នកដែរឬទេ? ប្រវត្តិ និងបទពិសោធន៍ក្រុមហ៊ុនអភិវឌ្ឍ សាងសង់ និងឌីស្យាញ៖ អ្នកអភិវឌ្ឍ សាងសង់ និងឌីស្យាញ ជាចំណុចសំខាន់មួយដែលគេឧស្សាហ៍មើលរំលង។ អ្នកត្រូវដឹងថាតើក្រុមហ៊ុនទាំងអស់នេះមានបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងខុនដូ ក្នុងប្រទេស ឬក្នុងតំបន់ពីមុនមកឬទេ? តើក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ សម្រាប់អាចទុកចិត្តបោះទុនវិនិយោគក្នុងគម្រោងនោះដែរឬទេ? តើក្រុមហ៊ុនមានអញ្ញាប័ណ្ឌត្រឹមត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអភិវឌ្ឍ និងលក់ដែរឬទេ? តើក្រុមហ៊ុនអាចកាត់ប្លង់រឹងឱ្យ(strata-title) ពេលទិញរួចរាល់ដែរ […]