យើងបានដឹងហើយថា វិបត្តិកូវីដ ១៩ បានជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។ ជាក់ស្ដែង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ បានបង្កើតឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង និងបានឆក់យកជីវិតបងប្អូនប្រជាជនខ្មែរយើងផងដែរ។ ជាការបន្តយកចិត្តទុកដាក់ដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយវិបត្តិកូវីដ ១៩នេះ, រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការជុំទី ៨ ដែលមានរៀបរាប់ដោយសង្ខេបដូចខាងក្រោម៖ ១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍៖ – បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លាអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២១។ ម្ចាស់រោងចក្រ-សហគ្រាស ត្រូវបន្ថែមចំនួន ៣០ដុល្លារអាមេរិក ក្នុងម្នាក់បន្ថែម។ – បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លាអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ រយៈពេល ០៣ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា […]