តើក្រមសីលធម៌អាជីវកម្ម (Business Ethics) ជាអ្វី? ក្រមសីលធម៌អាជីវកម្មមិនខុសពីក្រមសីលធម៌ជាទូទៅទេ ព្រោះសកម្មភាពអាជីវកម្មនឹងត្រូវវាយតម្លៃដោយមនុស្សនៅក្នុងសង្គមដូចគ្នា។ ដូច្នេះ ក្រមសីលធម៌អាជីវកម្មគឺពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ក្រមសីលធម៌ទូទៅ ចំពោះការសម្រេចចិត្ត, ដំណើរការអាជីវកម្ម និងប្រតិបត្តិការរបស់បុគ្គលិក។ ជាទូទៅ ក្រមសីលធម៌អាជីវកម្មក្ដោបបញ្ចូលនូវទិដ្ឋភាពជាច្រើនដូចជា៖ ការសូកប៉ាន់, អំពើពុករលួយ, ភាពឯកជន (privacy), ការរើសអើង, ការទទួលខុសត្រូវសង្គម (corporate social responsibility), ការគេចពន្ធ, សហជីពកម្មករ, និងកម្មសិទ្ធិបញ្ញា ជាដើម។ លក្ខណៈនិងគុណតម្លៃដែលមនុស្សមានក្រមសីលធម៌ប្រតិបត្តិមានដូចជា៖ ១. ភាពស្មោះត្រង់៖ មិនកុហក ឬបោកបញ្ឆោត ២. ភាពសុចរិត៖ មិនធ្វើខុសពីមនសិការខ្លួន ឬខុសសីលធម៌វិជ្ជាជីវៈ, ការមិនលួចភាពឯកជន និងកម្មសិទ្ធិបញ្ញាអ្នកដទៃ ៣. រក្សាពាក្យសន្យា៖ មិនយកលេសគេចវេសពីពាក្យសន្យារបស់ខ្លួន ឬការប្ដេជ្ញាចិត្តណាមួយ ៤. ភាពស្មោះត្រង់៖ មិនបែកធ្លាយព័ត៌មានសម្ងាត់របស់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង ៥. ភាពយុត្តិធម៌៖ មិនទាញយកផលប្រយោជន៍ពីអ្នកដែលងាយរងគ្រោះ ឬអ្នកមានឋានៈតូចជាង ៦. គិតពីអ្នកដទៃ៖ មិនធ្វើបាបអ្នកដទៃ ៧. គោរពអ្នកដទៃ៖ មិនរើសអើងអ្នកដទៃ […]