ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]
កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)
មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម? ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។ មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។ ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖ បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖ សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]