តើអ្នកធ្លាប់ស្រមៃមើលទេថា ពិភពលោកនឹងប្រែប្រួលទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាមួយនឹងការវិវត្តយ៉ាងឆាប់របស់បច្ចេកវិទ្យាទំនើប? ពិតណាស់ ជីវិតរបស់ពួកយើងម្នាក់ៗអាចនឹងផ្លាស់ប្តូរទៅជាអ្វីដែលយើងមិនអាចនឹកស្មានដល់ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ internet of things, artificial intelligent (AI), machine learning, virtual reality ជាដើម។ ស្របគ្នានោះ មនុស្ស ១ ក្នុងចំណោម ៣ នាក់ នឹងត្រូវការផ្លាស់ប្តូរជំនាញការងារឡើងវិញនៅឆ្នាំ ២០៣០។ – Mckinsey Global Institute ចំណេះដឹងមូលដ្ឋាន ដែលបម្រើការដល់វិស័យការងារនាពេលបច្ចុប្បន្ន នឹងមិនបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារជាច្រើននៅពេលអនាគត។ ការងារមួយភាគធំនឹងត្រូវបានជំនួសដោយ AI និងស្វ័យប្រវត្តិកម្ម។ ដើម្បីតម្រង់ទិសជំនាញ, ការងារ និងអាជីវកម្មរបស់អ្នកឱ្យដើរទាន់សម័យកាល ដំណោះស្រាយចាំបាច់នោះគឺ យើងម្នាក់ៗត្រូវប្រកាន់យកវិធីសាស្រ្តសិក្សារៀនសូត្រពេញមួយជីវិត (lifelong learning)។ AI នឹងមិនអាចជំនួសនូវការងារដែលទាមទារនៅការច្នៃប្រឌិតខ្ពស់, ការសម្រេចចិត្ត និងវិនិច្ឆ័យ ក៏ដូចជាការប្រាស្រ័យទាក់ទងក្នុងសង្គម ដែលមានលក្ខណៈស្មុគស្មាញខ្ពស់នោះទេ។ ខាងក្រោមនេះជាជំនាញសំខាន់ៗមួយចំនួន ដែលមានតម្រូវការចាំបាច់សម្រាប់ពេលអនាគត […]