fbpx

ទិញផ្ទះ

មុនទិញផ្ទះត្រូវឆែកមើលឯកសារទាំងនេះ

ត្រូវឆែកមើលឯកសារសំខាន់ៗអ្វីខ្លះ មុនទិញផ្ទះ? ចំពោះបងប្អូនដែលកំពុងពិចារណាទិញលំនៅឋាន ជាលក្ខណៈបុរីឬខុនដូ កុំភ្លេចពិនិត្យមើលឬនៅថា គម្រៅងអភិវឌ្ឃបុរី ឬខុនដូដែលបងប្អូនកំពុងពិចារណាទិញនោះមានទទួលអាជ្ញាបណ្ឌ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធហើយឬនៅ។ ឯកសារទាំងនោះមានដូចជា៖​ ១. អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋាន របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា វិធីសាស្ត្រ Alkansya៖ ជាការសន្សំលុយខ្លួនឯងនៅ នេះគឺលិខិតចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យម្ចាស់គម្រោងធ្វើអាជីវកម្មលក់ផ្ទះ ឬខុនដូក្នុងគម្រោងនោះបាន។ ប្រសិនជាគម្រោងលំនៅឋាននោះមិនមានអាជ្ញាបណ្ឌនេះទេ មានន័យថាមិនទាន់បំពេញគ្រប់កាតព្វកិច្ចគ្រប់គ្រាន់ជាមួយក្រសួកក្នុងការបើកលក់ផ្ទះនោះទេ។ អាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានមាន ២ ប្រភេទ។ ប្រភេទទី១៖​ សម្រាប់គម្រោងអភិវឌ្ឍដែលតម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីគ្រប់គ្រាន់សម្រាប់ការវិនិយោគទាំងស្រុង ហើយអាចបើកលក់នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរប៉ុណ្ណោះ។ ប្រភេទទី២៖​ សម្រាប់គម្រោងអភិវឌ្ឍដែលអាចសាងសង់បណ្ដើរ និងលក់បណ្តើរ។ គម្រោងអភិវឌ្ឍដែលមានអាជ្ញាបណ្ឌប្រភេទនេះ មានការគ្រប់គ្រងត្រួយពិនិត្យច្រើនព្រោះមានហានិភ័យខ្ពស់ជាង ប្រភេទទី១ សម្រាប់អ្នកទិញ និងសេដ្ឋកិច្ច។ គម្រោងមានអាជ្ញាបណ្ឌប្រភេទទី២ តម្រូវឲ្យមានដើមទុនអភិវឌ្ឍផ្ទាល់ ឬប្រាក់កម្ចីយ៉ាងតិច ២០%នៃដើមទុនអភិវឌ្ឍសរុប មានតម្កល់លុយ ២%នៃដើមទុនអភិវឌ្ឍសរុប និងធ្វើរបាយការណ៍ដំណើរការសាងសង់ និងលក់ជាប្រចាំដល់ក្រសួង។ ២. លិខិតអនុញ្ញាតសាងសង់ លិខិតនេះគឺ ដើម្បីបញ្ជាក់ថាគម្រោងមានកម្រិតគុណភាព និងបច្ចេកទេសដែលត្រូវបានទួលស្គាល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងដែលមានអាជ្ញាបណ្ឌអាជីវកម្មអភិវឌ្ឍលំនៅឋានប្រភេទទី២ខាងលើ […]

ប្រយ័ត្នក្រដោយសារទិញផ្ទះ

អ្នកណាៗក៏ចង់ក្លាយជាម្ចាស់អចលនទ្រព្យមួយដែរមែនទេ? តែធ្លាប់ឮគេថា ក្រដោយសារទិញផ្ទះអត់? តើវាមានន័យដូចម្តេច? ថ្ងៃនេះ #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា។ “ក្រដោយសារទិញផ្ទះ” គឺជាស្ថានភាពមួយ ដែលមនុស្សម្នាក់ចំណាយប្រាក់ចំណូលរបស់គេមួយភាគធំទៅលើថ្លៃចំណាយទាក់ទងនឹងផ្ទះ រួមមានការបង់រំលស់ផ្ទះ, ពន្ធ, ការជួសជុល និងថែទាំផ្ទះ, ទឹក ភ្លើង និងថ្លៃផ្សេងៗ។ វាធ្វើឱ្យពួកគេសឹងតែមិនមានប្រាក់នៅសល់សម្រាប់មុខចំណាយផ្សេងៗ ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកប្រឹក្សាហិរញ្ញវត្ថុតែងណែនាំឱ្យអ្នកដែលទិញផ្ទះដោយបង់រំលស់ ចំណាយមិនលើសពី ៣០% នៃប្រាក់ចំណូលសរុបប្រចាំខែរបស់ពួកគេទៅលើថ្លៃផ្ទះជារៀងរាល់ខែ។ គិតថាអ្នកអាចនឹងស្ថិតនៅក្នុងក្រុមអ្នកក្រដោយសារទិញផ្ទះនេះឬទេ? មានសូចនាករមួយចំនួន ដែលនឹងបង្ហាញថាអ្នកកំពុងចំណាយច្រើនពេកលើការទិញផ្ទះ ដោយមិនគិតពីសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួន។ ១. អ្នកព្រួយបារម្ភជាប្រចាំ ថាតើអ្នកនឹងអាចមានលទ្ធភាពបង់រំលស់ប្រាក់កម្ចីប្រចាំខែដែរឬទេ ២. អ្នកឧស្សាហ៍ដកលុយសន្សំ ដើម្បីអាចទូទាត់ថ្លៃបង់រំលស់ផ្ទះប្រចាំខែឱ្យគ្រប់ ៣. អ្នកមិនមានថវិកាសម្រាប់ពេលអាសន្ន ហើយក៏មិនមានចំណូលគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមបង្កើតកញ្ចប់នេះដែរ ៤. អ្នកមិនមានលំហូរថវិកា សម្រាប់ដាក់ទៅក្នុងកញ្ចប់ប្រាក់ចូលនិវត្តន៍ទេ ៥. អ្នកមានបំណងប្រាថ្នា ឬតម្រូវការផ្សេងៗ ដែលអ្នកមិនមានលទ្ធភាពអាចធ្វើបាន ដោយសារលុយរកបានប៉ុន្មាន ត្រូវបង់ទៅបំណុលផ្ទះអស់ ៦. អ្នកចំណាយមួយភាគធំនៃប្រាក់ចំណូលរបស់អ្នកទៅលើផ្ទះ (លើស ៣០% នៃចំណូលប្រចាំខែ) ដើម្បីជៀសវាងធ្លាក់ខ្លួនទៅក្នុងស្ថានភាពក្រដោយសារផ្ទះ អ្នកគួរតែព្យាយាមរកទិញលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសាកសមនឹងកញ្ចប់ថវិការបស់អ្នក […]

Scroll to top