ហេតុអ្វី ធនាគារតម្លើងការប្រាក់? ហេតុអ្វីសេដ្ឋកិច្ចកំពុងតែមិនសូវល្អហើយ សុខៗធនាគារតម្លើងការប្រាក់ទៀត? ១. អតិផរណាកើនឡើង អតិផរណាកើនឡើង មានន័យថាតម្លៃទំនិញឡើងថ្លៃ ហើយលុយធ្លាក់ថ្លៃ។ នេះបណ្ដាលមកពី៖ អតិផរណាជាទូទៅ គួរនៅចន្លោះ ២%-៣%/ឆ្នាំ។ ពេលអតិផរណាកើនឡើង ហេតុអ្វីការប្រាក់ធនាគារឡើងថ្លៃ? ២. អត្រាការប្រាក់បង្គោលឡើងថ្លៃ ពេលអតិផរណាកើនឡើង ធនាគារកណ្ដាលត្រូវទប់ស្កាត់កុំឲ្យឡើងខ្លាំងពេក ដោយតម្លើងការប្រាក់បង្គោល ដើម្បីព្យាយាមតម្លើងតម្លៃលុយមកវិញ។ ការប្រាក់បង្គោលជាការប្រាក់ដែលធនាគារផ្សេងៗត្រូវបង់ដើម្បីខ្ចីលុយពីធនាគារកណ្ដាលយកមកធ្វើអាជីវកម្ម ឬដាក់ឲ្យអតិថិជនខ្ចីបន្ត។ បើការប្រាក់បង្គោលកើនហើយ ការប្រាក់ធនាគារផ្ដល់ឲ្យអតិថិជនក៏ឡើងដែរ។ ៣. ហានិភ័យក្នុងការឲ្យកម្ចីកើនឡើង ហានិភ័យនេះ គឺសំដៅទៅហានិភ័យដែលអ្នកខ្ចីមិនមានសមត្ថភាពសងលុយមកវិញ។ កម្រិតហានិភ័យនេះអាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី ប្រវត្តិកម្ចីរបស់អ្នកខ្ចី និងទ្រព្យបញ្ចាំជាដើម។ នៅកម្ពុជា ទ្រព្យបញ្ចាំភាគច្រើនជាដី ឬផ្ទះ។ ប្រសិនជាវិស័យអចលនទ្រព្យធ្លាក់ចុះ ធនាគារអាចតម្លើងការប្រាក់ដើម្បីសមស្របនឹងកម្រិតហានិភ័យដែលកើនឡើងដែរ។ តើត្រូវតម្លើងដល់ពេលណា? ជាទូទៅ ការប្រាក់នៅតែបន្តឡើងរហូតមានសញ្ញាថាអតិផរណាចាប់ផ្តើមធ្លាក់ចុះវិញ ឬមានសម្ពាធខ្លាំងពេកនៅក្នុងសេដ្ឋកិច្ច។ តាំងពីខែមិនា ២០២២ មកដល់ខែមិថុនា ២០២៣ ធនាគារកណ្ដាលអាមេរិចបានតម្លើងការប្រាក់បង្គោល ១០ដង ពី០.២៥% ទៅ ៥.២៥%។ យើងមិនទាន់ដឹងច្បាស់ទេថា ពេលណាការប្រាក់នឹងឈប់ឡើង តែ LuyBook […]
Credit score ហ្នឹងអីគេ?
Credit score (អាចបកប្រែជាភាសាខ្មែរថា ពិន្ទុឥណទាន) គឺជាតួលេខឬ ពិន្ទុដើម្បីវាស់វែងពីលទ្ធភាពក្នុងការទទួលយកប្រាក់កម្ចីរបស់បុគ្គលឬស្ថាប័នណាមួយ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ពិន្ទុនេះដើម្បីមើលថាតើគួរផ្ដល់កម្ចីទៅបុគ្គល ឬស្ថាប័នមួយឬអត់ ហើយគួរផ្ដល់កម្ចីត្រឹមកម្រិតណា។ កាលអ្នកមានពិន្ទុឥណទានល្អ អ្នកមានភាពងាយស្រួលក្នុងការយកកម្ចី អាចយកទំហំកម្ចីធំ និងទទួលបានលក្ខខណ្ឌកម្ចីល្អ។ នៅប្រទេសយើង ពិន្ទុនេះមានឈ្មោះថា K-score (ខេ ស្ករ) និងត្រូវបានគណនាដោយ Credit Bureau Cambodia (CBC)។ វិធីគណនា ខេ ស្ករ មិនត្រូវបានផ្សាយជាសាធារណៈទេ ប៉ុន្តែបើយោងតាម CBC កត្តាសំខាន់ៗដែលត្រូវបានបញ្ចូលក្នុងការគណនា និងធ្វើឲ្យពិន្ទុរបស់យើងខ្ពស់ឬទាបនោះមានដូចជា ទំនោនៃការសាកសួររបស់អតិថិជននៅស្ថាប័នផ្សេងៗ ការប្រើប្រាស់ឥណទាន (ចំនួនគណនីដែលកំពុងមាន និងគណនីដែលបានធានាដល់អ្នកដ៏ទៃ និងចំនួនទឹកប្រាក់សរុបអតិថិជននៅជាប់ជំពាក់) ឥរិយាបទនៃការបង់ឥណទានត្រលប់ និងព័ត៌មានមួយចំនួនដូចជា ការខកខានមិនបានសងប្រាក់ត្រលប់ និងកត្តាសំខាន់ៗដទៃទៀត។ ខេ ស្ករ នេះមិនមែនជាកត្តាតែមួយដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់មុននឹងសម្រេចចិត្តក្នុងការផ្តល់ឥណទាននោះទេ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានវិធីគណនាពិន្ទុឥណទាន និងកម្រិតហានិភ័យក្នុងការផ្តល់ឥណទានដល់អតិថិជនណាមួយផ្សេងៗគ្នាបន្ថែមពីលើខេ ស្ករនេះ រួមមានការវិភាគទៅលើកត្តាសំខាន់ ៥ ដូចជាលទ្ធភាព ទំហំកម្ចី ទ្រព្យបញ្ចាំ […]
៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស
៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស ដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីឆាប់ មកចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្ម អ្នកគួរតែស្វែងយល់ពីលក្ខខណ្ឌមួយចំនួនដែលខាងស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យ និងត្រូវការដូចខាងក្រោម៖ ១. ពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីអាចទទួលកម្ចីបានដែរឬទេ? ជាធម្មតាមុននឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រេចផ្ដល់កម្ចីឲ្យនរណាម្នាក់ គេតែងតែសិក្សាពីស្ថានភាពទូទៅ និងហិរញ្ញវត្ថុរបស់បុគ្គលនោះ ដូចជា Capacity (លទ្ធភាពសង), Capital(ទ្រព្យសម្បត្ដិ), Character (ប្រវត្ដិសង), Collateral (វត្ថុបញ្ចាំ), Conditions (លក្ខខណ្ឌ), និងCash Flow(លំហូរសាច់ប្រាក់) ដែលត្រូវបានគេហៅ6Cs ឬគេពិនិត្យមើលពីពិន្ទុក្រេឌីតរបស់អ្នក ឬពិន្ទុ ខេ ស្ករ ដែលជាលេខបកស្រាយអំពីព័ត៌មានទាំងអស់នៃរបាយការណ៍ឥណទានទៅជាពិន្ទុមួយ។ វាវាយតម្លៃទៅលើកម្រិតហានិភ័យនៃការស្នើសុំឥណទានរបស់បុគ្គលម្នាក់ៗ តាមរយៈទិន្នន័យនីមួយៗក្នុងទម្រង់នៃការស្នើសុំ និងព្យាករលទ្ធភាពដែលអាចសងត្រលប់មកវិញ។ អ្នកអាចពិនិត្យមើលពីពិន្ទុនេះបាន ឬព័ត៌មានលម្អិតពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកដោយស្នើទៅ CBC (https://www.creditbureau.com.kh/)។ ២. តើប្រភេទកម្ចីអ្វីដែលអ្នកត្រូវការ? ជាទូទៅ សម្រាប់កម្ចីអាជីវកម្មមានច្រើនទម្រង់ដែលអ្នកអាចសម្រេចចិត្តនៅក្នុងការជ្រើសរើស ដើម្បីស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា៖ កម្ចីសម្រាប់បើកអាជីវកម្មថ្មី៖ ជាទូទៅកម្ចីនេះគឺពិបាកនៅក្នុងទទួលបាន ដោយសារតែអាជីវកម្មនៅឆ្នាំដំបូងគឹតែងតែមិនអាចខ្ចីប្រាក់ពីធនាគារបាន ដោយសារតែធនាគារត្រូវការសាច់ប្រាក់ត្រលប់មកវិញទៀងទាត់ ម៉្យាងដោយសារតែអាជីវកម្មអ្នកមិនទាន់រឹងមាំ និងប្រាកដប្រជា។ ប៉ុន្ដែអ្នកអាចខ្ចីប្រាក់នៅក្នុងទម្រង់ផ្សេងបាន ដូចជា កម្ចីផ្ទាល់ខ្លួន។ […]
ប្រភេទគណនីប្រាក់បញ្ញើ
អ្នកណាខ្លះចង់សន្សំលុយជាមួយធនាគារ ប៉ុន្តែមិនដឹងថាគួរជ្រើសរើសប្រភេទគណនីសន្សំប្រភេទណា? ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់អំពីប្រភេទគណនីប្រាក់បញ្ញើសន្សំចំនួន ៤ ជាមួយគ្នា៖ ១. គណនីសន្សំ (Savings Account) គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ ២. គណនីបញ្ញើចរន្ដ (Current Deposit Account) សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុន ឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។ ៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account) សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account […]
អ្វីទៅជាការរៀបចំឥណទានឡើងវិញ?
ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយកាលពីខែមីនា ឆ្នាំ២០២០ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង។ ការណ៍នេះគឺផ្ដោតសំខាន់លើ ៤ វិស័យដូចជា៖ ១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ) ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)និង ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទ៊ីក។ ការធ្វើឥណទានរៀបចំឡើងឡើងវិញនេះ នឹងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។ ដូច្នេះ តើអ្វីជាការរៀបចំឥណទានឡើងវិញ? មែនទែនទៅ ការរៀបចំឥណទានឡើងវិញ […]
ហេតុអ្វីគួរប្រើប័ណ្ណឥណទាន?
មនុស្សទូទៅតែងតែមានភាពក្រែងរអារពេលឮពាក្យប័ណ្ណឥណទាន។ នេះក៏ដោយសារភាគច្រើន អ្នកប្រើប័ណ្ណឥណទានមិនចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានល្អ បណ្តាលឲ្យពួកគេធ្លាក់ទៅក្នុងបំណុល។ តែតាមការពិត ប្រសិនបើអ្នកមានវិន័យហិរញ្ញវត្ថុល្អ ប័ណ្ណឥណទានអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក! ថ្ងៃនេះ LuyBook លើកយកមូលហេតុ ៥ ដែលអ្នកគួរចាប់ផ្តើមប្រើប័ណ្ណឥណទាន៖ ១. ការទទួលបានការបញ្ចុះតម្លៃ ឬលុយត្រលប់មកវិញ (Cash-back) ហាងលក់ទំនិញធំៗជាច្រើន តែងមានកម្មវិធីបញ្ចុះតម្លៃពី ៥% ទៅ ១០% ជាដើម ជាមួយប័ណ្ណឥណទាននៃធនាគារដៃគូ។ ហើយធនាគារមួយចំនួននៅកម្ពុជាក៏ មានការសងលុយត្រលប់មកវិញពេលយើងប្រើប្រាស់ប័ណ្ណឥណទានរបស់គេ ដើម្បីទិញទំនិញ ឬ បង់វិក្កយបត្រផ្សេងៗចន្លោះពី ០,១% ទៅ ១% នៃវិក្កយបត្រថែមទៀតផង។ ២. សុវត្ថិភាពក្នុងប្រតិបត្តិការ ការធ្វើប្រតិបតិ្តការដោយប្រើប័ណ្ណឥណទាន ការពារអ្នកពីការឆបោកផ្សេងៗ ព្រោះទឹកប្រាក់ដែលអ្នកចំណាយលើប្រតិបតិ្តការនានានឹងមិនត្រូវកាត់ចេញពីគណនីរបស់អ្នកភ្លាមៗនោះទេ។ អ្នកអាចរាយការណ៍ទៅកាន់ធនាគារ ឬក្រុមហ៊ុនប័ណ្ណឥណទានរបស់អ្នកពីការចំណាយដែលមិនត្រឹមត្រូវទាំងនេះ ហើយមិនចាំបាច់សងលុយទៅធនាគារឡើយ បើការស៊ើបអង្កេតបង្ហាញថាវាជាការឆបោក។ បណ្តាញប័ណ្ណឥណទានល្បីៗដូចជា Visa និង Mastercard ក៏មានគោលការណ៍ការពារអតិថិជនពីប្រតិបត្តិការដែលមិនមានការអនុញាតពីម្ចាស់កាតផងដែរ ដើម្បីជម្រុញឲ្យអតិថិជនងាកមកចាយវាយតាមកាតពួកគេជាជាងការប្រើលុយ។ ៣. បង្កើនពិន្ទុឥណទានរបស់អ្នក ការប្រើប្រាស់ប័ណ្ណឥណទានត្រឹមត្រូវ និងផ្តល់សំណងទាន់ពេលវេលា នឹងជួយបង្កើនពិន្ទុឥណទានរបស់អ្នកដោយសាររបាយការណ៍ប្រតិបត្តិការរបស់អ្នក នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យឥណទាន។ វិធីនេះជាមធ្យោបាយមួយដែលអាចឲ្យនាំឲ្យ អ្នកអាចទទួលបានឥណទានច្រើន […]
ធនាគារ និង មីក្រូហិរញ្ញវត្ថុ ខុសគ្នាត្រង់ណា?
បងប្អូនមួយចំនួនតែងឆ្ងល់ថា ធនាគារ និងមីក្រូហិរញ្ញវត្ថុខុសគ្នាត្រង់ណា? ដើម្បីដោះស្រាយចម្ងល់ ថ្ងៃនេះ LuyBook នឹងធ្វើការពន្យល់ពីចំនុចខុសគ្នាមួយចំនួនរវាងស្ថាប័នទាំងពីរនេះ រួមមាន៖ ១. តម្រូវការដើមទុនអប្បបរមា (Minimum paid up capital)៖ ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានតម្រូវឱ្យមានបរិមាណដើមទុនកម្រិតខុសៗគ្នាទៅតាមប្រភេទនៃអាជ្ញាបណ្ណ។ -ធនាគារពាណិជ្ជ តម្រូវឱ្យមានដើមទុនយ៉ាងតិច $75 លានដុល្លារ-ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារបរទេស តម្រូវឱ្យមានដើមទុនយ៉ាងតិច $75លានដុល្លារ-ធនាគារបរទេសថ្នាក់វិនិយោគ (Banks of Investment-grade foreign banks) តម្រូវឱ្យមានដើមទុនយ៉ាងតិច $50 លានដុល្លារ-មីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $30លានដុល្លារ• មីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $30លានដុល្លារ-មីក្រូហិរញ្ញវត្ថុ ដែលមិនទទួលប្រាក់បញ្ញើ តម្រូវឱ្យមានដើមទុនយ៉ាងតិច $1.5លានដុល្លារ ២. ប្រភេទនៃសេវាកម្ម៖ ក្រឡេកមួយភ្លេតមកប្រហែលជាបងប្អូនមួយចំនួនអាចគិតថាសេវាកម្មផ្តល់ឱ្យដោយធនាគារ និងមីក្រូហិរញ្ញវត្ថុមិនសូវមានអ្វីប្លែកពីគ្នាទេ។ ស្ថាប័នទាំងពីរសុទ្ធតែអាចផ្តល់ប្រាក់កម្ចី ផ្តល់ប្រាក់បញ្ញើ និងផ្ទេរប្រាក់ដូចគ្នា។ ប៉ុន្តែ ប្រសិនបងប្អូនមើលនៅចំនុចទី ១ នឹងដឹងថាស៊ីសងលើប្រភេទអាជ្ញាបណ្ណ មីក្រូហិរញ្ញវត្ថុមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យធ្វើការទទួលប្រាក់បញ្ញើនោះទេ។ ៣. ប្រភេទទីផ្សារ៖ ធនាគារផ្តោតទៅលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់បុគ្គល […]
គួរបង់ថេរ ឬបង់ថយ?
សម្រាប់អ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលោះ, តើគួរជ្រើសរើសជម្រើសបង់សងថេរ ឬបង់ថយ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់យើង? ហើយជម្រើសមួយណាចំណេញជាង? ខាងក្រោមនេះជាការរៀបរាប់ និងប្រៀបធៀបអំពីជម្រើសទាំងពីរនេះឱ្យអ្នកទាំងអស់គ្នា។ មុនដំបូង, យើងត្រូវដឹងសិនថា ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។ ១. ការបង់ថេរ (annuity mortgage) ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ, ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ ចំណែកបង់ដើមក៏កើនឡើង ច្រើនជាងចំណែកបង់ការប្រាក់វិញ នៅឆ្នាំក្រោយៗ។ ឧទាហរណ៍៖ ខ្ញុំខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះតម្លៃ ១០០.០០០ ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ជាមួយការប្រាក់ ៨% ក្នុងមួយឆ្នាំ។ បើខ្ញុំជ្រើសរើសបង់ថេរនោះ គឺត្រូវបង់ប្រចាំខែ ១.២១៣ ដុល្លារថេររហូតតែម្ដង។ ក្នុងនោះ, ខ្ញុំបង់ដើមបានតែ ៥៤៦ ដុល្លារក្នុងខែទី១ តែបង់ការប្រាក់ដល់ ៦៦៦ ដុល្លារ ប៉ុន្តែយូរៗទៅគឺខ្ញុំត្រូវបង់ដើមច្រើនទៅៗ រហូតដល់ខែចុងក្រោយគឺត្រូវបង់ដើម […]
ស្វែងយល់អំពីបាគង
ឆ្ងល់អត់ធនាគារជាតិនៃកម្ពុជាបង្កើតបាគងមក ដើម្បីអ្វី? ឧបមាថាអ្នកចង់ផ្ទេរលុយ ១ម៉ឺនដុល្លារទៅមិត្តម្នាក់ តើរាល់ដងអ្នកធ្វើដោយរបៀបណាដែរ? វិធីដែលយើងទាំងអស់គ្នារមែងតែងធ្វើ គឺយើងអាចឱ្យលុយជាសាច់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារទៅមិត្តភក្តិនោះតែម្តង។ ប្រសិនបើមិត្តនោះ ប្រើធនាគារដូចគ្នានឹងយើងដែរ យើងអាចផ្ទេរប្រាក់ទៅកុងរបស់មិត្តនោះតាមរយៈ app របស់ធនាគារ ដោយមិនមានគិតថ្លៃសេវា។ តែបើមិនចឹងទេ អាចប្រើ Wing ក៏បាន។ ចុះប្រសិនបើយើងអត់មានសាច់ប្រាក់លើខ្លួន ហើយមិត្តភក្តិអត់ប្រើគណនីធនាគារដូចគ្នាទៀត, ធ្វើយ៉ាងទៅ? វិធីទី ១៖ ជិះទៅធនាគារ ដើម្បីដកប្រាក់ឱ្យមិត្តនោះ។ វិធីទី ២៖ អាចទៅការិយាល័យធនាគារ ដើម្បីស្នើសុំឱ្យមានការផ្ទេររវាងធនាគារ ឬ ប្រើតាម app របស់ធនាគារ ហើយបង់ថ្លៃសេវាផ្ទេរប្រាក់។ ប៉ុន្តែឥឡូវនេះ អ្នកដឹងទេថា ជាមួយនឹងបាគង ដែលជាប្រព័ន្ធទូទាត់លុយបង្កើតដោយធនាគារជាតិនៃកម្ពុជា អ្នកអាចប្រើកាបូបលុយអេឡិចត្រូនិច (national e-wallet) សម្រាប់ជួយអ្នកក្នុងការផ្ទេរប្រាក់ ឬ ទូទាត់ប្រាក់រវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុភ្លាមៗ ដោយមិនគិតថ្លៃសេវា! ជាមួយនឹងកម្មវិធី appបាគង អ្នកអាចផ្ទេរ និងទទួលសាច់ប្រាក់ ទាំងប្រាក់រៀល […]
ស្គាល់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលអត់?
តើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺជាអ្វី? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto, រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។ ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានឃើញពីអត្ថប្រយោជន៍នៃរូបិយប័ណ្ណឌីជីថល ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសដែលមិនចាយលុយក្រដាស (cashless society) និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរូបិយប័ណ្ណ ក៏ដូចជាផ្ដល់អាទិភាពដល់ធនាគារកណ្ដាលក្នុងការដាក់ចេញវិធានការរូបិយវត្ថុនានាឱ្យកាន់តែមានប្រសិទ្ធភាព។ តើធនាគារកណ្ដាលនានានៅលើពិភពលោក បានបង្កើតរូបិយប័ណ្ណឌីជីថលនេះដល់ណាខ្លះហើយ? ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត, ន័រវែស, ស្វីស, និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។ សម្រាប់ប្រទេសកម្ពុជាយើង, ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ […]