fbpx

ពន្ធដារ

តើអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT) ជាអ្វី?

មានឃ្លាមួយដែលគេឧស្សាហ៍និយាយថា មានរឿងពីរយ៉ាងដែលមនុស្សមិនអាចគេចផុតនោះគឺ សេចក្តី ស្លាប់ និងការបង់ពន្ធ។ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។ អញ្ចឹង ថ្ងៃនេះ ​LuyBook នឹងបកស្រាយកុំឲ្យមិនច្បាស់ទៀត។ ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT) ពន្ធអាករតម្លៃបន្ថែម គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។​​ ប៉ុន្តែសម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។ ចុះបើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ហើយជាអ្នកផ្ដល់សេវាកម្មវិញ តើមានត្រូវបង់ពន្ធទេ? ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។ ពន្ធកាត់ទុក (Withholding Tax – WHT) ពន្ធកាត់ទុក គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) […]

តើអាជីវកម្មខ្នាតតូច គួរចុះបញ្ជីពន្ធដារនៅពេលណា?

LuyBook ធ្លាប់បានលើកយកប្រធានបទពន្ធ និងកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរបស់បុគ្គល និងស្ថាប័ននានាមកបកស្រាយជូនបងប្អូនទាំងអស់គ្នា ហើយអេដមីនទទួលបានសំណួរមួយចំនួន ពិសេសពីបងប្អូនដែលមានអាជីវកម្មលក្ខណៈគ្រួសារ ឬអាជីវកម្មផ្ទាល់ខ្លួនតូចៗ ថាតើពេលណាទើបអាជីវកម្មរបស់ពួកគាត់គួរ ចុះបញ្ជីពន្ធដារ។ ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់នេះជូនបងប្អូនទាំងអស់គ្នា។ អាជីវកម្មខ្នាតតូចគួរចុះបញ្ជីពន្ធដារពេលដែល៖ ក. អ្នកត្រូវការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនអន្តរជាតិដែលទាមទារឲ្យអាជីវកម្មអ្នកមានបញ្ជីពន្ធដារត្រឹមត្រូវ ខ. សេវាកម្មរបស់អាជីវកម្មអ្នកត្រូវការការចេញអាករលើតម្លៃបន្ថែម គ. អ្នកត្រូវមានបញ្ជីគណនេយ្យរបស់អាជីវកម្ម (សម្រាប់ការចុះបញ្ជីពន្ធដារ​ ការធ្វើកម្ចីឥណទានអាជីវកម្ម និងការងារពាក់ព័ន្ធនឹងអាជីវកម្មទូទៅរបស់អ្នកដទៃទៀត) ឃ. អាជីវកម្មរបស់ត្រូវបានចាត់ចូលក្នុងលក្ខខណ្ឌកំណត់ដូចជា៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានបែងចែកជា ៣ វិស័យគឺវិស័យកសិកម្ម  ឧស្សាហកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ហើយកាតព្វកិច្ចពន្ធរបស់អាជីវកម្មខ្នាតតូច គឺត្រូវបានកំណត់ផ្អែកទៅលើលក្ខខណ្ឌចំនួន ២ គឺ ចំនួនបុគ្គលិក និងទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម។​ (អាចអានអត្ថបទមុនរបស់ LuyBook តាមរយៈតំណនេះ https://luy-book.com/…/13/types-of-tax-payers-in-cambodia/) LuyBook សង្ឃឹមថាចម្លើយនេះ គ្រប់គ្រាន់សម្រាប់ទាំងអស់គ្នាពិចារណាមើលថាតើអាជីវកម្មរបស់ខ្លួន គួរចុះបញ្ជីពន្ធដារបានឬនៅ។ ព័ត៌មាន និងចម្លើយទាំងអស់ខាងលើគ្រាន់តែជាចំណេះដឹងទូទៅទាក់ទងនឹងការបើកអាជីវកម្ម និងកាតព្វកិច្ចពន្ធដែលទាក់ទងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម និងដំបូន្មានស៊ីជម្រៅដែលសមស្របតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អាជីវកម្មរបស់បងប្អូននីមួយៗ Admin […]

ប្រភេទអ្នកជាប់ពន្ធនៅប្រទេសកម្ពុជា

ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងបើកអាជីវកម្មខ្លួនឯងនៅថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួន និងស្វែងយល់ពីកាតព្វកិច្ចពន្ធដែលត្រូវបំពេញសម្រាប់អាជីវកម្ម។ នៅប្រទេសកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានបែងចែកធុរកិច្ចជា ៣ ប្រភេទ គឺអ្នកជាប់ពន្ធខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ ការកំណត់ប្រភេទអ្នកជាប់ពន្ធនេះ គឺផ្អែកទៅលើលក្ខខណ្ឌ ២ ធំៗ គឺ ១.) ចំនួនបុគ្គលិក និង ២.) ទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្មរបស់អាជីវកម្ម ហើយត្រូវបានបែងចែកជា ៣ វិស័យទៀត គឺវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ឬពាណិជ្ជកម្ម។  សម្គាល់៖ ចំពោះលក្ខខណ្ឌទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម ត្រូវកំណត់យកលក្ខខណ្ឌមួយណាដែលមានកម្រិតខ្ពស់ជាគេ។  ខាងក្រោមនេះ គឺជាលក្ខខណ្ឌលម្អិត៖ ១. អ្នកជាប់ពន្ធខ្នាតតូច ម្ចាស់អាជីវកម្មដែលស្ថិតក្នុងប្រភេទពន្ធខ្នាតតូចនេះ រាប់បញ្ចូលសហគ្រាសឯកបុគ្គល (sole proprietorships) ឬសហគ្រាសមានដៃគូសហការ (partnerships) ដែលមានចំនួនបុគ្គលិកចាប់ពី ៥ ទៅ ៤៩ នាក់ ហើយត្រូវចូលក្នុងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖ មានផលរបរប្រចាំឆ្នាំចាប់ពី ២៤៩ លានរៀល […]

ការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម

មានដឹងអត់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចស្នើសុំការលើកទឹកចិត្តពន្ធបាន? #LuyBook នឹងលើកយកពីរបៀបនៃការទទួលបានការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើផ្នែកពន្ធដារ មកចែករំលែក ហើយផ្នែកពន្ធគយទុកសម្រាប់អត្ថបទក្រោយ។ ១. តើសហគ្រាសធុនតូច និងមធ្យមត្រូវបានកំណត់និយមន័យដូចម្ដេច? សម្រាប់និយមន័យថ្មីឆ្នាំ ២០២១, មានដូចខាងក្រោម៖ សហគ្រាសធុនតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់១០០០លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់១៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។ សហគ្រាសធុនមធ្យម សំដៅសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៤០០០លានរៀលសម្រាប់វិស័យកសិកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៦០០០លានរៀលសម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ មានផលរបរប្រចាំឆ្នាំលើសពី១៦០០លានរៀល ដល់៨០០០លានរៀលសម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។ ២. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ? សហគ្រាសធុនតូច និងមធ្យមដែលអាចទទួលបានការលើកទឹកចិត្ដផ្នែកពន្ធដារ ត្រូវមានលក្ខខណ្ឌ ២ ដូចខាងក្រោម៖ ក. ចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ ខ. […]

ពន្ធសំខាន់ៗ ក្នុងវិស័យអចលនទ្រព្យ

#LuyBook នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ពីពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា៖ ១. ពន្ធលើអចលនទ្រព្យ ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០.១%នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឲ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។ ចំណែកតម្លៃអចលនទ្រព្យវិញ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ហើយអ្នកទាំងអស់គ្នាអាចចូលមើលតាមតំណនេះបាន៖ https://www.tax.gov.kh/km/categories/JZsyC449144153142។ ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០.១% ឧទាហរណ៍ថា៖ អ្នកមានដីមួយកន្លែងទំហំ២០មx៣០ម (៦០០ម៉ែត្រការ៉េ) និងមានផ្ទះល្វែងសាងសង់ពីលើទំហំ៧មx២០ម(១៤០ម៉ែត្រការ៉េ)ចំនួន១ជាន់។ សម្រាប់តម្លៃដីនៅតំបន់នោះមានតម្លៃ២៥០ដុល្លារ/ម៉ែត្រការ៉េ និងតម្លៃផ្ទះ២០០ដុល្លារ/ម៉ែត្រការ៉េ។ -តម្លៃដីសរុប ៦០០x២៥០=១៥០,០០០ ដុល្លារ -តម្លៃផ្ទះសរុប ១៤០x២០០=២៨,០០០ដុល្លារ ដូច្នេះ តម្លៃអចលនទ្រព្យសរុបគឺ ១៥០,០០០ ដុល្លារ+២៨,០០០ដុល្លារ=១៧៨,០០០ដុល្លារ។ ប្រាក់ដែលត្រូវបង់ពន្ធគឺ [(១៧៨,០០០x៨០%)-២៥,០០០$]x០.១%=១៤២.៤ដុល្លារ។ ២. ពន្ធប្រថាប់ត្រា ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ បច្ចុប្បន្ន ពន្ធនេះ ត្រូវបានលើកលែង […]

រាល់ថ្ងៃ យើងត្រូវបង់ពន្ធអ្វីខ្លះ?

មានដឹងអត់ថារាល់ថ្ងៃយើងគ្រប់គ្នាត្រូវបង់ពន្ធអ្វីខ្លះជូនរដ្ឋ?ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទពន្ធសំខាន់ៗមួយចំនួននៅកម្ពុជា ដូចខាងក្រោម៖ ១.ពន្ធលើប្រាក់បៀរវត្ស ពន្ធលើប្រាក់បៀវត្សគឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិង ប្រាក់បៀវត្សប្រភពបរទេស។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់បុគ្គលិក និងត្រូវបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។ នេះជាតារាង សម្រាប់ការលម្អិតអំពីអត្រាពន្ធលើប្រាក់បៀវត្ស៖ ពី ០ ៛ ដល់ ១.៣០០.០០០ ៛ មានអត្រាពន្ធ ០% ពី ១.៣០០.០០១ ៛ ដល់ ២.០០០.០០០ ៛ មានអត្រាពន្ធ ៥% ពី ២.០០០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ មានអត្រាពន្ធ ១០%• ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ មានអត្រាពន្ធ ១៥% លើសពី ១២.៥០០.០០០ ៛ មានអត្រាពន្ធ ២០% វិធីនៃការគណនា៖ ឧទាហរណ៍ បុគ្គលិកមួយមានប្រាក់ខែ ២,000,000 រៀល។ មិនមែនបានន័យថាត្រូវបង់ពន្ធ […]

ពន្ធលើចំនេញមូលធន

ដំបូងសូមបញ្ជាក់ថា ពន្ធនេះមិនមែនជាប្រភេទពន្ធថ្មីស្រឡាងនោះទេ។ នៅប្រទេសដទៃក៏មានពន្ធនេះដែរ ប៉ុន្តែកម្ពុជាយើងទើបតែមានច្បាប់ដាក់ឱ្យមានពន្ធនេះ នៅក្នុងប្រកាសលេខ ៣៤៦ សហវ ប្រក អនុម័តឱ្យប្រើប្រាស់កាលពីខែមេសា ២០២០។ ពន្ធលើចំណេញមូលធន មានវិសាលភាពចំពោះអ្នកជាប់ពន្ធដែលមានចំណេញមូលធន។ ពន្ធលើចំណេញមូលធន មានអត្រា២០% នៃចំណេញមូលធន។ ចំណេញមូលធនគឺ ផលចំណេញ ដែលបានមកពី ការលក់ ឬផ្ទេរ ឬបង្កើតឱ្យមានកម្មសិទ្ធិលើមូលធន ដូចជា អចលនទ្រព្យ ភតិសន្យា (lease) ទ្រព្យវិនិយោគ កេរ្ដិ៍ឈ្មោះអាជីរកម្ម (Goodwill) កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។ ចំណេញមូលធន អាចគណនាបាន ដោយយកថ្លៃលក់នៃទ្រព្យ ដកថ្លៃដើម និងចំណាយដែលពាក់ព័ន្ធអនុញ្ញាតឱ្យកាត់កងបាន។ ថ្លៃលក់នៃទ្រព្យ ត្រូវគិតតាមតម្លៃលក់ជាក់ស្តែងតាមឯកសារទិញលក់ ឬ ក្នុងករណីតម្លៃលក់ជាក់ស្តែងទាបជាងតម្លៃទីផ្សារ ថ្លៃលក់ត្រូវគិតតាមតម្លៃទីផ្សារដែលកំណត់ដោយរដ្ឋបាលសារពើរពន្ធ។ ចំណាយដែលអាចកាត់កងបានមានដូចជា ចំណាយការប្រាក់ដែលបានបង់ ពន្ធប្រថាប់ត្រា សុរិយោដី កម្រៃជើងសារ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មវាយតម្លៃ ចំណាយថែទាំ ជួសជុល និងចំណាយផ្សេងៗទៀតដែលអាចកាត់កងបានតាមលក្ខខណ្ឌរបស់ប្រកាសនេះ។ ថ្លៃដើម និងចំណាយផ្សេងៗដែលកាត់កងបាន ត្រូវមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ជាភស្ដុតាង។ ប៉ុន្តែ ចំពោះអចលនទ្រព្យ […]

ប្រភេទពន្ធសំខាន់ៗ ដែលអ្នកបើកអាជីវកម្មត្រូវដឹង

តើអ្នកធ្លាប់មានក្តីស្រមៃចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃណាមួយទេ? ហើយធ្លាប់ឆ្ងល់ពីប្រភេទពន្ធផ្សេងៗ ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់ ដែរឬទេ? បើធ្លាប់ ថ្ងៃនេះ #LuyBook នឹងលើកយករឿងឈឺក្បាលមួយនេះ មកសង្ខេប ហើយចែករំលែកជាមួយអ្នកទាំងអស់គ្នា។ មុនពេលចាប់ផ្តើម យើងត្រូវយល់អំពីការបែងចែកអ្នកជាប់ពន្ធទាំងបីចំណាត់ថ្នាក់នៅក្នុងប្រព័ន្ធពន្ធរបស់កម្ពុជាជាមុនសិន។ ១. អ្នកជាប់ពន្ធតូច៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 250 លានរៀលដល់ 700 លានរៀល (ប្រមាណ 62,500 ដុល្លារដល់ 175,000 ដុល្លារ) ២- អ្នកជាប់ពន្ធមធ្យម៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 700 លានរៀលទៅ 4 ពាន់លានរៀល (ប្រមាណ 175,000 ដុល្លារទៅ 1,000,000 ដុល្លារ) ៣- អ្នកជាប់ពន្ធធំ៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំលើសពី 4 ពាន់លានរៀល (ប្រមាណជា 1,000,000 ដុល្លារឡើងទៅ)។ អាជីវកម្មក្នុងស្រុក និងអាជីវកម្មគ្រួសារតូចតាច ដែលមានចំណូលប្រចាំឆ្នាំក្រោម 62,500 ដុល្លារត្រូវបានរួចផុតពីកាតព្វកិច្ចពន្ធ។ ឥឡូវយើងចូលដល់ផ្នែកសំខាន់ – ប្រភេទពន្ធចម្បង ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់។ ពន្ធប៉ាតង់ (Patent […]

Scroll to top