ចូលឆ្នាំថ្មី មានគម្រោងទិញផ្ទះដែរទេ? ការទិញផ្ទះជាការវិនិយោគរយៈពេលវែង ទោះបីជាអ្នកចង់ទិញទុកនៅខ្លួនឯងឬ ទុកជួលក៏ដោយ។ ដូច្នេះហើយការសម្រេចចិត្តត្រូវមានការពិចារណាឲ្យបាល្អិតល្អន់។ ថ្ងៃនេះ LuyBook នឹងចែករំលែកចំណុចមួយចំនួនដែលត្រូវគិតគូរដូចតទៅ៖ ទីតាំង កត្តាចំបងដែលប៉ះពាល់ដល់តម្លៃអចលនទ្រព្យគឺទីតាំង។ ប្រសិនជាអ្នកទាំងអស់គ្នាចង់ទិញផ្ទះនៅខ្លួនង អ្នកត្រូវមើលថាតើទីតាំងនោះមានភាពងាយស្រួលក្នុងការរស់នៅឬទេ? ក្នុងទីប្រជុំជន មានផ្សារ មន្ទីរពេទ្យឬទេ? ចុះចំងាយប៉ុន្មានពីកន្លែងធ្វើការ សាលារៀន? បើការរស់នៅផ្ទះនោះតម្រូវឲ្យអ្នកទាំងអស់គ្នាចំណាយពេល ១ទៅ២ ម៉ោងក្នុងមួយថ្ងៃៗសម្រាប់ធ្វើដំណើរ តើអ្នកទាំងអស់គ្នាអាចនៅទីនោះដែរឬទេ? ប្រសិនជាមានគម្រោងទុកជួល តើទីតាំងនោះមានតម្រូវការផ្ទះជួលខ្ពស់ឬទេ? ឬក៏នៅតំបន់នោះមានផ្ទះរាប់សិបដាក់ជួលមិនទាន់ដាច់? គួរទិញផ្ទះបុរី ឬខុនដូ ចំណុចសំខាន់នោះគឺតម្លៃខុនដូ ឬបុរីអាចរកបានក្នុងតម្លៃប្រហែលគ្នា (ចាប់ពី $៨០,០០០) ប៉ុន្តែអ្វីដែលខុសគ្នានោះគឺទីតាំងខុនដូនៅក្នុងក្រុង ហើយខុនដូមានគ្រឿងបរិក្ខាជាច្រើនដូចជាហាង កន្លែងហាត់ប្រាណ អាងដែលទឹកក្នុងអាគារជាមួយគ្នា។ ដោយឡែកផ្ទះជាប់ដី ហើយដីក្នុងទីផ្សារបច្ចុប្បន្ននេះឡើងថ្លៃជាងអាគារខុនដូ។ ចំណាយដែលយើងមើលរំលង ចំណាយក្នុងការទិញផ្ទះមិនមែនមានតែប្រាក់តម្កល់ (ជាទូទៅ៣០%នៃតម្លៃផ្ទះ) និងថ្លៃបង់រំលួសប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃផ្សេងៗទៀតដូចជា៖ ពន្ធប្រថាប់ត្រា៖ ៤%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់ពេលកាត់ឈ្មោះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ៖ ០.១%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់រាល់ឆ្នាំ ចំណាយជួសជុលផ្ទះ៖ ផ្ទះតែងមានបញ្ហាពេលយើងចូលនៅ។ ជួនកាលពិដានលេចទឹក ស្ទះទុយោរទឹក ខូចម៉ាស៊ីនត្រជាក់ ស្ទះលូជាដើម។ ម្យ៉ាងទៀត […]