យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៣៩ នាក់ទៀតហើយ។ ការរីករាលដាលនៃជំង១កូវីដ-១៩ មិនត្រឹមតែជាភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងថែមទាំងបានបំផ្លាញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដល់ប្រទេសនានា រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ អ៊ីចឹង តើកូវីដ-១៩ បានប៉ះពាល់អ្វីខ្លះដល់សង្គម-សេដ្ឋកិច្ចកម្ពុជា? ១. ផ្នែកសេដ្ឋកិច្ចដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកលើវិស័យខាងក្រៅ និងកំណើនសេដ្ឋកិច្ចប្រទេសដៃគូ ក្នុងតំបន់ និងសកល, សេដ្ឋកិច្ចកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារវិបត្តិនេះ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២១, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ ត្រូបានវាយតម្លៃថាមានការធ្លាក់ចុះក្នុងអត្រា -៣,១%។ ក្នុងនោះ វិស័យសំខាន់ៗដែលរងផលប៉ះពាល់ខ្លាំង មានដូចជាវិស័យទេសចរណ៍, កាត់ដេរ, និងវិស័យសំណង់។ វិស័យទេសចរណ៍៖ ត្រូវបានវាយតម្លៃថាធ្លាក់ចុះក្នុងរង្វង់ -៣៦% ក្នុងឆ្នាំ ២០២០។ ជាក់ស្ដែង, ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិរយៈពេល ១១ ខែ ឆ្នាំ ២០២០ បានធ្លាក់ចុះ -៧៨.២% ពោលគឺចំនួនថយចុះមកត្រឹម ១.៣ […]