មានអ្នកចាប់អារម្មណ៍ចង់បង្កើតអាជីវកម្មថ្មី ឬក៏កំពុងតែបង្កើតអាជីវកម្មថ្មីអត់? ការបង្កើតអាជីវកម្មថ្មីពិតជាលំបាក ហើយសហគ្រិនពិតជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ ក្នុងនោះដែរ ស្ថានភាពហិរញ្ញវត្ថុគឺពិតជាដើរតួសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មឱ្យដើរទៅមុខ និងរីកចម្រើនទៅមុខ។ ខាងក្រោមនេះជា financial hacks ទាំង ១០ សម្រាប់សហគ្រិនដែលកំពុងបង្កើតអាជីវកម្មថ្មី ដូចខាងក្រោម៖ ១. ដឹងពីជម្រើសហរិញ្ញប្បទាន៖ ដើម្បីឱ្យអាជីវកម្មថ្មីដើរទៅមុខបានល្អ ភាគច្រើនសហគ្រិនមានតម្រូវការផ្នែកហិរញ្ញវត្ថុផ្សេងៗ ក្នុងទម្រង់ជាការវិនិយោគក្ដី ឬកម្ចីអាជីវកម្មផ្ទាល់។ សម្រាប់ការជ្រើសរើសជម្រើសណាមួយ សហគ្រិនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់ពីជម្រើសទាំងអស់។ឧទាហរណ៍ ការយកកម្ចីដើម្បីធ្វើអាជីវកម្មពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, អ្នកទាំងអស់គ្នាត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទកម្ចី, រយៈពេលខ្ចី, របៀបនៃការសងត្រឡប់ និងជាពិសេសគឺការប្រាក់។ ២. ត្រូវគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ៖ បញ្ហាលំហូរសាច់ប្រាក់គឺពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មទូទៅ ហើយជាពិសេសសម្រាប់អាជីវកម្មថ្មីផ្ទាល់។ សហគ្រិនត្រូវដឹងថាសាច់ប្រាក់របស់អាជីវកម្មខ្លួនបានហូរចូល និងចេញទៅណាខ្លះ។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុខ្លួន និងបង្ការពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ ៣. មានបញ្ជីចំណូល-ចំណាយត្រឹមត្រូវ៖ បើទោះបីជាអាជីវកម្មថ្មីក៏ដោយ, អ្នកទាំងអស់គ្នាត្រូវតាមដានរាល់ចំណាយរបស់ខ្លួនឱ្យបានច្បាស់លាស់។ គួរចាប់ផ្ដើមពីបញ្ជីសាមញ្ញពីតូចឱ្យហើយ ព្រោះពេលដែលអាជីវកម្មកាន់តែធំ, បញ្ជីនោះកាន់តែស្មុគស្មាញ ហើយអ្នកទាំងអស់គ្នានឹងស្ត្រេសជាមួយបញ្ហានេះផ្ទាល់ ដូចជាការរៀបចំបង់ពន្ធដារជាដើម។ ៤. កាត់បន្ថយចំណាយថេរ (fixed […]