រីករាយទិវាបុណ្យនៃក្តីស្រលាញ់! និយាយតាមត្រង់មក ការសន្ទនាអំពីលុយជាមួយនឹងដៃគូររបស់អ្នកគឺវាមិនងាយស្រួលទេមែនអត់? ពេលនិយាយដល់ប្រធានបទហ្នឹង តែងតែមានអារម្មណ៍ថាអៀនៗ ម្លោះហើយមិនដែលពិភាក្សាបានស៊ីជម្រៅជាមួយនឹងដៃគូ។ តែយ៉ាងណាមិញ អ្នកដឹងថាប្រធានបទនេះគឺចាំបាច់ណាស់ ដើម្បីអ្នក និងដៃគូរស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែច្បាស់។ អញ្ចឹងហើយ ថ្ងៃនេះ LuyBook នឹងធ្វើការចែករំលែកនូវសំណូរ ៤ ដែលគូរស្នេហ៍មានភាពច្បាស់លាស់នឹងគ្នាចាំបាច់ត្រូវពិភាក្សា៖ ១. តើស្ថានភាពហិរញ្ញវត្ថុអ្នកទាំងពីរស្ថិតត្រឹមកម្រិតណាហើយ? ពេលចាប់ដៃគ្នាធ្វើជាដៃគូ អ្នកទាំងពីរគប្បីណាស់និយាយដោយបើកចំហពីប្រធានបទរឿងលុយនេះជាមួយគ្នាទៅវិញទៅមក។ អ្នកអាចមានភាពអៀនខ្មាស់នឹងគ្នានៅពេលចាប់ផ្តើមសន្ទនាពីរឿងនេះជាលើកទីមួយ ប៉ុន្តែវាសំខាន់ណាស់ដែលដៃគូថ្មីថ្មោងធ្វើការចែករំលែកនឹងគ្នាទៅវិញទៅមកអំពីប្រាក់ខែ, ប្រាក់សន្សំ, និង បំណុលផ្សេងៗ។ វាជារឿងចាំចាប់ណាស់ដែលអ្នកទាំងពីរធ្វើការសន្ទនាពីប្រធានបទនេះ នៅពេលដែលអ្នកទាំងពីរទើបស្គាល់គ្នាពីដំបូង ល្អជាងស្គាល់គ្នាយូរហើយ ទើបដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក រួចសម្រេចចិត្តថាអ្នកមិនអាចនៅជាមួយគ្នាបានដែលនាំឱ្យអ្នកទាំងពីរខាតពេលវេលារាងៗខ្លួន។ ចំណែកឯដៃគូ ដែលស្គាល់គ្នារៀងក្រែលបន្តិចគូរនិយាយគ្នាអំពីការចំណាយ និងការរៀបចំផែនការដើម្បីដើរទៅដល់គោលដៅរបស់អ្នកទាំងពីរ។ ប្រសិនបើអ្នកទាំងពីររកឃើញថា ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នមិនអាចគាំទ្រនឹងតម្រូវការចាំបាច់របស់អ្នក អ្នកទាំងពីរត្រូវធ្វើការវាយតម្លៃម្តងទៀតទៅលើការចំណាយ និងពិនិត្យប្រភពនៃលុយចូល និងលុយចេញ។ តើមានចំណុច ឬទម្លាប់ចាយវាយណាដែលអ្នកអាចកាត់បន្ថយជាមួយគ្នាបានទេ? ២. តើគោលដៅសំខាន់បំផុតរបស់អ្នកទាំងពីរនៅពេលនេះគឺអ្វី? តម្រូវការចាំបាច់ និងគោលដៅនៃជីវិតរបស់អ្នកទាំងពីរអាចផ្លាស់ប្តូរតាមពេលវេលា និងកាលៈទេសៈ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឧទាហរណ៍ ឆ្នាំនេះអ្នកមិនទាន់មានកូន តែឆ្នាំក្រោយអ្នកចង់បានកូនមួយ, អញ្ចឹងគោលដៅហិរញ្ញវត្ថុក៏កែប្រែតាមស្ថានភាពគ្រួសារតាមហ្នឹងដែរ។ ហេតុដូចនេះហើយ វាចាំបាច់ណាស់ដែលអ្នកទាំងពីរពិភាក្សាគ្នាឱ្យច្បាស់ កុំឱ្យមានការភ័ន្តច្រលំនឹងគ្នា។ ការមានគោលដៅរួមនឹងជួយអោយអ្នកនៅលើទំព័រតែមួយ និងបញ្ចៀសនៅការចម្រូងចម្រាសគ្នានៅពេលក្រោយ។ […]