ដែលសួរខ្លួនឯងអត់ថា ធ្វើការឱ្យគេ ឬ រកស៊ី មួយណាសាកសមនឹងអ្នកជាង? អត្ថបទនេះ នឹងធ្វើការប្រៀបធៀបកត្តាមួយចំនួន ដែលជាភាពខុសគ្នារវាងការធ្វើការ និងការប្រកបអាជីវកម្ម ដើម្បីអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការពិចារណា។ ១. សក្ដានុពលចំណូល ចំពោះការធ្វើអាជីវកម្ម គឺមិនមានដែនកំណត់ថាតើអ្នកអាចរកប្រាក់ចំណូលបានប៉ុន្មានទេ។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង គំនិត និងផែនការអាជីវកម្មរបស់អ្នក និងការគាំទ្រពីអតិថិជន។ សម្រាប់ឯអ្នកធ្វើការវិញ គឺមានពិដានកំណត់ចំពោះកម្រិតប្រាក់ខែដែលអ្នកអាចទទួលបាន ហើយក៏មាននៅរយៈពេលកំណត់មួយ មុននឹងអ្នកអាចឡើងកាំប្រាក់ខែ ឬទទួលបានការដំឡើងតំណែងការងារ។ ដូច្នេះ នៅចំណុចនេះអាជីវកម្មប្រសើរជាងការងារ។ ២. ហានិភ័យ ហានិភ័យចំពោះអ្នកប្រកបអាជីវកម្មគឺខ្ពស់ជាងអ្នកធ្វើការច្រើនដង ជាពិសេសនៅដំណាក់កាលទើបចាប់ផ្តើម ដែលម្ចាស់អាជីវកម្មមិនទាន់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជនឬអត់។ ខណៈដែលអ្នកធ្វើការមានស្ថេរភាពការងារ និងប្រាក់ចំណូល ដោយមិនមានការភ័យខ្លាចចំពោះការបរាជ័យ។ ៣. ទំនួលខុសត្រូវ ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវ និងសម្ពាធច្រើន ដូចជាគ្រប់គ្រងបុគ្គលិក ចំណាយ-ចំណូល ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយអតិថិជនជាដើម។ ការបង្កើតអាជីវកម្មមួយដែលជោគជ័យត្រូវចំណាយពេលរាប់ឆ្នាំ និងក្រុមការងារល្អមួយ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ និងឡើងដល់កម្រិតនាយកប្រតិបត្តិ និយោកជិតក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ប៉ុន្តែទំនួលខុសត្រូវ និងការលះបង់មានកម្រិតទាបជាងម្ចាស់អាជីវកម្ម។ ៤. សេរីភាព នៅដំណាក់កាលទើបចាប់ផ្តើម ម្ចាស់អាជីវកម្មនឹងត្រូវជាប់ជើងនឹងអាជីវកម្ម ដកខ្លួនមិនរួចទាំងថ្ងៃសៅរ៍-អាទិត្យ។ បន្ទាប់ពីអាជីវកម្មដំណើរការបានល្អប្រសើរ ម្ចាស់អាជីវកម្មនឹងអាចធូរស្រាលពេលវេលាបន្តិចក្រោយពីខ្លួនបង្កើតបានក្រុមការងារដ៏ល្អមួយដែលអាចទុកចិត្តបាន […]
ផ្លាស់ប្ដូរការប្រើប្រាស់ពេលវេលា ផ្លាស់ប្ដូរជីវិតរបស់អ្នក
រាល់ថ្ងៃអ្នកមិនទាន់បានចាប់ផ្តើមអ្វីដែលអ្នកតែងតែចង់ធ្វើ ដោយសារកង្វះពេលវេលាមែនដែរឬទេ? នៅពេលអ្នកត្រលប់មកពីធ្វើការ ពីសាលារៀន ឬមហាវិទ្យាល័យ អ្នកមានបង្អួចពេលវេលាដ៏មានតម្លៃប្រហែល ៤ ទៅ ៦ម៉ោង រវាងម៉ោង ៦ ល្ងាចដល់ពាក់កណ្តាលអធ្រាត្រ។ តើអ្នកបានយកពេលវេលានេះទៅធ្វើអ្វីខ្លះ? ទីកន្លែងដែលអ្នកអាចដើរទៅដល់ និងគោលដៅដែលអ្នកអាចសម្រេចបានក្នុងជីវិត ភាគច្រើនពឹងផ្អែកលើអ្វីដែលអ្នកធ្វើជាប្រចាំក្នុងរយៈពេល ៤ ទៅ ៦ ម៉ោងនេះ។ អ្នកអាចធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយការធ្វើលំហាត់ប្រាណ ការអានសៀវភៅ ការរៀនជំនាញផ្សេងៗបន្ថែម ឬ ការឆ្លៀតធ្វើការក្រៅម៉ោងបន្ថែម (side hustle)។ លើសពីនេះ អ្នកក៏អាចចាប់ផ្តើមអាជីវកម្ម ឬរៀនពីរបៀបចាប់ផ្តើមតាមរយៈការមើល YouTube ឬថ្នាក់បង្រៀនអនឡាញជាដើម។ មានបុគ្គលមួយចំនួនដែលទទួលបានភាពជោគជ័យ និងពង្រីកអាជីវកម្ម ឬការងារក្រៅម៉ោងរបស់ពួកគេ ទៅជាប្រភពចំណូលចម្បងតាមរយៈវិធីនេះ។ ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ ១៨០ ដឺក្រេ ដោយផ្អែកលើអ្វីដែលអ្នកធ្វើនៅក្នុងបង្អួចពេលវេលាតូចមួយនេះ។ ដូចនេះ ចូរកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះ និងចាប់ផ្តើមបង្កើតទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។