Bitcoin ហ្នឹងអីគេ? ហើយម៉េចបានតម្លៃវាឡើងចុះខ្លាំងម្ល៉េះមួយរយៈហ្នឹង? ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់អ្នកទាំងអស់គ្នាអំពី bitcoin! Bitcoin ជាអ្វី?Bitcoin គឺជារូបិយប័ណ្ឌឌីជីថលមួយដែលបានបង្តើតឡើងដំបូងគេតាំងពីដើមឆ្នាំ ២០០៩។ រូបិយប័ណ្ឌនេះបានបង្កើតឡើងដើម្បីធ្វើឱ្យការផ្ទេរលុយពីអ្នកប្រើប្រាស់ម្នាក់ទៅម្នាក់មានភាពងាយស្រួល មិនចាំបាច់ឆ្លងកាត់ធនាគារ និងមានតម្លៃប្រតិបត្តិការទាប។ Bitcoin មិនមានរូបរាងអាចកាន់បានដូចជាក្រដាសលុយ ឬមាសនោះទេ គឺឌីជីថលទាំងស្រុងតែម្ដង ហើយត្រូវបាន បង្កើត ចែកចាយ និងរក្សាទុកក្នុងប្រព័ន្ធដឹកនាំមួយហៅថា blockchain។ រូបិយប័ណ្ឌនេះមិនស្ថិតនៅក្រោមការដាក់ប្រើប្រាស់ចែកចាយនិងគ្រប់គ្រងរបស់អាជ្ញាធរ ឬរដ្ឋាភិបាលណាមួយទេ។ Bitcoin អាចបង្កើតឡើងជា block តាមរយការស្រាយចំណោទយ៉ាងស៊ាំញ៊ាំហៅថា mine។ Bitcoin មានចំនួនកំណត់ត្រឹមតែ ២១លាន តែប៉ុណ្ណោះ។ បច្ចុប្បន្នមាន bitcoin ១៨.៥លានហើយដែលត្រូវបាន mine និងដាក់ប្រើប្រាស់ក្នុងទីផ្សារពិភពលោក។ ប្រតិបត្តិការផ្ទេរប្រាក់តាម bitcoin ទាំងអស់ត្រូវបានកត់ទុកក្នុងអ៊ីនធឺណេត អាចមើលបានជាសាធារណៈដើម្បីឱ្យមានតម្លាភាព និងសុវត្ថិភាព។ ហេតុអ្វីតម្លៃ bitcoin ឡើងខ្លាំងម្ល៉េះតាំងពីបានបង្កើតមក?មូលហេតុធំៗមានដូចជា៖ ចំនួន bitcoin មានការកំណត់គឺត្រឹម ២១លានជាកំហិត។ ចំពោះរូបិយប័ណ្ឌផ្យាត់ (fiat) រដ្ឋាភិបាលអាចបោះពុម្ភរូបិយប័ណ្ឌបន្ថែមទៅក្នុងទីផ្សារទៅតាមតម្រូវការ និងស្ថានភាពរបស់ប្រទេស ដែលធ្វើឲ្យតម្លៃរូបិយប័ណ្ឌអាចធ្លាក់ចុះទៅតាមការបោះពុម្ភ។ ជាក់ស្ដែងសហរដ្ឋអាមេរិចបានបោះពុម្ភលុយដុល្លារអាមេរិចលើសលុប(ស្មើនឹង៥០%នៃលុយដុល្លារសរុប) ក្នុងឆ្នាំ២០២០ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច […]