fbpx

fintech

ស្វែងយល់អំពីបាគង

ឆ្ងល់អត់ធនាគារជាតិនៃកម្ពុជាបង្កើតបាគងមក ដើម្បីអ្វី? ឧបមាថាអ្នកចង់ផ្ទេរលុយ ១ម៉ឺនដុល្លារទៅមិត្តម្នាក់ តើរាល់ដងអ្នកធ្វើដោយរបៀបណាដែរ? វិធីដែលយើងទាំងអស់គ្នារមែងតែងធ្វើ គឺយើងអាចឱ្យលុយជាសាច់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារទៅមិត្តភក្តិនោះតែម្តង។ ប្រសិនបើមិត្តនោះ ប្រើធនាគារដូចគ្នានឹងយើងដែរ យើងអាចផ្ទេរប្រាក់ទៅកុងរបស់មិត្តនោះតាមរយៈ app របស់ធនាគារ ដោយមិនមានគិតថ្លៃសេវា។ តែបើមិនចឹងទេ អាចប្រើ Wing ក៏បាន។   ចុះប្រសិនបើយើងអត់មានសាច់ប្រាក់លើខ្លួន ហើយមិត្តភក្តិអត់ប្រើគណនីធនាគារដូចគ្នាទៀត, ធ្វើយ៉ាងទៅ?   វិធីទី ១៖ ជិះទៅធនាគារ ដើម្បីដកប្រាក់ឱ្យមិត្តនោះ។ វិធីទី ២៖ អាចទៅការិយាល័យធនាគារ ដើម្បីស្នើសុំឱ្យមានការផ្ទេររវាងធនាគារ ឬ ប្រើតាម app របស់ធនាគារ ហើយបង់ថ្លៃសេវាផ្ទេរប្រាក់។   ប៉ុន្តែឥឡូវនេះ អ្នកដឹងទេថា ជាមួយនឹងបាគង ដែលជាប្រព័ន្ធទូទាត់លុយបង្កើតដោយធនាគារជាតិនៃកម្ពុជា អ្នកអាចប្រើកាបូបលុយអេឡិចត្រូនិច (national e-wallet) សម្រាប់ជួយអ្នកក្នុងការផ្ទេរប្រាក់ ឬ ទូទាត់ប្រាក់រវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុភ្លាមៗ ដោយមិនគិតថ្លៃសេវា!   ជាមួយនឹងកម្មវិធី appបាគង អ្នកអាចផ្ទេរ និងទទួលសាច់ប្រាក់ ទាំងប្រាក់រៀល […]

ស្គាល់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលអត់?

តើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺជាអ្វី? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។   កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto, រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។   ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានឃើញពីអត្ថប្រយោជន៍នៃរូបិយប័ណ្ណឌីជីថល ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសដែលមិនចាយលុយក្រដាស (cashless society) និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរូបិយប័ណ្ណ ក៏ដូចជាផ្ដល់អាទិភាពដល់ធនាគារកណ្ដាលក្នុងការដាក់ចេញវិធានការរូបិយវត្ថុនានាឱ្យកាន់តែមានប្រសិទ្ធភាព។   តើធនាគារកណ្ដាលនានានៅលើពិភពលោក បានបង្កើតរូបិយប័ណ្ណឌីជីថលនេះដល់ណាខ្លះហើយ? ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត, ន័រវែស, ស្វីស, និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។   សម្រាប់ប្រទេសកម្ពុជាយើង, ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ […]

រឿងរ៉ាវក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនវីង

ក្រុមហ៊ុន Wing (វីង) ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរប្រាក់តាមឌីជីថល ដែលពួកយើងទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់គ្រប់គ្នាហើយ។   Wing Cambodia Limited Specialised Bank ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩ ដោយធនាគារ ANZ នៅកម្ពុជា។ បេសកកម្មរបស់ Wing គឺការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយងាយស្រួលតាមទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជា ដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យ៉ាងណាមិញ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃការបើកដំណើរការ បេសកកម្មនោះមិនត្រូវបានសម្រេច ដោយសារកង្វះចំណេះដឹង និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលនាំឱ្យស្ថាបនិកដំបូងរបស់ Wing សម្រេចចិត្តក្នុងការលក់នៅអាជីវកម្មនេះចេញ។   ប៉ុន្តែនៅពេលនោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានយល់ឃើញថាចក្ខុវិស័យរបស់ Wing មានសក្តានុពលខ្លាំងសម្រាប់បរិការណ៍សេដ្ឋកិច្ចនៅកម្ពុជា ដែលអត្រាជ្រៀតចូលនៃវិស័យធនាគារមានកម្រិតទាបខ្លាំង ហើយប្រជាជនមិនដល់ ១០% ផងដែលប្រើប្រាស់កុងធនាគារ។ រ៉ូយ៉ាល់គ្រុបបានយល់ឃើញថាអាជីវកម្មរបស់ Wing ជាឱកាស និងគំរូធនាគារថ្មីមួយ ដែលអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមិនត្រូវបានរាប់បញ្ចូលក្នុងវិស័យធនាគារ ។ កត្តានេះ បានជម្រុញឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទិញសិទ្ធិកាន់កាប់ Wing ពីធនាគារ ANZ ។   […]

Scroll to top