មាននរណាខ្លះដែលលេងហ្គេមលើក្ដារដែលហៅថា Monopoly នេះ? បើធ្លាប់ ឬមិនធ្លាប់ចាំជួយ comment ប្រាប់ម្នាក់មួយផង។ សម្រាប់អ្នកមិនធ្លាប់, ឥឡូវ សុំពន្យល់របៀបលេងបន្តិចចុះ! មុនដំបូង យើងមាន គ្រាប់ឡុកឡាក់ ២, ធនាគារ ១ និងក្ដារ Monopoly ១ ដែលលើនោះមានដីចំនួន ២៨ មានតម្លៃខុសៗគ្នា, និងផ្ទះ ឬសណ្ឋាគារដែលអ្នកលេងអាចសង់បានប្រសិនបើខ្លួនបានទិញដីហើយ។ រៀបលេងនោះគឺ គេចែកលុយឱ្យអ្នកលេងទាំងអស់ ហើយម្នាក់ៗត្រូវបោះគ្រាប់ឡុកឡាក់ហើយដើរនៅលើក្ដារ បើដើរចំអចលនទ្រព្យណាគឺអាចទិញបាន ហើយអាចសង់ផ្ទះ ឬសណ្ឋាគារនៅលើដីនោះបាន។ ប៉ុន្តែ បើដីនោះមានគេទិញរួច, យើងត្រូវបង់ថ្លៃជួលទៅតាមតម្លៃដែលមានតែដី, ឬមានផ្ទះ ឬមានសណ្ឋាគារហើយ។ ដើម្បីឈ្នះនោះ គឺនៅពេលដែលអ្នកលេងដទៃទៀតក្ស័យធុនអស់លុយ អស់ដីទាំងអស់។ ស្ដាប់ទៅដូចយល់បន្តិចនៅ? បើយល់ហើយ, យើងចូលអត្ថបទយើងថ្ងៃនេះម្ដង។ ជាបទពិសោធន៍ គឺថាឱ្យតែលេងគឺលេងយូរណាស់មិនងាយចប់ ហើយប្រកែកគ្នាជាមួយមិត្តភក្តិពេញនឹងតែម្ដង។ យ៉ាងណាមិញ ការលេង Monopoly នេះមិនត្រឹមតែសប្បាយទេ តែវាក៏បានបង្រៀនជាមេរៀនជីវិតមួយចំនួនដល់យើងទាំងអស់គ្នា ដូចខាងក្រោម៖ ១. កុំទុកលុយច្រើនក្នុងខ្លួនចោលយូរពេក ពេលយើងលេង គឺដំបូងគឺយើងចែកលុយស្មើៗគ្នា ហើយបានលុយបន្ថែមពេលដើរបាន […]