ដែលស្គាល់អត់, អ្វីទៅជា Unicorn start-up? Unicorn គឺជាពាក្យក្នុងពិភពជំនួញ ដែលគេសំដៅទៅលើក្រុមហ៊ុន startup ឯកជនដែលមានតម្លៃលើសពី ១ ពាន់លានដុល្លារ។ ថ្ងៃនេះដែរ LuyBook ចង់មកចែករំលែកពីបណ្តុំ unicorn ដែលកំពុងតែរីកលូតលាស់យ៉ាងរហ័សនៅក្នុងតំបន់អាស៊ានយើងផ្ទាល់តែម្តង។ អាស៊ាន គឺជាទីផ្សារវិនិយោគមួយដែលមានភាពទាក់ទាញខ្ពស់សម្រាប់វិនិយោគិន និងអ្នកជំនួញ ដោយមូលហេតុប្រជាជនមានអាយុក្មេង (មេដ្យានអាយុ ២៨,៩ ឆ្នាំ), ទំហំទីផ្សារធំ (សរុបប្រជាជនលើសពី ៦០០លាននាក់) និង រួមជាមួយបរិយាកាសឌីជីថលដ៏អំណោយផល ដែលបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីយ៉ាងរស់រវើកនៅក្នុងតំបន់ សម្រាប់ការបង្កើតជំនួញថ្មីៗនៅក្នុងវិស័យ fintech, ពាណិជ្ជកម្មអេឡិចត្រូនិច និងអនឡាញ (e-commerce) និង សេវាកម្មតាមតម្រូវការជាដើម។ មកទល់ពេលនេះ អាស៊ានមាន unicorn សរុបជាង ១០ ក្រុមហ៊ុន ដែលប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ីជាអ្នកនាំមុខ ក្នុងការបង្កើតអាជីវកម្ម unicorn នេះ ហើយក្នុងនោះក៏មានលេចមុខនូវក្រុមហ៊ុនមួយរបស់វៀតណាម ដែលឈ្មោះ VinaGame ផងដែរ។ ឥឡូវយើងនាំគ្នាមកស្វែងយល់ពីក្រុមហ៊ុននីមួយៗទៅមើលថាពួកគាត់ជាប្រតិបត្តិករក្នុងវិស័យអ្វីខ្លះ? […]