fbpx

Virtual Reality

វិស័យក្ដៅៗក្នុងឆ្នាំ ២០២០

ការវិវត្តន៍ផ្នែកវិទ្យាសាស្រ្តនៅលើពិភពលោកមានដំណើរការលឿនខ្លាំងណាស់ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដងនៅពេល ដែលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរយៈពេល១០ឆ្នាំទៀតក្នុងឆ្នាំ២០៣០ ប្រាកដណាស់នឹងមានវិស័យ ក៏ដូចជាការងារមួយចំនួនដែលនឹងបាត់បង់។   ចុះក្នុងឆ្នាំ២០៣០ នឹងមានវិស័យណាខ្លះដែលនឹងត្រូវប៉ាន់?   វិស័យវិភាគទិន្នន័យនិង big data*៖ វិស័យនេះកំពុងរីកលូតលាស់យ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម ចាប់ពីការលក់, ផ្នែកទីផ្សារ រហូតដល់ផ្នែកធនធានមនុស្ស។ ក្រុមហ៊ុនធំៗជាច្រើនចំណាយទៅលើវិស័យវិភាគនិងសិក្សាទិន្នន័យនេះដើម្បីឱ្យពួកគេ អាចដើរទាន់ការវិវត្តន៍នៃតម្រូវការទីផ្សារ។ *big data គឺសំដៅទៅលើទិន្នន័យធំៗដែលអាចយកមកវិភាគចេញលទ្ធផល សម្រាប់ឱ្យអាជីវកម្មរៀបចំយុទ្ធសាស្រ្តធ្វើអាជីវកម្មរបស់គេ។   វិស័យសុខាភិបាល៖​ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ​ ការច្នៃប្រឌិតធំ ៗ ជាច្រើនគឺផ្តោតសំខាន់លើវិស័យ សុខាភិបាល។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃវិបត្តិជំងឺកូវីដ១៩ នេះហើយប្រទេសមហាអំណាច ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ នឹងផ្តោតលើវិស័យនេះកាន់តែខ្លាំងជាងមុន។ ការផ្លាស់ប្តូរដ៏ធំមួយដែលយើងអាចមើលឃើញឆាប់ៗនេះគឺ ឧបករណ៍ពាក់លើខ្លួនមនុស្ស ដើម្បីជួយតាមដានដំណើរការ របស់សរីរាង្គសំខាន់ៗក្នុងខ្លួនរបស់យើង និង ស្ថានភាពជាច្រើនទៀត ដូចជាអាច តាមដានចង្វាក់បេះដូង ឬពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមរជាដើម។ មិនតែប៉ុណ្ណោះ នៅមានរបកគំហើញនៃបច្ចេកវិទ្យា និងការព្យាបាលថ្មីៗជាច្រើនទៀត ដែលអាចនឹងជួយឱ្យមនុស្សក្នុងសកលលោក មានសុខភាពល្អជាងមុន។   វិស័យរថយន្តអគ្គិសនី៖ ក្នុងឆ្នាំ២០១៩ ការលក់រថយន្តអគ្គិសនីកើនដល់ទៅ ២.១លានគ្រឿង ឬស្មើនឹងកំណើន […]

Scroll to top