មនុស្សម្នាក់ដែលមានសុខុមាលភាពហិរញ្ញវត្ថុ គឺប្រៀបបានដូចជាមានរាងកាយមាំមួន រីករាយនឹងជីវិតប្រចាំថ្ងៃ និងមានតុល្យភាពជីវិតល្អ។

សុខុមាលភាពហិរញ្ញវត្ថុ មិនសំដៅថាតើបុគ្គលនោះមានទ្រព្យសម្បត្តិប៉ុន្មាន ឬទទួលបានសន្តិសុខហិរញ្ញវត្ថុបានពេញលេញហើយឬនៅនោះទេ។ តែអ្វីដែលសំខាន់បំផុតគឺ តើពួកគេកំពុងធ្វើអ្វីខ្លះហើយ ដើម្បីទៅដល់គោលដៅផ្ទាល់ខ្លួន?

នេះគឺជា ១១ ចំនុច ដែលមនុស្សក្នុងវ័យ ៣០ អាចសួរខ្លួនឯង ដើម្បីវាយតម្លៃថាពួកគេមានសុខុមាលភាពហិរញ្ញវត្ថុដែរឬទេ៖

១. មានផ្ទះសម្បែងផ្ទាល់ខ្លួន

២. ចំណាយតិចជាងប្រាក់ចំណូល ហើយជៀសវាងការខ្ចីបំណុលដែលមានការប្រាក់ខ្ពស់

៣. ដឹងពីពិន្ទុឥណទាន (credit score) របស់ខ្លួន និងព្យាយាមថែរក្សាវាឱ្យស្ថិតក្នុងកម្រិតល្អ។ ហើយទូទាត់កាតឥណទាន និង បំណុលបានទៀងទាត់ល្អ។

៤. សម្រាប់អ្នកបង់រំលស់ផ្ទះ ការចំណាយលើគេហដ្ឋានតិចជាងមួយភាគបីនៃប្រាក់ចំណូល

៥.ការចំណាយលើការធ្វើដំណើរ (ធានារ៉ាប់រង, សាំង និងថ្លៃចំណតរថយន្ត) គឺតិចជាង ៨%នៃប្រាក់ចំណូល

៦. មានប្រាក់សន្សំសម្រាប់ពេលមានអាសន្នស្មើយ៉ាងហោចណាស់ 6 ខែនៃការចំណាយប្រចាំខែ

៧. មានធានារ៉ាប់រងសុខភាព

៨. សម្រាប់អ្នកមានកូន ពួកគេដឹងពីថ្លៃចំណាយលើសាលារៀនរបស់កូន និងបានរៀបផែនការសន្សំសម្រាប់ការរៀនសូត្ររបស់ពួកគេជាប្រចាំ

៩. ការវិនិយោគមានពិពិធកម្មល្អ ហើយយល់ដឹងពីយុទ្ធសាស្ត្រវិនិយោគ ដែលស្របនឹងបុគ្គលិកលក្ខណៈរបស់ខ្លួន

១០. មានប្រភពចំណូលច្រើនជាងមួយ

១១. ធ្វើការព្យាករពីបរិមាណទឹកប្រាក់សម្រាប់ការចូលនិវត្តន៍ ហើយដឹងថាពួកគេអាចសម្រេចតាមរយៈពេលដែលខ្លួនប្រាថ្នា។

បន្ទាប់ពីអាន ១១ ចំណុចនេះចប់ តើអ្នកអនុវត្តបានប៉ុន្មានចំនុចហើយ? ហើយត្រូវខិតខំអភិវឌ្ឍ ឬ កែប្រែលើចំណុចណាខ្លះទៀត?


វ័យខ្ទង់ ៣០, សុខុមាលភាពហិរញ្ញវត្ថុមានរូបរាងបែបណា?

Leave a ReplyCancel reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading

Exit mobile version
%%footer%%