រាល់ថ្ងៃ យើងគ្រប់គ្នាសុទ្ធសឹងតែខំចំណាយពេលវេលារបស់យើង សម្រាប់ធ្វើការ ឬរកស៊ី ដើម្បីរកលុយ។ ប៉ុន្ដែ យើងដែលធ្លាប់សួរខ្លួនឯងទេថា តើលុយនឹងវាមានន័យដូចម្ដេចសម្រាប់យើងគ្រប់គ្នា?

ជាការពិតណាស់ មនុស្សម្នាក់ៗ មានគំនិតខុសៗគ្នា ដូចនេះអត្ថន័យរបស់លុយសម្រាប់ពួកគេក៏ខុសៗគ្នាដែរ ដែលមានដូចខាងក្រោម៖

១. សេរីភាព

ពេលខ្ញុំមានសេរីភាពផ្នែកហិរញ្ញវត្ថុហើយ គឺខ្ញុំអាចធ្វើអ្វីដែលខ្ញុំស្រឡាញ់ ឬចង់ធ្វើ ដោយមិនមានក្ដីបារម្ភពីរឿងលុយកាក់។ ឧទាហរណ៍៖ ដើរលេងកន្លែងថ្មីៗ, ធ្វើអ្វីដែលខ្លួនស្រឡាញ់បើទោះមិនបានចំណូលពីវាក៏ដោយ។

២. សេចក្ដីសុខ

ពេលខ្ញុំមានលុយច្រើន គឺខ្ញុំអាចដោះស្រាយបញ្ហាជាច្រើនដែលតែងតែបង្កើតជាក្ដីបារម្ភក្នុងជីវិតខ្ញុំប្រចាំថ្ងៃ។ ឧទាហរណ៍៖ អស់ក្ដីបារម្ភពីការខ្វះខាតជីវភាព ឬខ្វះលទ្ធភាពបង់ថ្លៃព្យាបាលពេលមានជំងឺជាដើម។

៣. ភាពសុខស្រួល

ពេលមានលុយ អាចឱ្យខ្ញុំរស់នៅសុខស្រួល ទិញរបស់ប្រើល្អៗសម្រាប់ខ្លួនឯង។ ឧទាហរណ៍៖ ទិញពូកល្អឱ្យដេកលក់ស្រួល, អង្គុយ First Class ពេលជិះយន្តហោះ។

៤. អំពើល្អ

ខ្ញុំអាចធ្វើកម្មវិធីសប្បុរសធម៌ និងធ្វើអំពើល្អដោយជួយអ្នកដទៃបានច្រើន ប្រសិនបើខ្ញុំមានធនធានច្រើន។ ឧទាហរណ៍៖ ធ្វើបុណ្យ, ការចែករំលែក។

៥. អំណាច

ខ្ញុំមានលុយ ដូចនេះខ្ញុំមានម្ចាស់ការក្នុងជីវិតរបស់ខ្លួនខ្ញុំ និងមានភាពរឹងមាំជាងមុន។ ឧទាហរណ៍៖ ខ្ញុំជាអ្នកសម្រេចចិត្ត ព្រោះជាលុយរបស់ខ្ញុំ។

៦. ការស្រឡាញ់

ពេលខ្ញុំមានលុយ គឺខ្ញុំអាចនឹងទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន ដោយងាយស្រួលជាងនេះ។ ឧទាហរណ៍៖ លុយអាចចាត់ទុកជាវិធីមួយដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដូចជាតាមរយៈការទិញកាដូជូនមនុស្សជាទីស្រឡាញ់ជាដើម។

៧. ការគោរព

ខ្ញុំខិតខំរកលុយបានច្រើនហើយ ដោយញើសឈាមរបស់ខ្ញុំផ្ទាល់ ដូចនេះខ្ញុំគួរទទួលបានការគោរព។ ឧទាហរណ៍៖ មានឋានៈមុខមាត់ក្នុងសង្គម។

ទាំងនេះគឺជាចំណុចមួយចំនួនដែល Admin គិតថាមនុស្សភាគច្រើនឱ្យអត្ថន័យរបស់លុយសម្រាប់ពួកគេ។ សួរខ្លួនឯងមើល! តើចំណុចណាខ្លះត្រូវនឹងអ្នកទាំងអស់គ្នា? បើមានចំណុចណាចង់បន្ថែម អាចជួយ comment ខាងក្រោមម្នាក់មួយមកណា។


លុយមានន័យដូចម្ដេច សម្រាប់អ្នក?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading