fbpx

ធានារំាប់រង

គួរទិញធានារ៉ាប់រងនៅពេលណា?

ជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ តែយ៉ាងណាឱ្យតែមានរូប គឺតែងតែជួបបញ្ហាគ្រប់ៗគ្នា មិនថាតូច ឬធំ។ មិនតែប៉ុណ្ណោះ មនុស្សម្នាក់ៗអាចជួបប្រទះនឹងហានិភ័យផ្សេងៗជាយថាហេតុ ដោយមិនបានគ្រោងទុកឡើយ។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ ឬការពារទុកជាមុន អ្នកមានជម្រើសក្នុងការទិញធានារ៉ាប់រងសម្រាប់ការពារ។ ជាទូទៅ ធានារ៉ាប់រងមានច្រើនប្រភេទ រួមមានធានារ៉ាប់រងជីវិត, ធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងលើទ្រព្យសម្បត្តិ និងធានារ៉ាប់រងយានយន្ត ជាដើម។ ហើយប្រភេទនីមួយៗមានគោលបំណងក្នុងការប្រើប្រាស់ខុសៗគ្នា។ សំណួរដែល #LuyBook ថ្ងៃនេះចង់បកស្រាយគឺ ពេលណាគួរទិញធានារ៉ាប់រង? មូលហេតុដែលជំរុញឱ្យអ្នកចង់ទិញធានារ៉ាប់រងមានដូចជា៖ ១. ពេលដែលទិញអ្វីមួយថ្មី៖ អ្នកដែលទើបតែទិញម៉ូតូ, ឡាន ឬផ្ទះជាដើម ហើយស្រលាញ់របស់ផ្ទាល់ខ្លួនទាំងនោះ អាចជ្រើសរើសទិញធានារ៉ាប់រងដើម្បីការពារពីហានិភ័យផ្សេងៗដែលអាចកើតមានបាន។ ឧទាហរណ៍ ប្រសិនបើភ្លើងឆេះផ្ទះ អ្នកអាចមានធានារ៉ាប់រង ហើយមិនសូវមានការព្រួយបារម្ភខ្លាំង ក្នុងការជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដើម្បីសង់ផ្ទះជាថ្មី។ ២. ពេលដែលចាប់ផ្ដើមមានគ្រួសារ៖ នៅពេលដែលអ្នករៀបការ ហើយប្រពន្ធឬប្ដីរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នកនោះ អ្នកគួរតែមានធានារ៉ាប់រងជីវិត ក្នុងករណីដែលជួបប្រទះនឹងគ្រោះថ្នាក់ណាមួយ ដូចជាស្លាប់ឬពិការ ព្រោះអ្នកពិតជាមិនចង់ឱ្យមនុស្សជាទីស្រលាញ់របស់អ្នករស់នៅដោយគ្មានទីពឹងឡើយ។ ៣. ពេលដែលមានកូន៖ នៅពេលដែលអ្នកមានកូន កូនរបស់អ្នកត្រូវពឹងផ្អែកលើអ្នកទាំងស្រុងក្នុងការធំធាត់ឡើង ដូចនេះក្នុងនាមជាឪពុកម្ដាយ អ្នកគួរតែមានធានារ៉ាប់រងជីវិត ពីព្រោះថាពេលដែលមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ កូនៗរបស់អ្នកនឹងនៅតែមានការផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីអនាគតពួកគេ។ ៤.ពេលដែលចង់កាត់បន្ថយចំណាយព្យាបាលជម្ងឺ៖ […]

Scroll to top