ធ្លាប់គិតអត់ ថាខ្លួនយើងកាន់តែធំ ប៉ាម៉ាក់យើងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ាម៉ាក់បានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ រៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ រកស៊ី ឬមានគ្រួសារបាត់ទៅហើយ។សួរថាតើ ប៉ាម៉ាក់ត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាកូន តើយើងអាចជួយអ្វីដល់គាត់ដើម្បីឲ្យគាត់ចូលនិវត្តន៍លឿន?ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្តិលុយប៊ុកទាំងអស់គ្នាអាចយកទៅជួយប៉ាម៉ាក់ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖ ១. បើកចិត្តសន្ទនា៖ ពេលខ្លះគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅបងប្អូនទាំងអស់មកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ប៉ាម៉ាក់យើងក្នុងកម្រិតណា ហើយត្រូវបង្ហាញថាកូនៗទាំងអស់ពិតជាបារម្ភ និងចង់ជួយគាត់ចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។ ២. គិតលេខឲ្យអស់៖ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ ដូចនេះត្រូវនិយាយគ្នា និងគិតលេខឲ្យអស់។ សួរសំណួរដូចខាងក្រោម៖ ៣. រៀបចំផែនការចូលនិវត្តន៍៖ បន្ទាប់ពីយល់ពីស្ថានភាពហិរញ្ញវត្ថុហើយ ប៉ាម៉ាក់អ្នកទាំងអស់គ្នាប្រាកដជាមានស្ថានភាពខុសៗគ្នា។ ៤. ជួយប៉ាម៉ាក់ចូលនិវត្តន៍៖ វិធីដែលអាចជួយពួកគាត់មានដូចខាងក្រោម៖ ខាងលើនេះ ជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្ដិលុយប៊ុកទាំងអស់គ្នា អាចយកទៅពិចារណា និងអនុវត្តបាន។ លុយប៊ុកសង្ឃឹមថាប៉ាម៉ាក់គ្រប់រូបនឹងអាចចូលនិវត្តន៍បាននៅពេលដែលពួកគាត់ចង់ កុំឲ្យហត់ហើយតែមិនអាចចូលនិវត្តន៍បាន នៅឡើយខំរកលុយព្រោះជាការចាំបាច់។
មានកូនបានលុយពីរដ្ឋ!
សម្រាប់ម៉ាក់ៗដែលមានផ្ទៃពោះ និងជាមន្ត្រីរាជការ, កម្មករនិយោជិត, ឬគ្រួសារមានបណ្ណសមធម៌ មានដឹងព័ត៌មាននេះឬនៅ?ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់ឧបត្ថម្ភអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ រហូតដល់ ៤៨០ដុល្លារអាមេរិក។ការផ្ដល់ប្រាក់ឧបត្ថម្ភនេះមានតាមដំណាក់កាលដូចខាងក្រោម៖ ដូចនេះ មិត្តភក្ដិលុយប៊ុកទាំងអស់គ្នាកុំភ្លេចប្រាប់តៗគ្នាដល់ម៉ាក់ៗគ្រប់រូបផង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយើងណា!
ហេតុអ្វី ធនាគារតម្លើងការប្រាក់?
ហេតុអ្វី ធនាគារតម្លើងការប្រាក់? ហេតុអ្វីសេដ្ឋកិច្ចកំពុងតែមិនសូវល្អហើយ សុខៗធនាគារតម្លើងការប្រាក់ទៀត? ១. អតិផរណាកើនឡើង អតិផរណាកើនឡើង មានន័យថាតម្លៃទំនិញឡើងថ្លៃ ហើយលុយធ្លាក់ថ្លៃ។ នេះបណ្ដាលមកពី៖ អតិផរណាជាទូទៅ គួរនៅចន្លោះ ២%-៣%/ឆ្នាំ។ ពេលអតិផរណាកើនឡើង ហេតុអ្វីការប្រាក់ធនាគារឡើងថ្លៃ? ២. អត្រាការប្រាក់បង្គោលឡើងថ្លៃ ពេលអតិផរណាកើនឡើង ធនាគារកណ្ដាលត្រូវទប់ស្កាត់កុំឲ្យឡើងខ្លាំងពេក ដោយតម្លើងការប្រាក់បង្គោល ដើម្បីព្យាយាមតម្លើងតម្លៃលុយមកវិញ។ ការប្រាក់បង្គោលជាការប្រាក់ដែលធនាគារផ្សេងៗត្រូវបង់ដើម្បីខ្ចីលុយពីធនាគារកណ្ដាលយកមកធ្វើអាជីវកម្ម ឬដាក់ឲ្យអតិថិជនខ្ចីបន្ត។ បើការប្រាក់បង្គោលកើនហើយ ការប្រាក់ធនាគារផ្ដល់ឲ្យអតិថិជនក៏ឡើងដែរ។ ៣. ហានិភ័យក្នុងការឲ្យកម្ចីកើនឡើង ហានិភ័យនេះ គឺសំដៅទៅហានិភ័យដែលអ្នកខ្ចីមិនមានសមត្ថភាពសងលុយមកវិញ។ កម្រិតហានិភ័យនេះអាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី ប្រវត្តិកម្ចីរបស់អ្នកខ្ចី និងទ្រព្យបញ្ចាំជាដើម។ នៅកម្ពុជា ទ្រព្យបញ្ចាំភាគច្រើនជាដី ឬផ្ទះ។ ប្រសិនជាវិស័យអចលនទ្រព្យធ្លាក់ចុះ ធនាគារអាចតម្លើងការប្រាក់ដើម្បីសមស្របនឹងកម្រិតហានិភ័យដែលកើនឡើងដែរ។ តើត្រូវតម្លើងដល់ពេលណា? ជាទូទៅ ការប្រាក់នៅតែបន្តឡើងរហូតមានសញ្ញាថាអតិផរណាចាប់ផ្តើមធ្លាក់ចុះវិញ ឬមានសម្ពាធខ្លាំងពេកនៅក្នុងសេដ្ឋកិច្ច។ តាំងពីខែមិនា ២០២២ មកដល់ខែមិថុនា ២០២៣ ធនាគារកណ្ដាលអាមេរិចបានតម្លើងការប្រាក់បង្គោល ១០ដង ពី០.២៥% ទៅ ៥.២៥%។ យើងមិនទាន់ដឹងច្បាស់ទេថា ពេលណាការប្រាក់នឹងឈប់ឡើង តែ LuyBook […]
ប្រភេទចំណូលទាំង៨
ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]
កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)
មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម? ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។ មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។ ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖ បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖ សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]
ការងារក្រៅម៉ោង
តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន ឬ Tuk-Tuk ក្នុងក្រុង […]
តើអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT) ជាអ្វី?
មានឃ្លាមួយដែលគេឧស្សាហ៍និយាយថា មានរឿងពីរយ៉ាងដែលមនុស្សមិនអាចគេចផុតនោះគឺ សេចក្តី ស្លាប់ និងការបង់ពន្ធ។ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។ អញ្ចឹង ថ្ងៃនេះ LuyBook នឹងបកស្រាយកុំឲ្យមិនច្បាស់ទៀត។ ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT) ពន្ធអាករតម្លៃបន្ថែម គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។ ប៉ុន្តែសម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។ ចុះបើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ហើយជាអ្នកផ្ដល់សេវាកម្មវិញ តើមានត្រូវបង់ពន្ធទេ? ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។ ពន្ធកាត់ទុក (Withholding Tax – WHT) ពន្ធកាត់ទុក គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) […]
វិធីរកលុយពីផ្ទះ
ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មានទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។ ការងារឯករាជ្យ ការងារឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell […]
តើ Blockchain ត្រូវបានប្រើក្នុងវិស័យហិរញ្ញវត្ថុដើម្បីអ្វី?
អ្នកតាមដាន #LuyBook ប្រាកដជាបានដឹងពីអត្ថបទមុនហើយថាអ្នកប្រើប្រាស់គ្រីបតូមានច្រើនលាននាក់ប៉ុនណា។ ទន្ទឹមនេះ ទីផ្សារគ្រីបតូក៏បានកើនឡើងដល់រាប់ទ្រីលានដែរ ដែលគិតៗទៅការរីកចម្រើននៃវិស័យនេះក៏ដោយសារតែបច្ចេកវិទ្យាប្លុកឆេនដែលនៅពីក្រោយផងដែរ។ បើនិយាយអំពីនិយមន័យរបស់ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ មូលហេតុនេះហើយ វាជាចម្លើយសម្រាប់ក្រុមហ៊ុននានា ក្នុងវិស័យហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការដែលមានតម្លៃថោក, រហ័ស, និងសុវត្ថិភាពខ្ពស់។ តោះមកមើលការប្រើប្រាស់ប្លុកឆេនក្នុងវិស័យហិរញ្ញវត្ថុបន្តិច! ១. ការផ្ទេរប្រាក់៖ ប្រហែលជាគ្នាយើងភាគច្រើនបានដឹងហើយថា ការបង្កើត bitcoin ឡើងក៏ដោយសារមួយផ្នែកដើម្បីផ្ទេរប្រាក់ពីភាគីមួយ ទៅភាគីមួយទៀតដោយមិនចាំបាច់មានភាគីទី ៣ ដែលជាភ្នាក់ងារកណ្ដាល ដូចជាធនាគារ ឬធនាគារកណ្ដាលជាដើម។ ដូចនេះ ការប្រើប្រាស់បច្ចេកវិទ្យានេះ បានធ្វើឱ្យការផ្ទេរប្រាក់កាន់តែមានភាពងាយស្រួលជាងមុន ហើយមានតម្លៃថោកទៀតផង ព្រោះមិនត្រូវការភ្នាក់ងារកណ្ដាលដូចមុនឡើយ។ មូលហេតុនេះហើយ ក៏គេឃើញមានការប្រើប្រាស់កើនឡើងពេលមានសង្គ្រាម ដែលធនាគារត្រូវបានបិទ ដូចជាសង្គ្រាមនៅមីយ៉ាន់ម៉ា និងរុស្សី ជាដើម។ ២. បង្កើនសុវត្ថិភាព៖ មានករណីជាច្រើនដែលព័ត៌មានរបស់យើងជាអ្នកប្រើប្រាស់បានត្រូវគេលួច ឬ hack ពេលប្រើប្រាស់សេវាផ្ទេរប្រាក់តាមឌីជីថល។ និយាយទៅ តែ Admin ផ្ទាល់ក៏ធ្លាប់គេ hack ព័ត៌មានដែរ កាលមុនពេលប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ។ ប៉ុន្តែ […]
ប្រេង នឹងឡើងថ្លៃដល់ណា?
យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។ ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។ បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស […]