fbpx

មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម?​ ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។

កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។ 

មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។ 

ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖ 

  • បិតទុកជាការរំលឹកលើជញ្ជាំង
  • មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ
  • បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម
  • ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក
  • ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ 
  • ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល 

កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖ 

  • សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ
  • សរសេរវិធីសាស្ត្រ ៖ កំណត់ជំហានតូចៗ​ (Steps) សម្រាប់សម្រេចគោលបំណងធំមួយនោះ
  • កាលកំណត់ ៖ ដាក់ពេលកំណត់ (deadline) តាមជំហានតូចៗ និងពេលកំណត់សម្រាប់គោលបំណង ទាំងមូលត្រឹមមួយសប្តាហ៍ ឬមួយខែទៅតាមស្ថានភាពជាក់ស្តែង តែកុំអូសបន្លាយយូរពេក
  • បែបបទ ៖ សរសេរខ្លីងាយយល់ តែសរសេរបែបផ្លូវការ (Formal) ដើម្បីឲ្យមានភាពប្រាកដប្រជា
  • លទ្ធផល៖ កុំភ្លេចដាក់ផលប្រយោជន៏ដែលអ្នកនឹងទទួលបានពីការធ្វើបែបនេះក្រៅពីសម្រេចគោលបំណង
  • រង្វាន់ ៖ កំណត់រង្វាន់ដែលអ្នកនឹងទទួលក្រោយធ្វើតាមកិច្ចសន្យា អ្នកអាចរើសផ្តល់រង្វាន់ក្នុងជំហាន នីមួយៗ ឬពេលសម្រេចគោលបំណងតែម្តងក៏បាន

អ្នកអាចមើលគំរូកិច្ចសន្យានេះនៅខាងក្រោម ឬទាញយកតាមតំណនេះ

ការបង្កើតកិច្ចសន្យាបែបនេះជួយឲ្យអ្នកកាន់តែបង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលក្នុងការសម្រេចគោលដៅ តែប្រសិនបើអ្នកមានអារម្មណ៏ថាធ្វើបែបនេះមានគំនាប ឬសម្ពាធ សូមកុំអនុវត្តតាម តែអាចជំនួសមកវិញ នូវការធ្វើផែនការប្រចាំថ្ងៃនៅក្នុងកម្មវិធីជាច្រើនទាំងក្នុងទូរស័ព្ទ ឬអិុនធឺណេត ឬសរសេរក្នុងសៀវភៅផែនការ (Planner) វិញ។ 

កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading