fbpx

Uncategorized

តើ Jack Ma បាត់ទៅណា?

មហាសេដ្ឋីចិន Jack Ma បាត់ខ្លួនពីវេទិការសាធារណៈអស់រយៈពេលប្រមាណ ៣ខែ បន្ទាប់ពីការបង្ហាញខ្លួនរបស់លោកលើវេទិកា Bund Summit នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ២៤ តុលា ឆ្នាំ ២០២០ កន្លងទៅ។ នៅក្នុងវេទិកានោះ លោកបានធ្វើឱ្យអាជ្ញាធរ​អាក់អន់​ស្រពន់​ចិត្ត ​ដោយ​លោក​បាន​រិះគន់​និយ័តករវិស័យហិរញ្ញវត្ថុប្រទេស​ចិន​ ថា​រារាំង​ការ​ច្នៃ​ប្រឌិត ​ហើយ​ធនាគារ​រដ្ឋ​ធំៗ​គឺ​មានចរិតជា​ហាង​បញ្ចាំ។ ការិះគន់នេះបានធ្វើឲ្យ ក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញ Alibaba និងក្រុមហ៊ុនបណ្ដាញរបស់ខ្លួនគឺ​ Ant Group បានក្លាយជាផ្ទាំងស៊ីបរបស់អាជ្ញាធរចិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ant Group ភាគច្រើនគេស្គាល់ដោយប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំពោលគឺ Alipay តែក៏មានផ្ដល់សេវាកម្មផ្សេងៗដូចជា ផលិតផលវិនិយោគ, ការផ្ដល់កម្ចី និងធនាគារអនឡាញ ជាដើម។ ជាការដាក់សម្ពាធរបស់អាជ្ញាធរ, កាលពីដើមខែវិច្ឆិកា អាជ្ញាធរគ្រប់គ្រងទីផ្សារមូលប័ត្រចិន បានសម្រេចមិនអនុញ្ញាតឱ្យក្រុមហ៊ុន Ant Group ដែលមានតម្លៃ ៣៧ លានដុល្លារ ធ្វើការបោះផ្សាយមូលបត្រដំបូង (IPO) នៅផ្សារមូលប័ត្រហុងកុង និងសៀងហៃឡើយ បើទោះបី IPO នេះត្រូវបានរំពឹងទុកថាជា IPO […]

Scroll to top