fbpx

អភិវឌ្ឍន៍ខ្លួន

កំហុស៥យ៉ាង របស់ឪពុកម្តាយពេលបង្រៀនកូនរឿងលុយកាក់

ការជជែករឿងហិរញ្ញវត្ថុជាមួយកូនតូចៗរបស់អ្នក មិនមែនជារឿងដែលងាយស្រួលប៉ុន្មានទេ។ ប៉ុន្ដែ ហិរញ្ញវត្ថុគឺជាចំណេះដឹងដ៏សំខាន់មួយដែលកូនតូចៗត្រូវយល់ដឹងតាំងពីតូចបណ្ដើរៗមក។  ដើម្បីបង្រៀនចំណេះដឹងហិរញ្ញវត្ថុទៅកូនតូចៗឲ្យបានជោគជ័យ ឪពុកម្តាយគួរតែជៀសវាងនូវកំហុសទាំង៥នេះ៖ ១. មិនបានជជែកឲ្យបានចប់ចុងចប់ដើមជាមួយកូន នៅពេលពួកគេសួរម្ដងៗ ក្មេង តែងតែចូលចិត្ដសួរ និងចង់ដឹងចង់ឮច្រើន។ ដូច្នេះ ប្រសិនបើកូនៗរបស់អ្នកចាប់ផ្ដើមជជែកអំពីលុយ ចូរអ្នកកុំព្រងើយកន្ដើយ ហើយត្រូវតែជជែកជាមួយពួកគេរហូតពួកគេអស់ចម្ងល់។ ម៉្យាង ប្រសិនបើអ្នកមិនបង្រៀនគេអំពីការប្រើប្រាស់លុយ ការទុកដាក់លុយ ប្រភេទលុយ ដូច្នេះ តើនរណានឹងជាអ្នកណែនាំគេ? ២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន ឪពុកម្ដាយជាច្រើន ព្យាយាមធ្វើការគ្រប់គ្រង និងរៀបចំរាល់ការចំណាយរបស់កូនៗ ដោយសារតែខ្លាចមានការចាយខ្ជះខ្ជាយ និងមិនចេះទុកដាក់លុយកាក់។​ ការធ្វើបែបនេះមិនមែនជារឿងដែលល្អទាំងស្រុងនោះទេ។ ការធ្វើតឹងរឹងបែបនេះ ធ្វើឲ្យពួកគេមិនអាចរៀន និងគិតឯករាជ្យដោយខ្លួនឯង មិនមានឱកាសជួបបទពិសោធផ្សេងៗ និងរៀនសូត្រពីការសម្រេចចិត្តខុស។ ទាំងអស់នេះ អាចនឹងជះឥទ្ធិពលទៅលើការគ្រប់គ្បងលុយកាក់របស់ពួកគេនៅថ្ងៃអនាគត។ ៣. គិតថាកូនមិនអាចយល់បានច្រើនអំពីរឿងប្រើប្រាស់លុយ ក្មេងគឺឆ្លាតជាងអ្វីដែលយើងគិតទៅទៀត។ ឪពុកម្តាយភាគច្រើន បង្រៀនត្រឹមការចំណាយ និងសន្សំ ប៉ុន្ដែអ្នកអាចសាកល្បងធ្វើការពន្យល់ពួកគេអំពីការវិនិយោគ និងអាជីវកម្ម  ព្រោះ ការរវិនិយោគ និងធ្វើអាជីវកម្មគឺជាប្រភពចំណូលធំៗជាងគេ។ អ្នកអាចធ្វើការលើកជាឧទាហរណ៍ងាយៗ ដូចជា ការលក់នំ លក់របស់ប្រើប្រាស់ដែលឈប់ប្រើ និងការសន្សំលុយក្នុងធនាគារជាដើម។ អ្នកវិនិយោគ Kevin […]

ធ្វើម៉េចបានសប្បាយចិត្តជាងមុន?

កន្លងមក LuyBook តែងតែផ្ដោតលើរឿងលុយកាក់ ហាក់ដូចជាលុយ គឺជាគោលដៅសំខាន់តែមួយគត់ក្នុងជីវិត។ តាមពិតទៅ គោលដៅពិតប្រាកដ ដែលយើងម្នាក់ៗតែងតែគិតរំពៃចង់បាននោះ គឺសេចក្ដីសុខ។  តើយើងរីករាយនឹងការរស់នៅពីមួយថ្ងៃៗដែរឬទេ? ថ្ងៃហ្នឹង សប្បាយចិត្តប៉ុណ្ណាដែរ? ថ្ងៃនេះ LuyBook សូមធ្វើការចែករំលែកគន្លឹះ១០ចំណុច (ក្រៅពីការគ្រប់គ្រងហិរញ្ញវត្ថុ) ដើម្បីបង្កើនសេចក្ដីសុខក្នុងជីវិត សម្រាប់បងប្អូនទាំងអស់គ្នាសាកល្បង៖ ១. នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកញញឹម ជាការពិតណាស់ ប្រសិនបើយើងនៅក្បែរ ឬនៅជិតមនុស្សដែលមានក្ដីសុខ ឬភាពរីករាយ នោះយើងក៏ទទួលបាននូវភាពរីករាយក្នុងជីវិតដែរ។ ២. ផ្ដល់តម្លៃឲ្យខ្លួនឯង ចំណុចនេះសំខាន់ណាស់ គេអាចមើលងាយអ្នក តែអ្នកមិនអាចមើលស្រាលខ្លួនឯងឡើយ។ អ្នកត្រូវចេះលើកទឹកចិត្ដ និងផ្ដល់តម្លៃឲ្យខ្លួនឯងជានិច្ច បើទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ៣. ទទួលយកចំណុចល្អៗមកដាក់ខ្លួន គ្មានអ្វីដែលល្អឥតខ្ជោះនោះទេនៅក្នុងជីវិត ប៉ុន្ដែមានចំណុចល្អច្រើនណាស់ ដែលយើងអាចធ្វើបាន និងអាចសម្រេចបាន។ ធ្វើអំពីល្អកាន់តែច្រើន អ្នកនឹងជួបតែរបស់ល្អៗនៅក្នុងជីវិត។ ៤. គិតវិជ្ជមានឲ្យបានច្រើន ការគិតបែបអវិជ្ជមានជាសត្រូវនៃការរីកចម្រើន។ វានឹងបំផ្លាញទឹកចិត្ដអ្នកមិនឲ្យធ្វើអ្វីដែលថ្មី មិនឲ្យសាកល្បងអ្វីដែលថ្មី មិនហ៊ានធ្វើការផ្លាស់ប្ដូរ ហើយពិភពលោករបស់អ្នកនឹងកាន់តែរួមតូចទៅៗ មើលមិនបានឆ្ងាយ និងមិនអាចរស់នៅប្រកបដោយភាពស្កប់ស្កល់ទេ។ ៥. ធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្ដ ការធ្វើអ្វីដែលខ្លួនមិនស្រឡាញ់ មិនពេញចិត្ដ ឬត្រូវគេបង្ខំឲ្យធ្វើ […]

មេរៀនហិរញ្ញវត្ថុពី Squid Game

មានគ្នាយើងណាខ្លះ បានមើលរឿងដែលកំពុងតែល្បីឈ្មោះថា “Squid Game” ហើយ? បើបានមើលហើយ មានបានចាប់អារម្មណ៍មេរៀនហិរញ្ញវត្ថុពីរឿងនេះទេ? ថ្ងៃនេះ LuyBook សូមលើកយកមេរៀនហិរញ្ញវត្ថុមួយចំនួនដែលយើងអាចរៀនពីការមើលរឿងនេះ ដូចខាងក្រោម៖ ១. មុនខ្ចីលុយ ត្រូវប្រុងប្រយ័ត្នបំផុត៖ ការខ្ចីលុយអាចធ្វើឱ្យអ្នកវង្វេងបាន ជាពិសេសបើខ្ចីលុយមិនមានគោលដៅច្បាស់លាស់ មិនមានផែនការរកប្រាក់ចំណេញមកសងលុយវិញ។ ដូចក្នុងរឿងដែលយើងឃើញថាអ្នកចូលលេងហ្គេមភាគច្រើនជា អ្នកដែលជំពាក់បំណុលវ័ន្តក។ ២. ខិតខំរកលុយឱ្យច្រើនជាងការចាយ៖ ការរស់នៅតាមលទ្ធភាពដែលខ្លួនមានពិតជាសំខាន់ណាស់ ហើយការគ្រប់គ្រងចំណាយរបស់ខ្លួនរឹតតែសំខាន់ នៅពេលដែលយើងកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ តែប្រសិនបើមិនអាចកាត់បន្ថយចំណាយបានទៀតទេ ត្រូវខំប្រឹងរកចំណូលបន្ថែម មិនមែនខ្ចីលុយដើម្បីចាយមួយគ្រានោះទេ។ ៣. ភាពលោភលន់ធ្វើឱ្យខាតបង់៖ នៅពេលលេងហ្គេមនេះ អ្នកលេងទាំងអស់សុទ្ធតែចង់ឈ្នះដើម្បីបានលុយ ប៉ុន្តែដោយសារតែភាពលោភលន់ខ្លាំងពេកបាំងមុខ ធ្វើឱ្យមានហេតុការណ៍អាក្រក់ជាច្រើនកើតឡើង។ ដូចនេះហើយភាពលោភលន់ហួសហេតុមានតែនាំឱ្យខាតបង់ប៉ុណ្ណោះ។ ៤. ស្ថេរភាពហិរញ្ញវត្ថុមិនមែនកើតឡើងងាយៗទេ៖ មនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅជីវិតសុខស្រួល និងមានសុខុមាលភាពហិរញ្ញវត្ថុល្អប្រសើរ។ បើសិនជាសង្គម និងស្ថានភាពមនុស្សម្នាក់ៗក្នុងពេលបច្ចុប្បន្នសុទ្ធតែខុសៗគ្នា ប៉ុន្តែការដែលអាចសម្រេចបានស្ថេរភាពហិរញ្ញវត្ថុមិនមែនជារឿងមួយថ្ងៃអាចធ្វើបានទេ ពោលគឺស្ថិតលើការខិតខំប្រឹងប្រែង ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យល្អផងដែរ។ ៥. លុយមិនមែនជាចម្លើយសម្រាប់អ្វីគ្រប់យ៉ាងទេ៖ អ្នកលេងហ្គេមទាំងអស់ខំប្ដូរជីវិត និងហ៊ានសម្លាប់គ្នាទៅវិញទៅមកដើម្បីលុយ។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងលុយដែលឈ្នះបានមក Gi-Hun មិនបានធ្វើឲ្យជីវិតគាត់បានប្រសើទេ។ មិត្តភក្ដិ និងម្ដាយក៏ស្លាប់។ គ្រួសារក៏មិនបានជួបជុំគ្នាដដែល។ Gi-Hun ក៏បានសួរ […]

រឿង ១០យ៉ាង ត្រូវលុបចោលពីជីវិត

មានរឿងខ្លះមិនល្អសម្រាប់ជីវិតយើងឡើយ ដូចនេះគួរលុបចោលឱ្យអស់ទៅ៖ ១. ទិញរបស់ដែលខ្លួនឯងមិនត្រូវការ ឬទិញមកហើយមិនប្រើ ២. មានលុយប៉ុន្មាន ចាយអស់ៗ ឬចាយលើសពីសមត្ថភាពដែលខ្លួនមាន ៣. ខ្ចីលុយដោយមិនមានគម្រោងច្បាស់លាស់ ៤. ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ៥. ព្យាយាមរស់នៅឱ្យស្របនឹងការរំពឹងទុករបស់អ្នកដទៃ ៦. វាយតម្លៃ និងរិះគន់ជីវិតអ្នកដទៃ ៧. កប់ខ្លួនឯងក្នុងអតីតកាល និងព្រួយបារម្ភអំពីអនាគត ៨. មិនហ៊ានចាប់ឱកាស ព្រោះគិតថាខ្លួនធ្វើមិនបាន ឬដោយសារខ្លាចហានិភ័យ និងភាពបរាជ័យហួសហេតុ ៩. ខំប្រឹងរក្សាមិត្តភាពជាមួយទ្រុសមិត្ត ឬមិត្តក្លែងក្លាយ ១០. ទម្លាប់ដែលមិនល្អចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត

ការរកស៊ីជាមួយមិត្តភក្តិ

ខាងក្រោមនេះជាសំណួរចំនួន ៤ ដែលអ្នកទាំងអស់គ្នាគួរសួរខ្លួនឯងមុនអាយុ​ ៣០៖ ១. មូលហេតុអ្វីដែលធ្វើឱ្យអ្នកក្រោកឡើងពេលព្រឹក? សំណួរនេះស្ដាប់ទៅដូចធម្មតា ប៉ុន្តែមានន័យជ្រៅ ព្រោះសំដៅទៅលើគោលដៅជីវិតរបស់អ្នក។ ពេលដែលមានគោលដៅច្បាស់លាស់ អ្នកនឹងពេញចិត្តក្នុងការក្រោកពីព្រលឹមដើម្បីធ្វើវារាល់ថ្ងៃ ដោយមិនហត់នឿយឡើយ។ ២. តើពាក្យថាជោគជ័យមានន័យដូចម្ដេចសម្រាប់អ្នក? មនុស្សភាគច្រើនគិតថាភាពជោគជ័យគឺការដែលមានលុយ, អំណាយ និងកេរ្តិ៍ឈ្មោះ។ ប៉ុន្តែតាមពិតទៅ ភាពជោគជ័យគឺអាចមានក្នុងទម្រង់ផ្សេងៗ ដែលសម្រាប់អ្នកខ្លះ គឺជាការរស់នៅក្នុងបរិស្ថានដែលធ្វើឱ្យអ្នកអភិវឌ្ឍសមត្ថភាព និងសក្ដានុពលរបស់ខ្លួនបាន, អ្នកខ្លះទៀតគិតថាការដែលរស់នៅមានភាពស្ងប់ចិត្ត ជាដើម។ ៣. តើខ្ញុំនឹងក្លាយទៅជាយ៉ាងណា នៅអាយុ ៣០? សំនួរនេះស្ដាប់ទៅដូចសាមញ្ញផង ពិបាកគិតផង ប៉ុន្តែពិតជាមានសារៈសំខាន់។ យើងត្រូវដឹងថាបច្ចុប្បន្នយើងឈរនៅកន្លែងណា ហើយតើវាជាផ្លូវដែលនាំអ្នកទាំងអស់គ្នាសម្រេចគោលដៅឬអត់? បើត្រូវហើយ គួរព្យាយាមបន្តទៀត។ តែបើគិតថាផ្លូវនេះមិនត្រូវទេ, អាចផ្លាស់ប្ដូរបាន មិនទាន់យឺតពេលឡើយ។ ៤. រាល់ថ្ងៃខ្ញុំមានសមត្ថភាពអ្វីខ្លះ? ជាអ្វីដែលសំខាន់ គឺត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយព្យាយាមពង្រឹងសមត្ថភាពបន្ថែមរហូត។ មិនត្រូវគិតថាខ្លួនគ្មានសមត្ថភាពធ្វើរឿងអ្វីដោយខ្លួនឯងឡើយ ព្រោះអ្នកត្រូវរឹងមាំនិងពុះពារគ្រប់ឱបសគ្គដោយខ្លួនឯង ដោយឯករាជ្យភាព។

សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគត

ធ្លាប់សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគតអត់? ស្ដាប់ទៅដូចជាចម្លែកបន្តិចព្រោះសរសេរឱ្យខ្លួនឯង ប៉ុន្តែអ្នកទាំងអស់គ្នាអាចសាកសរសេរបាន ប្រសិនបើចង់ឱ្យខ្លួនឯងសន្យាថាសម្រេចគោលដៅអ្វីមួយ, ចង់ដឹងថាខ្លួនឯងសម្រេចបានគោលដៅប៉ុន្មាន, សរសេរដើម្បីលើកទឹកចិត្តខ្លួនឯងពេលអនាគត, រៀបរាប់អំពីស្ថានភាពខ្លួនឯងបច្ចុប្បន្ន, ឬគ្រាន់តែចង់សរសេរសំបុត្រលេងៗឱ្យខ្លួនឯងពេលអនាគតក៏បាន។​ ជំហានទី១៖ កំណត់ឱ្យអាយុដែលចង់សរសេរជូន, ៥ឆ្នាំទៀត?​ ១០ឆ្នាំទៀត? ឬ ២០ឆ្នាំ? ឧទាហរណ៍៖ ជូនចំពោះសីហា ១០ឆ្នាំខាងមុខ, ជូនចំពោះសីហានៅអាយុ ៣០ឆ្នាំ។ ជំហានទី២៖និយាយពីស្ថានភាពខ្លួនឯងបច្ចុប្បន្នឱ្យអនាគតស្ដាប់។ ឧទាហរណ៍៖ ឆ្នាំនេះខ្ញុំអាយុ ២២ឆ្នាំហើយ, ទើបរៀនចប់សកលវិទ្យាល័យ ហើយបានចូលបម្រើការងារនៅក្រុមហ៊ុនមួយកន្លែង បានប្រាក់ខែល្មមគួរសមដែរគ្រប់គ្រាន់នឹងការចាយវាយម្នាក់ឯង និងអាចសន្សំបានតិចតួច។ ជំហានទី ៣៖ និយាយអំពីជំនាញ និងអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ ឧទាហរណ៍៖ ជំនាញរបស់ខ្ញុំទីផ្សារ ព្រោះរៀនខាងនឹង ហើយខ្ញុំក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អដែរ។ អ្វីដែលខ្លាចជាងគេគឺអត់លុយចាយ ព្រោះពេលខ្លះរៀងជ្រុលដៃបន្តិច និងដាច់លុយចុងខែ។ ប៉ុន្តែប្រហែលជាមិនអីទេ ឥឡូវទើបបានស្គាល់ LuyBook បានចាប់ផ្ដើមយល់ដឹង និងចូលចិត្តអានបន្ថែមអំពីការគ្រប់គ្រងលុយ និងការវិនិយោគ។ ជំហានទី ៤៖ និយាយពីអ្វីដែលអ្នកសង្ឃឹមថាខ្លួនឯងនាពេលអនាគត នឹងឈប់ធ្វើ។ ឧទាហរណ៍៖ រាល់ថ្ងៃស្ត្រេសណាស់ ការងារក៏ពិបាក ហើយឱ្យតែទៅដល់ផ្ទះវិញអ្នកផ្ទះរអ៊ូរហូត បើនិយាយមិនស្រួលប៉ះពាល់សម្ដីជ្រុលឈ្លោះគ្នាពេញនឹង។ អ៊ីចឹង […]

សារសម្រាប់បងប្អូនវ័យខ្ទង់ ២០

ខាងក្រោមនេះជាសាររបស់ #LuyBook សម្រាប់បងប្អូនដែលមានវ័យខ្ទង់ ២០៖ ១. សាកល្បងធ្វើអ្វីថ្មីៗ ដែលខ្លួនចង់ធ្វើឱ្យហើយទាន់នៅក្មេង ទើបមិនស្ដាយក្រោយ ២. កុំចាយវាយលើសពីលទ្ធភាពដែលខ្លួនឯងមាន ៣. ព្យាយាមសន្សំលុយឱ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន ៤. កុំភ្លេចទុកពេលសម្រាប់ខ្លួនឯង ស្រលាញ់ខ្លួនឯងឱ្យបានច្រើន និងអភិវឌ្ឍន៍ខ្លួន ៥. បង្កើតមិត្តភាពល្អៗ និងចៀសវាងសេពគប់មិត្តមិនល្អ ៦. ត្រូវចាំថាជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ សូមកុំប្រៀបធៀបជីវិតខ្លួនជាមួយអ្នកដទៃ ៧. គួរដឹងថាមានមនុស្សជាច្រើនក្នុងវ័យនេះ មានភាពស្រពិចស្រពិលក្នុងជីវិតដូចអ្នកដែរ ៨. បើហត់ខ្លាំង សម្រាកបន្តិចសិនទៅ តែកុំបោះបង់ចោលគោលដៅរបស់ខ្លួន ៩. កុំភ្លេចអានសៀវភៅ និងហាត់ប្រាណជាប្រចាំ ១០. រៀនវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ ចុងក្រោយ Admin ចង់លើកទឹកចិត្តជាពិសេសអ្នកដែលកំពុងជួយបញ្ហានានា ទោះតូច ឬធំក្ដី ថាអ្វីៗមិនឋិតថេររហូតនោះទេ ហើយបញ្ហាទាំងនោះក៏ដូចគ្នា។ កុំគិតច្រើនពេកអី អ្វីៗនឹងល្អប្រសើរជាមិនខាន។

៥ ប្រភេទនៃឯករាជ្យភាពហិរញ្ញវត្ថុ

#LuyBook ធ្លាប់សរសេរអត្ថបទអំពី  F.I.R.E. ឬឯករាជ្យភាពហិរញ្ញវត្ថុ និងការចូលនិវត្តន៍លឿន ម្ដងរួចហើយ។ ដូចនេះ យើងបានដឹងថាអ្នកដែលនៅក្នុងចលនា FIREនេះ គឺខិតខំសន្សប្រាក់ឱ្យបានពីចន្លោះពី ២៥ ទៅ ៣០ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ហើយការរស់នៅបែបនេះទាមទារឱ្យមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលមនុស្សមួយចំនួនប្រហែលជាគិតថាមិនសាកសមជាមួយពួកគេឡើយ។ អ៊ីចឹង, ក្នុងថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទផ្សេងៗទាំង ៥នៃឯករាជ្យភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១. Lean FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ដូចជា ផ្ទះ, ម្ហូបអាហារ, ទឹក, ភ្លើង ជាដើម។ មនុស្សប្រភេទេនេះរស់នៅបែបតិចនិយម ហើយបើនិយាយឱ្យស្រួលស្ដាប់គឺថា ទោះគ្មានការងារធ្វើ ក៏មិនដាច់ពោះស្លាប់ដែរ គ្រាន់តែបានមួយរស់ មិនមានលុយសល់ ឬលុយទុកដើរលេង ជាដើម។ ២.​ Regular FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមសម្រាប់ការរស់នៅដូចជីវិតយើងធម្មតាប្រចាំថ្ងៃ។ នេះមានន័យថា យើងមានលុយទុកសម្រាប់ចំណាយចាំបាច់ហើយ មានលុយសល់ខ្លះសម្រាប់ចំណាយបន្ថែម ដូចជាដើរលេងយូរៗម្ដង ជាដើម។ ៣. Barista FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគមិនទាន់ល្មមសម្រាប់ការរស់នៅជីវភាពធម្មតានៅឡើយ ប៉ុន្តែចង់បាន Regular […]

មិត្តភក្ដិ ៩ប្រភេទត្រូវរាប់អានក្នុងជីវិត

រាល់ថ្ងៃមានមិត្តភក្ដិ ទាំង ៩ប្រភេទនេះឬនៅ? ១. មិត្តយល់ចិត្ត មិត្តប្រភេទនេះជា Best friend​ របស់យើង ហើយដឹងគ្រប់យ៉ាងពីយើង។ បើទោះបីជាពួកគេដឹងថាយើងជាមនុស្សបែបណា ក៏នៅតែមិនវាយតម្លៃយើង យល់ចិត្តយើង រាប់អានយើង និងមិនក្បត់យើងឡើយ។ ២. មិត្តបែប Mentor មិត្តប្រភេទនេះជាមនុស្សឆ្លាត និងចាស់ទុំជាងយើង ហើយពួកគេអាចជាអ្នកដែលដើរផ្លូវមុនយើង។ ពួកគេតែងតែផ្ដល់យោបល់ល្អៗឱ្យយើងអភិវឌ្ឍន៍ខ្លួន ជួយយើងស្វែងរកសក្ដានុពលរបស់ខ្លួន ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន ហើយតែងតែជំរុញយើងឱ្យគិតអ្វីថ្មីៗ និងមានផ្នត់គំនិតល្អៗ។ ៣. មិត្តសម្ដីអាក្រក់ មិត្តប្រភេទនេះមាត់អាក្រក់បន្តិច និយាយមិនទុកមុខឱ្យយើងទេ តែអ្វីដែលនិយាយមកគឺមានគោលបំណងល្អ និងចង់ឱ្យយើងធ្វើល្អឱ្យក្លាយជាមនុស្សល្អប៉ុណ្ណោះ។ ៤. មិត្តចរិតផ្ទុយ មិត្តប្រភេទនេះមានចរិត និងការស់នៅផ្ទុយគ្នាស្រឡះពីយើង ហើយឧស្សាហ៍ឈ្លោះគ្នាដែរដោយសារតែចរិតខុសគ្នានឹង។ ប៉ុន្តែពេលរាប់អានមិត្តប្រភេទនេះហើយ ធ្វើឱ្យយើងចាប់ផ្ដើមយល់ពីការគិតរបស់មនុស្សប្រភេទផ្សេងគ្នា និងអាចឱ្យយើងមានទំនាក់ទំនងល្អ ចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទបានតែម្ដង។ ៥. មិត្តបែប Mommy មិត្តប្រភេទនេះដូចជាម្ដាយទី ២ ចឹង និយាយទៅយកចិត្តទុកដាក់យើង ធ្វើម្ហូបឱ្យញ៉ាំ ពេលខ្វះខាតអីគឺមានទាំងអស់ និយាយទៅអាចពឹងពាក់បានគ្រប់យ៉ាងឱ្យតែសុំ។ ៦. មិត្តលើកទឹកចិត្ត មិត្តប្រភេទនេះជាអ្នកដែលពូកែស្ដាប់ និយាយទៅពេលមានរឿងអ្វីចង់និយាយឱ្យស្ដាប់ម៉ាង […]

ចារិតទុកដាក់លុយទាំង ៦ប្រភេទ

១. ចារិត Mommy មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ,​ ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។ ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។ ២. ចារិត You Only Live Once មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។ ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។ ៣. ចារិត Saver មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។ ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។ ៤. ចារិត My Money, My Confidence មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។ ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច​ ជឿជាក់សូន្យតែម្ដង។ ៥. ចារិត I Don’t Know មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង […]

Scroll to top