ខាងក្រោមនេះជាសាររបស់ #LuyBook សម្រាប់បងប្អូនដែលមានវ័យខ្ទង់ ២០៖

១. សាកល្បងធ្វើអ្វីថ្មីៗ ដែលខ្លួនចង់ធ្វើឱ្យហើយទាន់នៅក្មេង ទើបមិនស្ដាយក្រោយ

២. កុំចាយវាយលើសពីលទ្ធភាពដែលខ្លួនឯងមាន

៣. ព្យាយាមសន្សំលុយឱ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន

៤. កុំភ្លេចទុកពេលសម្រាប់ខ្លួនឯង ស្រលាញ់ខ្លួនឯងឱ្យបានច្រើន និងអភិវឌ្ឍន៍ខ្លួន

៥. បង្កើតមិត្តភាពល្អៗ និងចៀសវាងសេពគប់មិត្តមិនល្អ

៦. ត្រូវចាំថាជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ សូមកុំប្រៀបធៀបជីវិតខ្លួនជាមួយអ្នកដទៃ

៧. គួរដឹងថាមានមនុស្សជាច្រើនក្នុងវ័យនេះ មានភាពស្រពិចស្រពិលក្នុងជីវិតដូចអ្នកដែរ

៨. បើហត់ខ្លាំង សម្រាកបន្តិចសិនទៅ តែកុំបោះបង់ចោលគោលដៅរបស់ខ្លួន

៩. កុំភ្លេចអានសៀវភៅ និងហាត់ប្រាណជាប្រចាំ

១០. រៀនវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ

ចុងក្រោយ Admin ចង់លើកទឹកចិត្តជាពិសេសអ្នកដែលកំពុងជួយបញ្ហានានា ទោះតូច ឬធំក្ដី ថាអ្វីៗមិនឋិតថេររហូតនោះទេ ហើយបញ្ហាទាំងនោះក៏ដូចគ្នា។ កុំគិតច្រើនពេកអី អ្វីៗនឹងល្អប្រសើរជាមិនខាន។

សារសម្រាប់បងប្អូនវ័យខ្ទង់ ២០

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading