fbpx

សម្រាប់ម៉ាក់ៗដែលមានផ្ទៃពោះ និងជាមន្ត្រីរាជការ, កម្មករនិយោជិត, ឬគ្រួសារមានបណ្ណសមធម៌ មានដឹងព័ត៌មាននេះឬនៅ?ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់ឧបត្ថម្ភអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ រហូតដល់ ៤៨០ដុល្លារអាមេរិក។ការផ្ដល់ប្រាក់ឧបត្ថម្ភនេះមានតាមដំណាក់កាលដូចខាងក្រោម៖

  • ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ៤ដង និងក្រោយសម្រាលពេលយកកូនទៅចាក់ថ្នាំបង្ការរហូតដល់ ២ឆ្នាំ ចំនួន ១០ដង ដែលមួយដងទទួលបាន ២០ដុល្លារអាមេរិក ហើយត្រូវគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។
  • ផ្ដល់ប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ២០០ដុល្លារអាមេរិក សម្រាប់កូន ១, ៣០០ដុល្លារសម្រាប់ភ្លោះពីរ និង ៤០០ដុល្លារសម្រាប់ភ្លោះបី ដែលក្នុងករណីកូនភ្លោះបី សម្ដេចតេជោ និងសម្ដេចកិតិព្រឹត្តិបណ្ឌិត នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១,២៥០ ដុល្លារអាមេរិកបន្ថែម។

ដូចនេះ មិត្តភក្ដិលុយប៊ុកទាំងអស់គ្នាកុំភ្លេចប្រាប់តៗគ្នាដល់ម៉ាក់ៗគ្រប់រូបផង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយើងណា!

មានកូនបានលុយពីរដ្ឋ!

Leave a Reply

Scroll to top
%d bloggers like this: