fbpx

វិនិយោគ

ការពិត៥យ៉ាងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទមួយដែលមនុស្សគ្រប់គ្នាតែងតែលើកយកមកនិយាយ ព្រោះវាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា អ្នកមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះអ្នកបានរៀបចំវាឲ្យមានរបៀបរួចហើយ។ ដោយឡែកថ្ងៃនេះ LuyBook នឹងបើកបង្ហាញការពិត៥យ៉ាងស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចខាងក្រោម៖ ១. តើអ្នកត្រូវការបង្កើតកញ្ចប់ថវិកាដែរឬទេ? ការបង្កើតកញ្ចប់ថវិកា ឬកញ្ចប់ចំណាយនឹងគ្មានប្រយោជន៍អ្វីច្រើននោះទេ ប្រសិនបើអ្នកមិនចេះប្រើវាឲ្យមានប្រសិទ្ធភាព ឬក៏កញ្ចប់ថវិកានោះមិនជួយឲ្យអ្នកកាត់បន្ថយចំណាយដដែល។ លើសពីនេះ ការមានកញ្ចប់ថវិកាមួយមុខមិនបង្ហាញថាអ្នកមានទំនួសខុសត្រូវចំពោះរឿងហិរញ្ញវត្ថុរបស់ខ្លួនឯងនោះទេ។​ អ្វីដែលសំខាន់មិនមែនរឿងបង្កើតកញ្ចប់ថវិកានោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវពិនិត្យមើល  និងមានការប្រុងប្រយ័ត្នខ្ពស់លើការចំណាយ និងព្យាយាមសន្សំឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ ២. កាតឥណទាន គឺវាធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ តាមពិតទៅកាតឥណទាន វាមិនជាបញ្ហានោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល ដែលធ្វើឲ្យអ្នកពិបាក។ ផ្ទុយទៅវិញ កាតឥណទាន វាផ្ដល់ភាពងាយស្រួលដល់អ្នកនៅក្នុងការរស់នៅ ចាយវាយ មានសុវត្ថិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ពីសម្នាក់ដៃគូសហការផ្សេងៗផងដែរ។ ៣. ចាំពេលមានលុយច្រើន ចាំធ្វើការវិនិយោគ វាអាចជារឿងដែលល្អសម្រាប់អ្នកដែលមានគំនិតគិតថា ខ្លួននៅមិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗប្រចាំថ្ងៃបានល្អ។ ប៉ុន្ដែ អ្នកគួរដឹងថា ការវិនិយោគ (សំដៅលើផ្សារហ៊ុន) អាចធ្វើការវិនិយោគបានចាប់ពី២ ទៅ៣ដុល្លារឡើង ដោយអ្នកអាចធ្វើការស្វែងរកភាគហ៊ុនណាដែលមានតម្លៃទាប និងអាចវិនិយោគបាន។ […]

សញ្ញាណបណ្ឌ និងភាគហ៊ុនជួញដូរលើទីផ្សារមូលបត្រកម្ពុជា

នៅក្នុងអត្ថបទមុនៗ​ LuyBook បានសរសេរជាច្រើនអំពីការវិនិយោគនៅលើផ្សារមូលបត្រកម្ពុជា ប៉ុន្តែនៅ​ ក្នុងអត្ថបទនេះ LuyBook សុំលើកយកក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនមកនិយាយម្តង។ នៅលើផ្សារ មូលបត្រត្រូវបែងចែកជា ២ផ្នែកគឺ​ ផ្នែកលក់សញ្ញាបណ្ណ (Bond)ដែលមាន ៧ក្រុមហ៊ុន និងភាគហ៊ុន (Stock) ដែលមានចំនួន ៨ក្រុមហ៊ុន។  ក្រុមហ៊ុនដាក់លក់សញ្ញាបណ្ណ (Bond) ១. ធនាគារហត្ថា  ធនាគារហត្ថា (ឈ្មោះដើម ហត្ថាកសិករ) បានចុះឈ្មោះដាក់លក់សញ្ញាបណ្ណនៅលើផ្សារមូលបត្រនៅ ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨។ ធនាគារនេះបានបោះពុម្ពសញ្ញាបណ្ណចំនួន ១,២០០,០០០ មានអត្រាគូប៉ុង ៨.៥០% ប្រចាំឆ្នាំ និងរយៈពេលសង (Maturity date) ៣ឆ្នាំ។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៩៤ សម្រាប់ ផ្តល់ឥណទានខ្នាតតូចដល់ប្រជាជននៅតាមតំបន់ជនបទ នៃខេត្តពោធិ៏សាត់។ នៅក្នុងឆ្នាំ ២០២០ ធនាគារហត្ថាកសិករបានក្លាយខ្លួនជា ធនាគារហត្ថា ម.ក។ ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះពុម្ពសញ្ញាបណ្ណចំនួនពីរ (LOLC22A និង […]

មេរៀនហិរញ្ញវត្ថុ១០យ៉ាងដែលយើងគួររៀនពីមហាសេដ្ឋី Warren Buffett

គ្នាយើងខ្លះប្រាកដជាធ្លាប់ស្គាល់ Warren Buffett ហើយដែលវិនិយោគិនដ៏ល្បីល្បាញ។ ថ្ងៃនេះដែរ #LuyBook នឹងធ្វើការចែករំលែកមេរៀនចំនួន ១០ចំណុច  ដែលយើងអាចរៀនសូត្រពីលោក Warren Buffett ៖ ១. ចាយវាយដោយប្រុងប្រយ័ត្ន និងដោយភាពឆ្លាតវៃ លោកមហាសេដ្ឋី បានណែនាំឲ្យយើងមានការចាយវាយប្រកបដោយការប្រុងប្រយ័ត្ន និងត្រូវចេះគិតគូរពីការបង្កើនប្រាក់ចំណូលជាប្រចាំ។ ជាពិសេសធ្វើយ៉ាងណាឲ្យលុយដែលអ្នកវិនិយោគ អាចផ្ដល់ផលឲ្យអ្នកវិញយ៉ាងហោចណាស់ ២០% ជារៀងរាល់ឆ្នាំ។ ២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន ស្ដេចវិនិយោគផ្សារហ៊ុនជើងចាស់រូបនេះ បានផ្ដល់ដំន្មានថា គ្រប់ការសម្រេចចិត្ដទៅលើការវិនិយោគទាំងអស់របស់លោក គឺលោកធ្វើឡើងដោយផ្អែកទៅលើផលប្រយោជន៍ល្អបំផុតសម្រាប់ខ្លួនលោក ពោលគឺមិនធ្វើឡើងដោយផ្អែកលើផលប្រយោជន៍ដែលឈ្មួញកណ្ដាល ឬBroker ផ្ដល់ឲ្យនោះទេ។ ៣. ពិនិត្យមើលភាគហ៊ុនណាមួយច្បាស់លាស់មុនវិនិយោគ ជារៀងរាល់ថ្ងៃមហាសេដ្ឋី Warren Buffett បានចំណាយពេលប្រមាណ១៨ម៉ោង ដើម្បីធ្វើការពិនិត្យមើលពីដំណើរការរបស់ទីផ្សារហ៊ុន និងការវិនិយោគមូលធនបន្ថែម។ លោកបានលើកឡើងថា “ចូរកុំធ្វើការវិនិយោគលើអាជីវកម្មណាដែលអ្នកមិនយល់ពីដំណើរ ឬមិនដែលស្គាល់”។ ដើម្បីទទួលបានជោគជ័យនៅក្នុងការវិនិយោគផ្សារហ៊ុន ដែលមិនគួរធ្វើការសម្រេចចិត្ដដោយប្រើអារម្មណ៍នោះទេ។ របាយការណ៍មួយបានបង្ហាញថា ៤០% នៃវិនិយោគិនអាមេរិកគឺធ្វើការសម្រេចចិត្ដវិនិយោគដោយប្រើអារម្មណ៍។ ៤. យកឈ្នះលើភាពភ័យខ្លាចឲ្យបាន វិនិយោគិនអាមេរិកជាច្រើន តែងមានការភ័យខ្លាចនៅក្នុងការវិនិយោគរបស់គេ ដែលអាចឲ្យពួកគេបាត់បង់ប្រាក់គ្រប់ពេល។ ផ្ទុយទៅវិញ Warren Buffett […]

កំពូលកាក់ឌីជីថលទាំង១០ ដែលអ្នកគួរដឹង

ថ្ងៃនេះ #LuyBook នឹងរៀបរាប់អំពីកាក់ឌីជីថលទាំង១០ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ គិតត្រឹមថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១នេះ ដែលមាន ដូចខាងក្រោម៖ ១. Bitcoin (BTC) Bitcoin គឺជាប្រភេទកាក់ឌីជីថលមួយប្រភេទដែលបានប្រើប្រាស់បច្ចេកវិទ្យា Peer-to-Peer (Peer-to-peer គឺសំដៅដល់ប្រព័ន្ធមួយដែលតភ្ជាប់ប្រតិបត្ដិការរវាងបុគ្គលមួយទៅបុគ្គលមួយទៀតដោយផ្ទាល់ និងដោយមិនឆ្លងការអន្ដរការីណាមួយឡើយ) ដើម្បីប្រតិបត្ដិការដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាល ឬរដ្ឋាភិបាលណាមួយឡើយ។ Bitcoin គឺបង្កើតឡើងមានលក្ខណៈជា Open Source ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលទៅប្រើប្រាស់នៅក្នុងបណ្ដាញបាន ហើយគ្មាននរណាម្នាក់ជាអ្នកគ្រប់គ្រងនោះទេ។ កាក់ឌីជីថល Bitcoin នៅតែរក្សាបាននូវតំណែងកំពូលជាកាក់ដែលមានតម្លៃជាងនៅក្នុងចំណោមកាក់ឌីជីថលទាំងជាង៤០០០ប្រភេទ បើទោះបីជាតម្លៃរបស់វាមានភាពរង្គោះរង្គើបន្ដិចនាពេលថ្មីៗនេះ។ តម្លៃទីផ្សាររបស់កាក់មួយនេះ មានរហូតដល់ទៅជាង ៨៩១ពាន់លានដុល្លារអាម៉េរិក ហើយតម្លៃបច្ចុប្បន្នក្នុង១កាក់គឺប្រមាណ ៤៧,៣៨៦ដុល្លារ។ ២. Ethereum (ETH) Ethereum គឺជាបណ្ដាញ Blockchain មួយ ដែលមានលក្ខណៈបើកចំហរ ហើយវាក៏ជាអ្នកនៅពីក្រោយកាក់ឌីជីថល Ethereum (ETH) និងកម្មវិធីរាប់ពាន់ផ្សេងៗជាច្រើនទៀតផងដែរ។ ដោយឡែក នាពេលថ្មីៗនេះ តម្លៃទីផ្សាររបស់កាក់ឌីជីថល Ethereum មានតម្លៃជាង៣១៧ពាន់លានដុល្លារ។ នៅថ្ងៃនេះតម្លៃរបស់វាមានជាង៣,២៩២ដុល្លារ។ ៣. Binance […]

អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?

ឃើញគេវិនិយោគភាគហ៊ុន តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត?  ចម្លើយនោះគឺ ភាគច្រើនមុន ពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងថាតើក្រុមហ៊ុន មួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់។  របាយការណ៏ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៏លំហូរសាច់ប្រាក់ របាយការណ៏ចំណេញ/ខាត និងតារាងតុល្យការ។​ ថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ! តើអ្វីទៅជាតារាងតុល្យការ? តើក្នុងរបាយការណ៍នេះបង្ហាញពីព័ត៌មានអ្វីខ្លះ? តារាងតុល្យការ ( Balance Sheet) ជារបាយការណ៍មួយ ដែល បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) បំណុល (Liability) និងទ្រព្យមូលធន (Equity) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យ ម្ចាស់។​ នៅក្នុងតារាងនេះ​ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុលបូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។  ក្នុងរបាយការណ៍នេះដែរ គេបែងចែកជា ៣ផ្នែកគឺ៖  ១. ទ្រព្យសម្បត្តិ (Assets)  ក្នុងផ្នែកនេះ គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមានដោយបែងចែកជាទ្រព្យ រយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា […]

តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?

នៅក្នុងវិស័យប្រាក់គ្រីបតូ ឬរូបិយបណ្ណឌីជីថល (Cryptocurrency) មានការប្រើប្រាស់ពាក្យ ថ្មីៗជាច្រើន ហើយគេសង្កេតឃើញថាពាក្យ Blockchain ឆ្លាស់គ្នាជាមួយ Bitcoin ជារឿយៗ តើពាក្យ ទាំងពីរនេះមាន ន័យដូចគ្នាដែរ ឬទេ? ចម្លើយគឺ មិនដូចគ្នាទេ។ តោះមកស្វែងយល់ពីអត្ថន័យនៃពាក្យ ទាំងពីរនេះទាំងអស់គ្នា!​ តើអ្វីទៅជាប្រាក់គ្រីបតូឲ្យពិតប្រាកដ? និយាយឲ្យងាយយល់ប្រាក់គ្រីបតូ ជារូបិយបណ្ណឌី ជីថលដែលប្រើសម្រាប់ការជួញដូរ ទិញលក់ទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធអនឡាញ។ ប្រាក់គ្រីបតូនេះ ប្រតិបត្តិការបានដោយប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ ធនាគារកណ្តាលនោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនដែលទទួលស្គាល់ការប្រើប្រាស់រូបិយ បណ្ណប្រភេទនេះដូចជាក្រុមហ៊ុន Paypal ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ Bitcoin ដើម្បីទូទាត់សម្រាប់ការទិញទំនិញ។ ដូចដែលបានលើកឡើងមុននេះ ប្រាក់គ្រីបតូប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលជា បច្ចេកវិទ្យាមួយ​ផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។​ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ ការប្រើប្រាស់ប្លុកឆេនធ្វើឲ្យអ្នកប្រើប្រាស់ប្រាក់ឌីជីថលមានទំនុកចិត្ត និងកាត់បន្ថយហានិ […]

តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?

បងប្អូនបានដឹងតាមរយៈអត្ថបទរបស់ #LuyBook ជាច្រើនមកហើយថា ការវិនិយោគមានច្រើន ប្រភេទទៅតាមជំនាញ និងចំណូលចិត្តរបស់វិនិយោគិន។ ថ្ងៃនេះ LuyBook សូមបង្ហាញពីការវិនិយោគ មួយប្រភេទបន្ថែមទៀតដែលហៅថា Growth Investing។ Growth Investing គឺជាការវិនិយោគមួយប្រភេទដែលវិនិយោគិនទិញភាគហ៊ុនរបស់ក្រុមហ៊ុន ណាមួយដែលមានការរីកចំរើនជាងក្រុមហ៊ុនផ្សេងៗអាចសំដៅទៅលើសន្ទុះនៃការរីកចំរើនក្នុងទីផ្សារ ការកើនឡើងការលក់ ឬអត្រាប្រាក់ចំណូលខ្ពស់ ព្រមទាំងកត្តាផ្សេងមួយចំនួនដូចជា មានម៉ូយច្រើន ឈ្មោះប្រេ៊នជាដើម។ការវិនិយោគប្រភេទនេះ​ភាគច្រើន គេរើសយកក្រុមហ៊ុនដែលទើបចាប់ផ្តើម ឬ ខ្នាតតូចទៅមធ្យមដែលមើលទៅមានសន្ទុះខ្លាំងនាពេលអនាគត។ គំនិតនៅក្រោយការវិនិយោគនេះ គឺសង្ឃឹមថាទិញភាគហ៊ុនដែលមានតម្លៃទាបនាពេលឥឡូវ ហើយពេលខាងមុខនឹងក្រុមហ៊ុននឹងរីក ចំរើនមានប្រាក់ចំណូលខ្ពស់ តម្លៃហ៊ុនក៏កើនតាមនោះដែរ។ ការវិនិយោគបែបនេះភាគច្រើនសាកសម បំផុតចំពោះអ្នកមានកញ្ចប់ប្រាក់សម្រាប់តែការវិនិយោគ និងអ្នកវិនិយោគដែលមិនរំពឹងផលចំណេញ ក្នុងរយៈពេលខ្លី។ មានក្រុមហ៊ុនជាច្រើនដែលចាត់ទុកថាជាក្រុមហ៊ុនល្អសម្រាប់ការវិនិយោគប្រភេទនេះ តួយ៉ាង ក្រុមហ៊ុន Amazon Inc ដែលជាក្រុមហ៊ុនយក្សក្នុងការលក់ទំនិញផ្សេងៗរាប់លានមុខលើប្រព័ន្ធអិុនធឺ ណេត ដោយបង្ហាញពីការរីកចំរើនយ៉ាងខ្លាំងក្លានាពេលកន្លងមក។ ក្នុងនោះដែរ ក្រុមហ៊ុន Fiverr ដែល ជាក្រុមហ៊ុនឈានមុខគេសម្រាប់អ្នកធ្វើការឯករាជ្យ (Freelancers) មានសន្ទុះនៃចំនួនភាគហ៊ុនកើន ឡើងបីដងនៅឆ្នាំមុន។ ដើម្បីដឹងថាគួរវិនិយោគភាគហ៊ុនបែប Growth Investing នៅក្នុងក្រុមហ៊ុនណាមួយ វិនិយោគិន ច្រើនមើលទៅលើប៉ុន្មានចំណុចនេះ […]

អ្វីទៅជាការវិនិយោគភាគលាភ?

បងប្អូនដែលចាប់អារម្មណ៍នឹងការវិនិយោគ ធ្លាប់លឺពីការវិនិយោគដើម្បីទទួលភាគលាភទេ (dividend investing)? #LuyBook នឹងលើកយកប្រធានបទទាក់ទងនឹងការ វិនិយោគប្រភេទនេះ មកចែករំលែកជាមួយអ្នកទាំងអស់គ្នា។ តើអ្វីទៅជាការវិនិយោគភាគលាភ? ការវិនិយោគភាគលាភ គឺជាការវិនិយោគមួយប្រភេទដែលអ្នកទិញភាគហ៊ុនរង់ចាំទទួលភាគ លាភពីក្រុមហ៊ុនបន្ថែមពីលើការឡើងថ្លៃនៃភាគហ៊ុននោះ។ បើសិននិយាយឲ្យងាយស្តាប់ គឹ អ្នកវិនិយោគទិញ ភាគហ៊ុនណាដែលគេមានបែងចែកប្រាក់ចំណេញរបស់ក្រុមហ៊ុន (ភាគលាភ) ទៅកាន់ម្ចាស់ភាគហ៊ុន ហើយយកប្រាក់ចំណេញជាប្រភពចំណូលដោយមិនពឹងទៅការជួញដូរហ៊ុននោះទេ។ ការវិនិយោគ ភាគលាភនេះ គឺគេវិនិយោគទៅលើក្រុមហ៊ុនណាដែលផ្តល់ភាគលាភខ្ពស់ដែលភាគច្រើនជាក្រុមហ៊ុន មានជំហររឹងមាំក្នុងទីផ្សារ សន្ទុះនៃការរីកចំរើនទាបព្រោះក្រុមហ៊ុនរីកចំរើនដល់ដំណាក់កាលល្អ ហើយ មិនសូវមានហានិភ័យ។​ ចំពោះភាគលាភនៃក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា គឺត្រូវបែងចែកជាសាច់ប្រាក់ចំនួន ១ ដងក្នុងមួយឆ្នាំ ខណៈភាគលាភនៃក្រុមហ៊ុននៅទីផ្សារអាមេរិកធ្វើការបែងចែកភាគលាភជារៀងរាល់ត្រីមាស។ ឧទាហរណ៍ ប្រសិនបើអ្នកទិញភាគហ៊ុនក្រុមហ៊ុន A ចំនួន​ ១០០ហ៊ុនដែលមានតម្លៃ $១០០ ក្នុងមួយហ៊ុន នោះអ្នកចំណាយក្នុងការវិនិយោគអស់ $១០,០០០។ បន្ទាប់មក ក្រុមហ៊ុនសម្រេចផ្តល់ ភាគលាភដល់ម្ចាស់ភាគហ៊ុនក្នុងមួយហ៊ុនចំនួន $១ ប្រចាំឆ្នាំជាសាច់ប្រាក់នោះ អ្នកនឹងទទួលបាន $១០០ ក្នុងមួយឆ្នាំពីការវិនិយោគភាគលាភនេះ។ ហានិភ័យពីការវិនិយោគភាគលាភ ទោះបីការវិនិយោគជាភាគលាភមិនទាមទារឲ្យមានការសិក្សាស្វែងយល់អំពីទីផ្សារភាគហ៊ុន ច្រើនដូចការទិញដូរហ៊ុនក៏ពិតមែន តែវាក៏នៅតែមានហានិភ័យខ្លះដែរ។ តួយ៉ាង ការប្រឈមខ្លាំងជាង គេចំពោះការវិនិយោគប្រភេទនេះ​ […]

អ្វីដែលអ្នកត្រូវដឹងពីមូលបត្របំណុល

តើអ្វីជាមូលបត្របំណុល(Bonds)? បើយោងតាមផ្សារមូលបត្រកម្ពុជា សញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ បើនិយាយឲ្យខ្លីទៅ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើអ្នកបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះអ្នកគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ ហេតុអ្វីចាំបាច់បោះបណ្ណបំណុលលក់? លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt Refinancing) និងដើម្បីរក្សានូវប្រតិបត្ដិការអាជីវកម្មបាន ដោយមិនចាំបាច់ខ្លីប្រាក់ពីធនាគារ។ បណ្ណបំណុលនេះ វាមានកាលកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះក្នុងអត្រាមួយថេរ។ នៅពេលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាក់បន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល ពោលគឺមានហានិភ័យទាបបំផុត។ លក្ខណៈពិសេសមួយទៀតអំពី បណ្ណបំណុល គឺអ្នកបានទិញក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ ប្រសិនបើក្រុមហ៊ុនក្ស័យធន។ បើយោងតាមផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នមានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផ.ម.ក. […]

ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់

ការទិញភាគហ៊ុន គឺជាការវិនិយោគទៅក្នុងក្រុមហ៊ុនសាធារណៈមួយ ហើយវាការវិនិយោគមួយដែលពេញនិយមក្នុងចំណោមវិនិយោគិនដែលទើបចាប់ផ្តើមដំបូងដោយសារពួកគេអាចមានជម្រើសច្រើន ហើយវាត្រូវការដើមទុនតិចសម្រាប់ចាប់ផ្តើម។ យ៉ាងណាមិញ ហានិភ័យ និងគុណសម្បត្តិរបស់ភាគហ៊ុននីមួយៗមានកម្រិតខុសៗគ្នាទៅតាមប្រភេទភាគហ៊ុន។ ខាងក្រោមជាភាគហ៊ុន ៧ ប្រភេទដែលវិនិយោគិនទាំងអស់គួរស្គាល់៖ ១. Income Stocks ជាប្រភេទភាគហ៊ុនដែលផ្តល់ភាគលាភថេរសម្រាប់វិនិយោគិន។​ ជាទូទៅក្រុមហ៊ុនដែលចាត់ចូលជាប្រភេទ Income Stocks ជាក្រុមហ៊ុនធំៗ ដែលមានស្ថានភាពរឹងមាំ មានដំណើរការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុល្អ ក្នុងវិស័យដែលមានស្ថិរភាព ដូចជាវិស័យទូរគមនាគមន៍ ទឹកភ្លើង គ្រឺះស្ថានហិរញ្ញវត្ថុ ចំណីអាហារជាដើម។ ដោយសារក្រុមហ៊ុនប្រភេទនេះស្ថិតក្នុងវិស័យចាំបាច់ ដែលតម្រូវការនៅតែមានសភាពធម្មតា ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ទើបធ្វើឱ្យតម្លៃរបស់ភាគហ៊ុនប្រភេទនេះ មានបម្រែបម្រួលទាបជាងភាគហ៊ុនប្រភេទផ្សេងៗ។ ឧទាហរណ៍ទៅលើប្រភេទ Income Stocks មានដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft, Mastercard, Visa និង AT&T ជាដើម។ ប្រសិនបើអ្នកជាបុគ្គលដែលចង់បានប្រាក់ចំណូលទៀងទាត់ មិនសូវមានពេលតាមដានទីផ្សារច្រើន ឬមានអាយុជិតចូលនិវត្តន៍ ហើយចង់បានប្រភពចំណូលអកម្មមួយ ដែលមានហានិភ័យទាប និងមិនសូវប្រែប្រួលខ្លាំង Income Stocks ជាជម្រើសមួយដ៏ល្អសម្រាប់ការវិនិយោគ។ ២. Growth Stocks ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទនេះ មិនចែកភាគលាភជូនវិនិយោគិនទេដោយសារ […]

Scroll to top