LuyBook តែងនិយាយថា បើអាច គួរចាប់ផ្តើមវិនិយោគពីក្មេងទើបល្អ ព្រោះដូចសុភាសិតបុរាណខ្មែរដែលតែងពោលថាតក់ៗពេញបំពង់។ តែសម្រាប់បងប្អូនសិស្សនិស្សិត ឬជាអ្នកទើបបញ្ចប់ការសិក្សា និងទទួលបានការងារដំបូង អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់មានកញ្ចប់វិនិយោគធំ មានលុយត្រឹម ១,០០០ ដុល្លា តើអាចយកទៅវិនិយោគលើអ្វីជាការល្អ? មានផ្លូវមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចសាកល្បងស្វែងយល់បន្ថែមបាន! ១. វិនិយោគលើក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា (CSX) តើអ្នកទាំងអស់គ្នាដឹងទេ ថាខ្មែរក៏មានផ្សារមូលបត្រដែរ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនសាធារណៈចំនួន ៧ ដែលកំពុងជួញដូរភាគហ៊ុនរបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជា។ អ្នកទាំងអស់គ្នាអាចទិញភាគហ៊ុនទាំងនេះ ក្នុងតម្លៃមួយទាប ចាប់ពី ៣,៣០០ រៀលឡើងទៅ ក្នុងមួយហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុនភាគច្រើន ដូចជាកំពង់ផែស្វយ័តភ្នំពេញ (PPAP) និងរដ្ឋករទឹក(PWSA) មានគោលការណ៍ផ្តល់ភាគលាភថេរដល់វិនិយោគិនផងដែរ។ ២. វិនិយោគទៅលើមូលនិធិ S&P 500 Index Fund S&P 500 Index Fund គឺមូលនិធិជួញដូរលើទីផ្សារសាធារណៈ (mutual fund ឬ exchange traded fund) ដែលមានផលបត្ររៀបចំឡើង ដើម្បីធ្វើត្រាប់តាមសកម្មភាពរបស់ក្រុមហ៊ុនសាធារណៈធំជាងគេទាំង ៥០០ ដែលដាក់លក់លើទីផ្សារមូលបត្រអាមេរិក។ការបណ្តាក់ទុនលើ […]
ស្គាល់វិស័យទាំង ១១ នៃផ្សារភាគហ៊ុនអាមេរិក
សម្រាប់អ្នកមានបំណងចង់ធ្វើការវិនិយោគក្នុងទីផ្សារភាគហ៊ុនអាមេរិក, ជំហានដំបូងអ្នកគួរតែស្វែងយល់ពីវិស័យសំខាន់ៗក្នុងទីផ្សារសិន ដើម្បីអាចជ្រើសរើសក្រុមហ៊ុនក្នុងវិស័យណាមួយសម្រាប់ធ្វើការវិនិយោគស្របតាមយុទ្ធសាស្ត្ររបស់អ្នកទាំងអស់គ្នា។ នៅក្នុងចំណោមក្រុមហ៊ុនទាំង៥០០ ដែលមាននៅក្នុង Standard & Poor’s (S&P500) ត្រូវបានគេបែងចែកជា១១វិស័យធំៗ ដែលវិនិយោគិនអាចពិនិត្យមើលដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេបាន (diversify portfolio)។ ថ្ងៃនេះ LuyBook សូមណែនាំវិស័យទាំង១១ ក្នុងទីផ្សារហ៊ុនអាមេរិកដូចខាងក្រោម៖ ១. វិស័យបច្ចេកវិទ្យា (Information Technology) នៅក្នុងវិស័យបច្ចេកវិទ្យាមានក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការទៅលើផ្នែកផ្សេងៗគ្នា ដូចជាអភិវឌ្ឍន៍ និងផ្ដល់សេវាកម្មអ៊ីនធើណេត និងលក់ផលិតផលបច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ឬប្រព័ន្ធប្រតិបត្ដិការជាដើម។ ក្រុមហ៊ុនដែលគួរឲ្យចាប់អារម្មណ៍វិនិយោគជាងគេមានដូចជា Microsoft Corporation មានតម្លៃប្រមាណ ២៥៩ដុល្លារ ក្នុង១ហ៊ុន និងមូលធននូបនីយកម្មទីផ្សារ (Market Cap) ១.៩ទ្រីលានដុល្លារ។ ក្រៅពីនេះ, ក្រុមហ៊ុន Apple មានតម្លៃជាង ១៣០ ដុល្លារ ក្នុង១ហ៊ុន និងមាន Market Cap ប្រមាណ ២.១ទ្រីលានដុល្លារ ក៏ត្រូវបានរាប់បញ្ចូលក្នុងវិស័យនេះផងដែរ។ ២. វិស័យសុខាភិបាល (Health Care) […]
យល់ពីការវិនិយោគលើទំនិញប្រណីត
ពេលនិយាយពីការវិនិយោគ, អ្នកគិតពីអ្វីមុនគេដែរ? អចលនទ្រព្យ? ភាគហ៊ុន? ចុះធ្លាប់ដែលលឺគេនិយាយពីការវិនិយោគលើការទំនិញប្រណីត (luxury goods) ទេ? មូលហេតុចំបងដែលគេវិនិយោគលើទំនិញប្រណីតនេះ គឺដោយសាររបស់ទាំងនោះ អាចរក្សាទុកជាប់ខ្លួនបាន (tangible) ហើយជាទូទៅវាមិនធ្លាក់ថ្លៃ និងថែមទាំងឡើងថ្លៃទៀត នោះពេលលក់ចេញវិញ អាចចំណេញច្រើន។ គួរបញ្ជាក់ផងដែរថា មិនមែនរបស់ប្រេនទាំងអស់សុទ្ធតែអាចឡើងថ្លៃទេ គឺភាគច្រើនទាល់តែរបស់នោះកម្រ អាយុកាល vintage value និងជា Limited Edition ដែលទទួលបានការគាំទ្រច្រើន។ តម្លៃរបស់ទំនិញប្រណីត គឺភាគច្រើនត្រូវបានកំណត់ដោយគុណភាព, ភាពកម្រ, ភាពប្រណីត, ទឹកដៃ, វត្ថុធាតុដើម, ជំនាញ, ឌីសាញ និងបច្ចេកវិទ្យាទំនើប ជាដើម។ ក្រុមហ៊ុនលក់ទំនិញប្រណីតៗ តែងធ្វើការផ្សព្វផ្សាយពីការរៀបចំពិសេស ដូចជា Limited Edition ជាដើម ជាហេតុធ្វើឱ្យការផ្គត់ផ្គង់មានតិចជាងតម្រូវការ ព្រោះថាពេលមនុស្សចង់បានរបស់នោះច្រើន តម្លៃនឹងកើនទៅតាមនោះដែរ។ ជាឧទាហរណ៍៖ សម្រាប់អ្នកស្រឡាញ់នាឡិកា, តម្លៃនាឡិកា Rolex Submariners ចេញលក់ក្នុងតម្លៃ ១៥០ ដុល្លារ ក្នុងឆ្នាំ ១៩៥៧ […]
នៅក្មេងសោះ វិនិយោគធ្វើអី?
នេះប្រហែលជាអ្វីដែលយើងបានលឺច្រើនដងពីអ្នកនៅជុំវិញ ឬជាអ្វីដែលអ្នកកំពុងប្រាប់ខ្លួនឯង នៅពេលដែលនិយាយដល់ប្រធានបទវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ត្រឹមត្រូវណាស់ ក្នុងភាពជាយុវវ័យ យើងគួរផ្ដោតលើការសាកល្បងអ្វីដែលថ្មី ទទួលយកបទពិសោធន៍ឲ្យបានច្រើន និងរីករាយនឹងជីវិតឲ្យបានច្រើន។ ប៉ុន្តែ ក៏មិនមានន័យថាមិនចាំបាច់ត្រូវគិតគូររឿងលុយកាក់នោះដែរ។ ទាន់នៅក្មេង យើងគួរសិក្សាពីការវិនិយោគ និងចាប់ផ្តើមវិនិយោគម្ដងបន្តិចៗទៅ ព្រោះថា៖ ១. លុយឥឡូវថ្លៃជាងលុយអនាគត៖ ដូចយើងដឹងស្រាប់ហើយ ដោយសារតែអតិផរណា លុយកាន់តែចុះថ្លៃទៅបន្តិចម្ដងៗ។ បើទុកចោលយូរៗទៅ លុយយើងនឹងធ្លាក់តម្លៃ (ធ្លាក់សមត្ថភាពទិញ)។ ម្យ៉ាងទៀត បើអ្នករិនិយោគ $១០០ ក្នុងថ្ងៃនេះ ហើយបានកំណើនមធ្យម ១០%/ឆ្នាំ ដល់ឆ្នាំ ២០៥០ អ្នកនឹងបាន $១,៥៨៦។ តែបើចាំ ១០ឆ្នាំទៀតទើបវិនិយោគ$១០០ អ្នកនឹងបានត្រឹមតែ $៦១១ ប៉ុណ្ណោះ។ ២. ទាន់នៅក្មេង មិនទាន់មានបន្ទុកហិរញ្ញវត្ថុច្រើន៖ បើចាំអាយុច្រើនបន្តិចទៀតទៅ អ្នកទាំងអស់គ្នាអាចមានគ្រួសារ មានបន្ទុកហិរញ្ញវត្ថុច្រើនត្រូវផ្គត់ផ្គង់ តាំងពីថ្លៃម្ហូប សាលារៀនកូន ថ្លៃពេទ្យ សម្ភារៈចាំបាច់ផ្សេងៗក្នុងគ្រួសារជាដើម។ ទាំងអស់នេះអាចឲ្យអ្នកកាន់តែរាររែកក្នុងការវិនិយោគ ដោយសារតែខ្លាចហានិភ័យ។ ៣. ទាន់នៅក្មេង អាចមានពេលច្រើនក្នុងការរៀន និងសាកល្បង៖ ការវិនិយោគតែងមានកំហុស […]
ចង់ទិញភាគហ៊ុន ឬគ្រីបតូ, ប្រយ័ត្នប៉ះ pump & dump scheme
pump and dump គឺជា scheme មួយដែលអ្នកបោកប្រាស់ចង់ធ្វើឱ្យតម្លៃភាគហ៊ុន ឬគ្រីបតូ ឡើងថ្លៃ ដោយធ្វើការណែនាំ ឬឱ្យអ្នកល្បីៗតាមបណ្ដាញសង្គម ធ្វើការណែនាំឱ្យមនុស្សទូទៅទិញ ទាំងដែលព័ត៌មានទាំងនោះអាចជាការពន្លើស ឬមិនពិត។ អ្នកបោកប្រាស់ធ្វើបែបនេះគឺភាគច្រើនគាត់មានភាគហ៊ុន ឬគ្រីបតូណាមួយក្នុងដៃចំនួនច្រើនស្រាប់ ហើយញុះញ៉ុងឱ្យមហាជនទិញ ព្រោះនៅពេលមានតម្រូវការច្រើនទិញ, ភាគហ៊ុន ឬគ្រីបតូនោះនឹងកើនតម្លៃ ពេលនោះគាត់នឹងលក់ភាគហ៊ុន ឬគ្រីបតូចេញទាំងអស់ ធ្វើឱ្យតម្លៃធ្លាក់ចុះវិញ ហើយអ្នកវិនិយោគថ្មីៗនឹងខាតបង់ប្រាក់ជាច្រើន។ ឧទាហរណ៍៖ សំណាងមានភាគហ៊ុន ៤០% នៃក្រុមហ៊ុន ក ដែលគាត់បានទិញក្នុងតម្លៃ ០,២$ ក្នុងមួយហ៊ុន។ ដើម្បីចង់ចំណេញច្រើន, សំណាងបានធ្វើការណែនាំព័ត៌មានមិនពិត និងថែមទាំងឱ្យមិត្តភក្តិគាត់ និងសូម្បីអ្នកល្បីតាមបណ្ដាញសង្គម ជួយផ្សព្វផ្សាយបន្ត។ បន្ទាប់ពីព័ត៌មានបានផ្សព្វផ្សាយចេញ មនុស្សទូទៅប្រាកដជាចង់ទិញភាគហ៊ុនក្រុមហ៊ុននោះហើយ ថែមទាំងស្រមៃថាខ្លួនឯងនឹងមានបានហើយ។ ពេលនោះ សំណាងបានលក់ចេញភាគហ៊ុនបណ្ដើរៗ ក្នុងតម្លៃដែលកើនឡើងពី ១$ រហូតដល់ 5$ ក្នុងមួយហ៊ុន។ មិនយូរប៉ុន្មាន អ្នកវិនិយោគថ្មីៗចាប់ផ្ដើមដឹងថាព័ត៌មាននោះមិនពិត ហើយតម្លៃភាគហ៊ុនថ្លៃហួស (overvalued) ហើយក្រុមហ៊ុនគ្មាន fundamental។ ដូចនេះពួកគេចាប់ផ្ដើមលក់ភាគហ៊ុនចេញគ្រប់គ្នាទាំងថ្លៃធ្លាក់ចុះ និងខាតលុយគ្រប់ៗគ្នា។ មានចំណុចសម្គាល់ […]
អ្វីទៅជា Ethereum?
តើអ្នកកំពុងគិតចង់វិនិយោគលើ cryptocurrency មួយចំនួនមែនទេ?ហើយមានឆ្ងល់អត់ តើ Ethereum គឺជាអ្វី? បើឆ្ងល់ តោះស្រាយចម្ងល់ក្នុងអត្ថបទនេះ! ១. តើ Ethereum គឺជាអ្វី? Ethereum ត្រូវបានគេច្រឡំយ៉ាងញឹកថាជាប្រភេទ cryptocurrency មួយ។ ការយល់បែបនេះគឺមិនត្រឹមត្រូវទេ។ Ethereum គឺជា blockchain platform ឬវេទិកា blockchain មួយដែលអនុញ្ញាតឱ្យប្រព័ន្ធទូទាត់វិមជ្ឈការ និងកម្មវិធីវិមជ្ឈការ (decentralized app) ធ្វើការដំណើរការនៅលើវា។ ហើយ Ethereum Blockchain ប្រើប្រាស់ Ether ជា cryptocurrency ដើម្បីផ្តល់ជាកម្រៃទៅកាន់ miner ដែលជាអ្នកគណនាប្រតិបត្តិការនៅក្នុង Ethereum Virtual Machine ។ នៅលើ Ethereum អ្នកប្រើប្រាស់អាចបង្កើតកម្មវិធី app ដោយមិនមានការគ្រប់គ្រងពីបុគ្គល ឬស្ថាប័នណាមួយ ព្រមទាំងប្រើ Smart contract ដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបានជាមួយគ្នា។ ២. តើ Smart […]
មេរៀនពី Warren Buffett សម្រាប់វិនិយោគិនឆ្នាំ ២០២១
ជារៀងរាល់ឆ្នាំលោក Warren Buffet ដែលជា CEO នៃក្រុមហ៊ុន Berkshire Hatherway និងដៃគូរបស់គាត់ គឺលោក Charlie Munger តែងរៀបចំប្រជុំប្រចាំឆ្នាំជាមួយម្ចាស់ភាគហ៊ុន ដើម្បីឆ្លើយសំនួរគ្រប់យ៉ាងទាក់ទងនឹងទីផ្សារ សេដ្ឋកិច្ច និងនយោបាយជាដើម។ លោក Warren Buffet បច្ចុប្បន្នមានអាយុ ៩០ ឆ្នាំ ខណៈលោក Charlie Munger មានអាយុ ៩៧ ឆ្នាំ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នេះ លោកទាំងពីរបានបញ្ចេញមតិមួយចំនួនទៅកាន់វិនិយោគិនថ្មី៖ ១. ការជ្រើសរើសភាគហ៊ុនដែលជោគជ័យគឺពិបាកខ្លាំងណាស់ “ខ្ញុំមិនគិតថាមនុស្សទូទៅអាចរើសភាគហ៊ុនបានទេ”។ លោក Warren Buffett បានលើកឡើងនូវអានុសាសន៍ ដែលលោកតែងតែនិយាយម្តងហើយម្តងទៀតនោះគឺ វិនិយោគិន ៩៩% មិនគួរព្យាយាមជ្រើសរើសក្រុមហ៊ុនដោយខ្លួនឯងនោះទេ ការវិនិយោគបែបអកម្មទៅលើសន្ទស្សន៍ទីផ្សារគឺជាវិធីដ៏ល្អបំផុតសម្រាប់ពួកគេ។ លោកបានលើកឧទាហរណ៏ ដោយបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនធំៗ ទាំង ២០ នៅលើពិភពលោក ទាំងនៅឆ្នាំ ១៩៨៩ និង ២០២១។ ក្នុងបញ្ជីនោះគឺ ក្រុមហ៊ុនលំដាប់ក្នុងឆ្នាំ […]
អ្វីទៅជា Cryptocurrency?
ចាប់តាំងពីការបង្កើត bitcoin ក្នុងឆ្នាំ 2009 យើងអាចឃើញថា cryptocurrency ដែលជាទម្រង់នៃទ្រព្យឌីជីថល (digital asset) កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់កាន់តែច្រើនក្នុងចំណោមស្ថាប័នធំ ៗ និងរដ្ឋាភិបាលមួយចំនួន។ ខាងក្រោមនេះ ជាសំណួរដែលមនុស្សជាច្រើនតែងតែសួរទាក់ទងនឹង Cryptocurrency៖ ១. តើ cryptocurrency គឺជាអ្វី? Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ដែលចែកចាយការគ្រប់គ្រង និងកត់ត្រាប្រតិបត្តិការ នៅលើបណ្តាញកុំព្យូទ័រជាច្រើន ខុសពីរូបិយបណ្ណក្រដាស់ និងប្រតិបត្តិការផ្សេងៗ ដែលមានការគ្រប់គ្រងបែបមជ្ឈការ (centralized) ដោយធនាគារកណ្តាលនៃប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ។ ២. តើ cryptocurrency ដំបូងគេគឺជាអ្វី? Cryptocurrency ដែលមានមូលដ្ឋានលើ blockchain ដែលត្រូវបានបង្កើតដំបូងគេនោះគឺ Bitcoin ដែលបច្ចុប្បន្នវានៅតែជា crypto ដែលពេញនិយមជាងគេ និងមានតម្លៃថ្លៃបំផុត។ ប៉ុន្តែក្រៅពី bitcoin សព្វថ្ងៃនេះក៏មាន alternative coin […]
ការវិនិយោគក្នុងកំឡុងវិបត្តិកូវីដ-១៩
LuyBook ទទួលបានសំណូមពរជាច្រើនពីបងប្អូនអ្នកអាន ដើម្បីឱ្យ LuyBook ធ្វើការនិយាយឱ្យបានស៊ីជម្រៅអំពីឱកាសធ្វើការវិនិយោគក្នុងកំឡុងពេលមានវិបត្តិ COVID-19។ ហើយថ្ងៃនេះ ពួកយើងនឹងធ្វើការចែករំលែកគំនិត និងទស្សនៈផ្ទាល់របស់ពួកយើង ដែលវាគ្រាន់តែសម្រាប់គោលបំណងកម្សាន្ត និងគិតពិចារណាប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវិនិយោគនោះទេ។ ការធ្វើប្រតិបត្ដិការជំនួញណាមួយក៏ដោយចំពេលដែលមានវិបត្តិ COVID-19 នេះ គឺគ្មានឡើយនៅអ្វីដែលគេចាត់ទុកថាជាសភាពធម្មតា (business as usual)។ ក្រុមហ៊ុន និងអ្នកវិនិយោគឯកជនជាច្រើន ដូចជា Venture Capital, Private Equity, Angel Investors និង ធនាគារ បាននិងកំពុងបោះជំហានថយក្រោយ ដើម្បីបញ្ចៀសពីហានិភ័យ និងធានាបាននូវសុខភាពរយៈពេលវែងនៃផលប័ត្ររបស់ពួកគេ។ គ្មាននរណាម្នាក់ដឹងថាបាតក្រោមបំផុតរបស់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចនៅទីណាទេ ព្រោះថាទំហំនៃផលប៉ះពាល់មកលើសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើរយៈពេលនៃការរីករាលដាល និងការគ្រប់គ្រងស្ថានភាពជំងឺ COVID-19 នេះ។ ទោះយ៉ាងណាក៏ដោយ មេរៀនដែលអ្នកវិនិយោគិនបានរៀនពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ នោះ គឺថាការបោះទុនចូលទៅក្នុងទីផ្សារក្នុងកំឡុងពេលភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុកដល់បាត នឹងនាំឱ្យមានប្រាក់ចំណេញខ្ពស់ជាងមធ្យមភាគ។ ឧទាហរណ៍ប្រសិនបើអ្នកទិញ សន្ទស្សន៍ Dow Jones ក្នុងកំឡុងពេលបាតនៃទីផ្សារនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០០៩ ហើយលក់ក្នុងកំឡុងពេលវាឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី […]
ចំណុចត្រូវពិចារណា មុនទិញផ្ទះដំបូង
ចូលឆ្នាំថ្មី មានគម្រោងទិញផ្ទះដែរទេ? ការទិញផ្ទះជាការវិនិយោគរយៈពេលវែង ទោះបីជាអ្នកចង់ទិញទុកនៅខ្លួនឯងឬ ទុកជួលក៏ដោយ។ ដូច្នេះហើយការសម្រេចចិត្តត្រូវមានការពិចារណាឲ្យបាល្អិតល្អន់។ ថ្ងៃនេះ LuyBook នឹងចែករំលែកចំណុចមួយចំនួនដែលត្រូវគិតគូរដូចតទៅ៖ ទីតាំង កត្តាចំបងដែលប៉ះពាល់ដល់តម្លៃអចលនទ្រព្យគឺទីតាំង។ ប្រសិនជាអ្នកទាំងអស់គ្នាចង់ទិញផ្ទះនៅខ្លួនង អ្នកត្រូវមើលថាតើទីតាំងនោះមានភាពងាយស្រួលក្នុងការរស់នៅឬទេ? ក្នុងទីប្រជុំជន មានផ្សារ មន្ទីរពេទ្យឬទេ? ចុះចំងាយប៉ុន្មានពីកន្លែងធ្វើការ សាលារៀន? បើការរស់នៅផ្ទះនោះតម្រូវឲ្យអ្នកទាំងអស់គ្នាចំណាយពេល ១ទៅ២ ម៉ោងក្នុងមួយថ្ងៃៗសម្រាប់ធ្វើដំណើរ តើអ្នកទាំងអស់គ្នាអាចនៅទីនោះដែរឬទេ? ប្រសិនជាមានគម្រោងទុកជួល តើទីតាំងនោះមានតម្រូវការផ្ទះជួលខ្ពស់ឬទេ? ឬក៏នៅតំបន់នោះមានផ្ទះរាប់សិបដាក់ជួលមិនទាន់ដាច់? គួរទិញផ្ទះបុរី ឬខុនដូ ចំណុចសំខាន់នោះគឺតម្លៃខុនដូ ឬបុរីអាចរកបានក្នុងតម្លៃប្រហែលគ្នា (ចាប់ពី $៨០,០០០) ប៉ុន្តែអ្វីដែលខុសគ្នានោះគឺទីតាំងខុនដូនៅក្នុងក្រុង ហើយខុនដូមានគ្រឿងបរិក្ខាជាច្រើនដូចជាហាង កន្លែងហាត់ប្រាណ អាងដែលទឹកក្នុងអាគារជាមួយគ្នា។ ដោយឡែកផ្ទះជាប់ដី ហើយដីក្នុងទីផ្សារបច្ចុប្បន្ននេះឡើងថ្លៃជាងអាគារខុនដូ។ ចំណាយដែលយើងមើលរំលង ចំណាយក្នុងការទិញផ្ទះមិនមែនមានតែប្រាក់តម្កល់ (ជាទូទៅ៣០%នៃតម្លៃផ្ទះ) និងថ្លៃបង់រំលួសប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃផ្សេងៗទៀតដូចជា៖ ពន្ធប្រថាប់ត្រា៖ ៤%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់ពេលកាត់ឈ្មោះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ៖ ០.១%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់រាល់ឆ្នាំ ចំណាយជួសជុលផ្ទះ៖ ផ្ទះតែងមានបញ្ហាពេលយើងចូលនៅ។ ជួនកាលពិដានលេចទឹក ស្ទះទុយោរទឹក ខូចម៉ាស៊ីនត្រជាក់ ស្ទះលូជាដើម។ ម្យ៉ាងទៀត […]
