fbpx

Blog

៦ចំណុច អាចរារាំងមិនឲ្យអ្នកទទួលកម្ចីអាជីវកម្មបាន

ការស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្បមប្រហែលជាមិនងាយស្រួលទេ។ ប៉ុន្តែ វាគឺជាជំហានចាំបាច់មួយ សម្រាប់អាជីវកម្មខ្នាតតូច មធ្យម និង startup ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ដឹកនាំអាជីវកម្មឱ្យឈានទៅដល់កម្រិតបន្ទាប់។ថ្ងៃនេះ LuyBook នឹងនិយាយពីកត្តាចំនួន ៦ ដែលរារាំងបងប្អូនពីការទទួលបានកម្ចីសម្រាប់អាជីវកម្ម។ ១.ប្រវត្តិឥណទានមិនល្អ៖របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់កម្ចីរបស់ពួកគេ។ ២. លំហូរសាច់ប្រាក់មិនល្អលំហូរសាច់ប្រាក់នៃអាជីវកម្មគឺប្រៀបបាននឹងចរន្តឈាម។ វាត្រូវបានមន្រ្តីឥណទានប្រើដើម្បីវាស់វែងពីសុខភាពរបស់អាជីវកម្ម។ លំហូរសាច់ប្រាក់បង្ហាញថា តើអ្នកនឹងមានសាច់ប្រាក់គ្រប់គ្រាន់នៅនឹងដៃ ដើម្បីសងប្រាក់កម្ចីដែរឬទេ។ ស្ថាប័នផ្តល់កម្ចីដូចជាធនាគារ ទាមទារលំហូរសាច់ប្រាក់ប្រចាំខែ និងប្រាក់ចំណេញសុទ្ធរបស់អាជីវកម្មប្រហែល ១,៥ ដងនៃការបង់រំលួសប្រចាំខែ។ ពាក្យស្នើកម្ចីរបស់អ្នកនឹងត្រូវបដិសេធប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់។ ៣. មិនមានផែនការអាជីវកម្មច្បាស់លាស់ស្ថាប័នផ្តល់កម្ចីចង់ឃើញថាអ្នកមានផែនការគិតគូរម៉ត់ចត់សំរាប់អាជីវកម្មរបស់អ្នកដែរឬទេ? ពួកគេចង់ដឹងពីបំណងរបស់អ្នកក្នុងការដាក់ពាក្យសុំកម្ចីនេះ។ តើអ្នកមានផែនការពង្រីកអាជីវកម្មដែលនឹងបង្កើនប្រាក់ចំណូលបន្ថែម? បើដូច្នោះ តើអ្នកមានព័ត៌មានហិរញ្ញវត្ថុ ការព្យាករចំណូល និងការសិក្សាទីផ្សារច្បាស់លាស់ដែរឬទេ? អ្នកដាក់ពាក្យស្នើប្រាក់កម្ចីគួរយ៉ាងហោចណាស់រៀបចំពន្យល់ពីមូលហេតុ ដែលពួកគេចង់បានប្រាក់កម្ចី និង ផែនការសងប្រាក់វិញរបស់ពួកគេ។ ៤. ស្នើប្រាក់កម្ចីច្រើនពេកក្នុងពេលតែមួយមនុស្សមួយចំនួនអាចគិតថាការដាក់ពាក្យស្នើសុំប្រាក់កម្ចីច្រើនក្នុងពេលតែមួយនឹងបង្កើនឱកាសនៃការទទួលបានការយល់ព្រមពីស្ថាប័នផ្តល់កម្ចី។ តែផ្ទុយទៅវិញ […]

ប្រភេទចំណូលទាំង៨

ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]

កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)

មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម?​ ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។  មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។  ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖  បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ  ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល  កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖  សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]

ការងារក្រៅម៉ោង

តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន​ ឬ​ Tuk-Tuk ក្នុងក្រុង […]

តើអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT) ជាអ្វី?

មានឃ្លាមួយដែលគេឧស្សាហ៍និយាយថា មានរឿងពីរយ៉ាងដែលមនុស្សមិនអាចគេចផុតនោះគឺ សេចក្តី ស្លាប់ និងការបង់ពន្ធ។ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។ អញ្ចឹង ថ្ងៃនេះ ​LuyBook នឹងបកស្រាយកុំឲ្យមិនច្បាស់ទៀត។ ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT) ពន្ធអាករតម្លៃបន្ថែម គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។​​ ប៉ុន្តែសម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។ ចុះបើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ហើយជាអ្នកផ្ដល់សេវាកម្មវិញ តើមានត្រូវបង់ពន្ធទេ? ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។ ពន្ធកាត់ទុក (Withholding Tax – WHT) ពន្ធកាត់ទុក គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) […]

វិធីរកលុយពីផ្ទះ

ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មាន​ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា​ និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង​។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ  ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត​ ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។              ការងារឯករាជ្យ  ការងារ​ឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell […]

តើ Blockchain ត្រូវបានប្រើក្នុងវិស័យហិរញ្ញវត្ថុដើម្បីអ្វី?

អ្នកតាមដាន #LuyBook ប្រាកដជាបានដឹងពីអត្ថបទមុនហើយថាអ្នកប្រើប្រាស់គ្រីបតូមានច្រើនលាននាក់ប៉ុនណា។ ទន្ទឹមនេះ ទីផ្សារគ្រីបតូក៏បានកើនឡើងដល់រាប់ទ្រីលានដែរ ដែលគិតៗទៅការរីកចម្រើននៃវិស័យនេះក៏ដោយសារតែបច្ចេកវិទ្យាប្លុកឆេនដែលនៅពីក្រោយផងដែរ។ បើនិយាយអំពីនិយមន័យរបស់ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ មូលហេតុនេះហើយ វាជាចម្លើយសម្រាប់ក្រុមហ៊ុននានា ក្នុងវិស័យហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការដែលមានតម្លៃថោក, រហ័ស, និងសុវត្ថិភាពខ្ពស់។ តោះមកមើលការប្រើប្រាស់ប្លុកឆេនក្នុងវិស័យហិរញ្ញវត្ថុបន្តិច! ១. ការផ្ទេរប្រាក់៖ ប្រហែលជាគ្នាយើងភាគច្រើនបានដឹងហើយថា ការបង្កើត bitcoin ឡើងក៏ដោយសារមួយផ្នែកដើម្បីផ្ទេរប្រាក់ពីភាគីមួយ ទៅភាគីមួយទៀតដោយមិនចាំបាច់មានភាគីទី ៣ ដែលជាភ្នាក់ងារកណ្ដាល ដូចជាធនាគារ ឬធនាគារកណ្ដាលជាដើម។ ដូចនេះ ការប្រើប្រាស់បច្ចេកវិទ្យានេះ បានធ្វើឱ្យការផ្ទេរប្រាក់កាន់តែមានភាពងាយស្រួលជាងមុន ហើយមានតម្លៃថោកទៀតផង ព្រោះមិនត្រូវការភ្នាក់ងារកណ្ដាលដូចមុនឡើយ។ មូលហេតុនេះហើយ ក៏គេឃើញមានការប្រើប្រាស់កើនឡើងពេលមានសង្គ្រាម ដែលធនាគារត្រូវបានបិទ ដូចជាសង្គ្រាមនៅមីយ៉ាន់ម៉ា និងរុស្សី ជាដើម។ ២. បង្កើនសុវត្ថិភាព៖ មានករណីជាច្រើនដែលព័ត៌មានរបស់យើងជាអ្នកប្រើប្រាស់បានត្រូវគេលួច ឬ hack ពេលប្រើប្រាស់សេវាផ្ទេរប្រាក់តាមឌីជីថល។ និយាយទៅ តែ Admin ផ្ទាល់ក៏ធ្លាប់គេ hack ព័ត៌មានដែរ កាលមុនពេលប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ។ ប៉ុន្តែ […]

ប្រេង នឹងឡើងថ្លៃដល់ណា?

យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។ ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។ បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស […]

Bitcoin អាចយកទៅទិញអីបាន?

ធ្លាប់តែលឺល្បីថា Bitcoin មានតម្លៃ! តែឆ្ងល់អត់ថាគេប្រើវាយកធ្វើអ្វីខ្លះបាន? ថ្ងៃនេះ #LuyBook នឹងស្រាយចម្ង់របស់អ្នកទាំងអស់គ្នា។ អ្នកខ្លះគិតថា Bitcoin នឹងមិនល្អសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារខុសច្បាប់។ ប៉ុន្តែជាក់ស្ដែងទៅ មានរបស់ជាច្រើនដែលគេអាចយក Bitcoin ទៅទិញបាន។ ហើយសូមរៀបរាប់ត្រួសៗ ដូចខាងក្រោម៖ ១. ឡាន៖ គេអាចយកកាក់នេះទៅទិញឡានបាន ហើយគេមានទីផ្សារឡានមួយទឹក ជាមួយឡានទំនើបៗជាច្រើនសម្រាប់ជ្រើសរើសបាន។ អាចឆែកមើលវេបសាយ BitCars និង AutoCoinCars បាន។ ២. អចលនទ្រព្យ៖ គេអាចយកកាក់នេះទៅទិញអចលនទ្រព្យបានផងដែរ។ នៅសហរដ្ឋអាមេរិកសព្វថ្ងៃ ក៏មានទីផ្សារជាច្រើនដែលលក់អចលនទ្រព្យគិតជារូបិយប័ណ្ណគ្រីបតូ ដូចជា Bithome, Caliber and Partner, និង Mercado Libre ជាដើម។ ៣. ស្នាដៃសិល្បៈ៖ ក្នុងទម្រង់ជា non-fungible tokens (NFTs) មានការទិញលក់ស្នាដៃសិល្បៈជាច្រើនទូទាំងសកលលោក ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូនេះ។ អ្នកខ្លះអាចទិញទាំងមូល ហើយខ្លះទៀតអាចទិញជាចំណែកខ្លះ (fractional share) ក៏មានដែរ។ ៤. ដើរលេង៖ […]

ខ្លីៗងាយយល់អំពីប្លុកឆេន

ធ្លាប់តែបងប្អូនសួរ និងចង់បានការពន្យល់ងាយយល់អំពី Blockchain Technology។ តោះថ្ងៃនេះ #Admin សុំមកនិយាយតែម្ដង។ ធ្លាប់ដឹងថារូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin និង Ethereum ជាដើមបានប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយជាពិសេស បាគង របស់ធនាគារជាតិនៃកម្ពុជាយើងក៏បានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ អ៊ីចឹងសុំនិយមន័យបច្ចេកវិទ្យា Blockchain មួយមក? ជាការពន្យល់ងាយយល់គឺជា បច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធទូទាំងពិភពលោក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ យើងអាចប្រៀបធៀបបានជាមួយនឹងវិស័យធនាគារយើងបច្ចុប្បន្ន។ អ្នកប្រើប្រាស់ម្នាក់ៗសុទ្ធតែមានគណនី ឬ Wallet ក្នុងដៃរៀងៗខ្លួន ប៉ុន្តែសម្រាប់ពេលផ្ទេរប្រាក់ម្ដងៗគឺត្រូវឆ្លងកាត់ធនាគារសិន ហើយធនាគារមានសិទ្ធិមើល និងគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់គ្នា ហើយគិតថ្លៃសេវាធនាគារពេលផ្ញើរប្រាក់ជាដើម។ យ៉ាងណាមិញ សម្រាប់បច្ចេកវិទ្យា Blockchain វិញ អ្នកប្រើប្រាស់នីមួយៗ អាចផ្ទុកទិន្នន័យរបស់ខ្លួនបានដោយសុវត្ថិភាព និងមានលេខកូដដ៏សម្ងាត់របស់ខ្លួន។ ពេលដែលចង់ផ្ទេរប្រាក់វិញ អ្នកប្រើប្រាស់អាចផ្ទេរបានដោយមិនចាំបាច់មានជនទី៣ ឬធនាគារសម្រាប់ជួយសម្របសម្រួលទេ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗអាចធ្វើប្រតិបត្តិការដោយខ្លួនឯងតែម្ដង។ […]

ធ្វើដូចម្ដេចលក់ផ្ទះបានថ្លៃ?

ដើម្បីអាចលក់គេហដ្ឋានផ្ទាល់ខ្លួនបានតម្លៃខ្ពស់ និងមានគេដណ្ដើមទិញ អ្នកគួរតែពិនិត្យមើល និងកែលម្អអ្វីដែលជាចំណុចបន្ទាបតម្លៃផ្ទះរបស់អ្នកចេញ។ វាពិតជាពិបាកណាស់ នៅក្នុងការលក់ផ្ទះដែលចាស់ ឬមិនស្អាត មិនទាក់ទាញ បានក្នុងតម្លៃថ្លៃ។ ថ្ងៃនេះ #LuyBook ពាំនាំគន្លឹះមួយចំនួនដើម្បីជួយអ្នកឲ្យលក់ផ្ទះបានក្នុងតម្លៃល្អបំផុតដូចខាងក្រោម៖ ១. ដឹងពីតម្លៃពិតប្រាកដនៃផ្ទះរបស់អ្នក ជំហានដំបូងដែលអ្នកគួរធ្វើ គឺធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់។ អ្នកប្រហែលជាមានអនុស្សាវរីយ៍ច្រើននៅផ្ទះរបស់អ្នក។ អ្នកអាចនឹងកើត និងធំធាត់នៅទីនេះ ឬជាផ្ទះដែលអ្នកបានចំណាយពេលវេលាច្រើនជាមួយក្រុមគ្រួសារ បងប្អូន មិត្ដភក្ដិ របស់អ្នក។ អនុស្សាវរីយ៍ទាំងអស់នេះ អាចជួយឲ្យអ្នកកំណត់តម្លៃផ្ទះរបស់អ្នកបានមួយផ្នែកផងដែរ ក្រៅអំពីថ្លៃដើមទិញ ថ្លៃសាងសង់ ថ្លៃសម្ភារៈផ្សេងៗជាដើម។ ម្ចាស់ផ្ទះភាគច្រើន គឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ។ ដូច្នេះ អ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ។  វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់។ ២. ជ្រើសរើស ភ្នាក់ងារចុះបញ្ជី(Listing Agent)ឲ្យបានត្រឹមត្រូវ ភ្នាក់ងារចុះបញ្ជី(Listing Agent) គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការមួយ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឲ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត។ ដូច្នេះ អ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលសាកសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ។ ៣. រៀបចំផ្ទះរបស់អ្នកឡើងវិញ […]

Scroll to top