អ្នកតាមដាន #LuyBook ប្រាកដជាបានដឹងពីអត្ថបទមុនហើយថាអ្នកប្រើប្រាស់គ្រីបតូមានច្រើនលាននាក់ប៉ុនណា។ ទន្ទឹមនេះ ទីផ្សារគ្រីបតូក៏បានកើនឡើងដល់រាប់ទ្រីលានដែរ ដែលគិតៗទៅការរីកចម្រើននៃវិស័យនេះក៏ដោយសារតែបច្ចេកវិទ្យាប្លុកឆេនដែលនៅពីក្រោយផងដែរ។ បើនិយាយអំពីនិយមន័យរបស់ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ មូលហេតុនេះហើយ វាជាចម្លើយសម្រាប់ក្រុមហ៊ុននានា ក្នុងវិស័យហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការដែលមានតម្លៃថោក, រហ័ស, និងសុវត្ថិភាពខ្ពស់។ តោះមកមើលការប្រើប្រាស់ប្លុកឆេនក្នុងវិស័យហិរញ្ញវត្ថុបន្តិច! ១. ការផ្ទេរប្រាក់៖ ប្រហែលជាគ្នាយើងភាគច្រើនបានដឹងហើយថា ការបង្កើត bitcoin ឡើងក៏ដោយសារមួយផ្នែកដើម្បីផ្ទេរប្រាក់ពីភាគីមួយ ទៅភាគីមួយទៀតដោយមិនចាំបាច់មានភាគីទី ៣ ដែលជាភ្នាក់ងារកណ្ដាល ដូចជាធនាគារ ឬធនាគារកណ្ដាលជាដើម។ ដូចនេះ ការប្រើប្រាស់បច្ចេកវិទ្យានេះ បានធ្វើឱ្យការផ្ទេរប្រាក់កាន់តែមានភាពងាយស្រួលជាងមុន ហើយមានតម្លៃថោកទៀតផង ព្រោះមិនត្រូវការភ្នាក់ងារកណ្ដាលដូចមុនឡើយ។ មូលហេតុនេះហើយ ក៏គេឃើញមានការប្រើប្រាស់កើនឡើងពេលមានសង្គ្រាម ដែលធនាគារត្រូវបានបិទ ដូចជាសង្គ្រាមនៅមីយ៉ាន់ម៉ា និងរុស្សី ជាដើម។ ២. បង្កើនសុវត្ថិភាព៖ មានករណីជាច្រើនដែលព័ត៌មានរបស់យើងជាអ្នកប្រើប្រាស់បានត្រូវគេលួច ឬ hack ពេលប្រើប្រាស់សេវាផ្ទេរប្រាក់តាមឌីជីថល។ និយាយទៅ តែ Admin ផ្ទាល់ក៏ធ្លាប់គេ hack ព័ត៌មានដែរ កាលមុនពេលប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ។ ប៉ុន្តែ […]
ប្រេង នឹងឡើងថ្លៃដល់ណា?
យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។ ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។ បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស […]
Bitcoin អាចយកទៅទិញអីបាន?
ធ្លាប់តែលឺល្បីថា Bitcoin មានតម្លៃ! តែឆ្ងល់អត់ថាគេប្រើវាយកធ្វើអ្វីខ្លះបាន? ថ្ងៃនេះ #LuyBook នឹងស្រាយចម្ង់របស់អ្នកទាំងអស់គ្នា។ អ្នកខ្លះគិតថា Bitcoin នឹងមិនល្អសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារខុសច្បាប់។ ប៉ុន្តែជាក់ស្ដែងទៅ មានរបស់ជាច្រើនដែលគេអាចយក Bitcoin ទៅទិញបាន។ ហើយសូមរៀបរាប់ត្រួសៗ ដូចខាងក្រោម៖ ១. ឡាន៖ គេអាចយកកាក់នេះទៅទិញឡានបាន ហើយគេមានទីផ្សារឡានមួយទឹក ជាមួយឡានទំនើបៗជាច្រើនសម្រាប់ជ្រើសរើសបាន។ អាចឆែកមើលវេបសាយ BitCars និង AutoCoinCars បាន។ ២. អចលនទ្រព្យ៖ គេអាចយកកាក់នេះទៅទិញអចលនទ្រព្យបានផងដែរ។ នៅសហរដ្ឋអាមេរិកសព្វថ្ងៃ ក៏មានទីផ្សារជាច្រើនដែលលក់អចលនទ្រព្យគិតជារូបិយប័ណ្ណគ្រីបតូ ដូចជា Bithome, Caliber and Partner, និង Mercado Libre ជាដើម។ ៣. ស្នាដៃសិល្បៈ៖ ក្នុងទម្រង់ជា non-fungible tokens (NFTs) មានការទិញលក់ស្នាដៃសិល្បៈជាច្រើនទូទាំងសកលលោក ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូនេះ។ អ្នកខ្លះអាចទិញទាំងមូល ហើយខ្លះទៀតអាចទិញជាចំណែកខ្លះ (fractional share) ក៏មានដែរ។ ៤. ដើរលេង៖ […]
ខ្លីៗងាយយល់អំពីប្លុកឆេន
ធ្លាប់តែបងប្អូនសួរ និងចង់បានការពន្យល់ងាយយល់អំពី Blockchain Technology។ តោះថ្ងៃនេះ #Admin សុំមកនិយាយតែម្ដង។ ធ្លាប់ដឹងថារូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin និង Ethereum ជាដើមបានប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយជាពិសេស បាគង របស់ធនាគារជាតិនៃកម្ពុជាយើងក៏បានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ អ៊ីចឹងសុំនិយមន័យបច្ចេកវិទ្យា Blockchain មួយមក? ជាការពន្យល់ងាយយល់គឺជា បច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធទូទាំងពិភពលោក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ យើងអាចប្រៀបធៀបបានជាមួយនឹងវិស័យធនាគារយើងបច្ចុប្បន្ន។ អ្នកប្រើប្រាស់ម្នាក់ៗសុទ្ធតែមានគណនី ឬ Wallet ក្នុងដៃរៀងៗខ្លួន ប៉ុន្តែសម្រាប់ពេលផ្ទេរប្រាក់ម្ដងៗគឺត្រូវឆ្លងកាត់ធនាគារសិន ហើយធនាគារមានសិទ្ធិមើល និងគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់គ្នា ហើយគិតថ្លៃសេវាធនាគារពេលផ្ញើរប្រាក់ជាដើម។ យ៉ាងណាមិញ សម្រាប់បច្ចេកវិទ្យា Blockchain វិញ អ្នកប្រើប្រាស់នីមួយៗ អាចផ្ទុកទិន្នន័យរបស់ខ្លួនបានដោយសុវត្ថិភាព និងមានលេខកូដដ៏សម្ងាត់របស់ខ្លួន។ ពេលដែលចង់ផ្ទេរប្រាក់វិញ អ្នកប្រើប្រាស់អាចផ្ទេរបានដោយមិនចាំបាច់មានជនទី៣ ឬធនាគារសម្រាប់ជួយសម្របសម្រួលទេ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗអាចធ្វើប្រតិបត្តិការដោយខ្លួនឯងតែម្ដង។ […]
ធ្វើដូចម្ដេចលក់ផ្ទះបានថ្លៃ?
ដើម្បីអាចលក់គេហដ្ឋានផ្ទាល់ខ្លួនបានតម្លៃខ្ពស់ និងមានគេដណ្ដើមទិញ អ្នកគួរតែពិនិត្យមើល និងកែលម្អអ្វីដែលជាចំណុចបន្ទាបតម្លៃផ្ទះរបស់អ្នកចេញ។ វាពិតជាពិបាកណាស់ នៅក្នុងការលក់ផ្ទះដែលចាស់ ឬមិនស្អាត មិនទាក់ទាញ បានក្នុងតម្លៃថ្លៃ។ ថ្ងៃនេះ #LuyBook ពាំនាំគន្លឹះមួយចំនួនដើម្បីជួយអ្នកឲ្យលក់ផ្ទះបានក្នុងតម្លៃល្អបំផុតដូចខាងក្រោម៖ ១. ដឹងពីតម្លៃពិតប្រាកដនៃផ្ទះរបស់អ្នក ជំហានដំបូងដែលអ្នកគួរធ្វើ គឺធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់។ អ្នកប្រហែលជាមានអនុស្សាវរីយ៍ច្រើននៅផ្ទះរបស់អ្នក។ អ្នកអាចនឹងកើត និងធំធាត់នៅទីនេះ ឬជាផ្ទះដែលអ្នកបានចំណាយពេលវេលាច្រើនជាមួយក្រុមគ្រួសារ បងប្អូន មិត្ដភក្ដិ របស់អ្នក។ អនុស្សាវរីយ៍ទាំងអស់នេះ អាចជួយឲ្យអ្នកកំណត់តម្លៃផ្ទះរបស់អ្នកបានមួយផ្នែកផងដែរ ក្រៅអំពីថ្លៃដើមទិញ ថ្លៃសាងសង់ ថ្លៃសម្ភារៈផ្សេងៗជាដើម។ ម្ចាស់ផ្ទះភាគច្រើន គឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ។ ដូច្នេះ អ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ។ វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់។ ២. ជ្រើសរើស ភ្នាក់ងារចុះបញ្ជី(Listing Agent)ឲ្យបានត្រឹមត្រូវ ភ្នាក់ងារចុះបញ្ជី(Listing Agent) គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការមួយ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឲ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត។ ដូច្នេះ អ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលសាកសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ។ ៣. រៀបចំផ្ទះរបស់អ្នកឡើងវិញ […]
គន្លឹះដើម្បីសម្រេចបាននូវតុល្យភាពការងារ និងជីវិត
តុល្យភាពការងារ និងជីវិត គឺមានអត្ថន័យផ្សេងៗគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ប៉ុន្ដែមានគោលដៅរួមមួយគឺការរស់នៅប្រកបដោយសុភមង្គល មានសុខភាពល្អ មានសេរីភាព និងអាជីពការងារមានភាពរីកចម្រើន។ មានមនុស្សច្រើនណាស់ ដែលចង់សម្រេចបាននូវតុល្យភាពការងារ និងជីវិតនេះ ហើយថ្ងៃនេះ #LuyBook នឹងណែនាំគន្លឹះមួយចំនួនដើម្បីឈានទៅសម្រេចគោលដៅនេះ៖ ១. ជម្រុះសកម្មភាពណាដែលធ្វើឲ្យអ្នកខាតបង់ពេលវេលា និងថាមពលចោល អ្នកអាចធ្វើការសាកល្បងប្រមូលរាល់សកម្មភាពទាំងឡាយណាដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ហើយមិនមានប្រយោជន៍សម្រាប់អាជីពការងាររបស់អ្នកមកដាក់រួមគ្នាមួយដុំ ហើយធ្វើការកំណត់ពេលវេលាណាមួយសម្រាប់ឲ្យអ្នកចំណាយលើរឿងទាំងអស់នោះ។ ឧទារហណ៍ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងបានចំណាយពេលច្រើនម៉ោងនៅក្នុង១ថ្ងៃទៅលើបណ្ដាញសង្គម Facebook ឬផ្សេងៗ អ្នកគួរតែធ្វើការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ដូចជា ១ម៉ោង ឬ១ម៉ោងកន្លះបានហើយក្នុង១ថ្ងៃ។ ២. រកពេលសម្រាប់ហាត់ប្រាណ ឬធ្វើសមាធិ ការសិក្សាបានរកឃើញថា ការធ្វើលំហាត់ប្រាណគឺអាចជួយឲ្យមានការបញ្ចេញអរម៉ូនអង់ដូហ្វីនដែលអាចឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ, បង្កើនថាមពល និងបង្កើនសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ផងដែរ។ ប្រសិនបើអ្នកមិនចូលចិត្ដទៅGym អ្នកអាចឆ្លៀតដើរពេលព្រឹកនៅជិតៗផ្ទះ មុនពេលទៅធ្វើការ នោះវានឹងធ្វើឲ្យអារម្មណ៍របស់មានភាពប្រសើរឡើង។ ពេលខ្លះអ្នកអាចរកពេលសាកសមណាមួយ ដើម្បីសមាធិនៅផ្ទះ ឬនៅកន្លែងណាដែលស្ងប់ស្ងាត់។ ការធ្វើសមាធិនឹងជួយឲ្យថាមពលផ្លូវចិត្ដរបស់អ្នកកាន់តែរឹងមាំ និងកាត់បន្ថយសម្ពាធផ្សេងៗដែលកើតចេញពីការងាររបស់អ្នក។ ៣. សាកថ្មជីវិតខ្លួនឯង ក្រោយពីបំពេញការងារដោយការនឿយហត់ជារៀងរាល់ថ្ងៃ អ្នកចាំបាច់បំផុតត្រូវការពេលសម្រាក លំហែកាយ និងចិត្ដ ដើម្បីសាកថ្មជីវិតអ្នកឲ្យស្រស់បំព្រងឡើងវិញ។ តើអ្នកមានធ្លាប់សួរខ្លួនឯងដែរឬទេ ប្រសិនបើអ្នកមានពេលទំនេរពេញមួយថ្ងៃដោយគ្មានសម្ពាធអ្វីទាំងអស់ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនឯងសប្បាយចិត្ដ? ៤. […]
គួរបើកគណនីរួមគ្នាជាមួយដៃគូ ឬទេ?
រឿងទុកដាក់លុយកាក់ជាផ្នែកសំខាន់មួយនៅក្នុងទំនាក់ទំនងដែលអ្នកគួរតែពិភាក្សាគ្នាឲ្យបានញឹកញាប់ ជាពិសេសអ្នកដែលកំពុងមានគម្រោងរៀបការ។ តើអ្នកណាជាអ្នកទុកដាក់លុយកាក់? គួរបង្កើតកុងរួមគ្ន? ឬទុករៀងៗខ្លួន? ការបង្កើតកុងធនាគាររួមគ្នាមានទាំងផលវិជ្ជមាន និងផលអវិជ្ជមានដូចជា៖ ផលវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖ អ្នកទាំងពីរដឹងរាល់ពេលនរណាម្នាក់ចំណាយទៅលើអ្វីមួយ កាត់បន្ថយចំណង់ក្នុងការចាយវាយផ្តេសផ្តាសព្រោះជាគណនីរួម បង្កើនកញ្ចប់សន្សំបានលឿន ព្រោះអ្នកទាំងពីរចូលរួមសន្សំជាមួយគ្នា ងាយស្រួលក្នុងការតាមដានចំណូលចំណាយដោយមិនចាំបាច់សួរដៃគូគ្រប់ពេល ងាយស្រួល និងរហ័សក្នុងការសម្រេចគោលដៅរួមដូចជា ទិញផ្ទះ រៀបចំដំណើរកម្សាន្ត ផលអវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖ អាចបាត់បង់ភាពម្ចាស់ការលើហិរញ្ញវត្ថុផ្ទាល់ ដូចជាមានអារម្មណ៏ទើសទាល់រាល់ពេលចំណាយជាដើម ចំនួនទឹកប្រាក់អាចជាបញ្ហា ប្រសិនបើអ្នកទាំងពីរមិនពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ឧទាហរណ៏មានម្នាក់ ដាក់ប្រាក់តិចជាង តែចំណាយទៅវិញច្រើនជាង ប្រសិនបើមានម្នាក់ដែលជំពាក់បំណុល អាចនឹងយកប្រាក់ពីកុងរួមនេះសម្រាប់សង ឬបង់ការប្រាក់ ដៃគូរបស់អ្នកអាចដកយកប្រាក់ទាំងអស់បានគ្រប់ពេល ការបង្កើតកុងរួមបែបនេះគួរតែធ្វើឡើងនៅពេលដែលអ្នកទុកចិត្តលើដៃគូរបស់អ្នក (ក្នុងករណីមិនទាន់រៀបការ) គាត់មានទម្លាប់ក្នុងការចាយវាយល្អ និង មិនមានជាប់កាតព្វកិច្ចបំណុល។ ដើម្បីទទួលបានទាំងការសន្សំលុយរួមគ្នាបានឆាប់រហ័ស និងរក្សាឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុរៀងៗខ្លួន អ្នកអាចមានកុងធនាគារផ្ទាល់ខ្លួន ហើយបង្កើតកុងរួមមួយសម្រាប់គោលដៅរួម។ យ៉ាងណាមិញ អ្នកគួរមានការយល់ស្របជាមួយគ្នាមុនសិន អំពីចំនួនទឺកប្រាក់ត្រូវដាក់ចូល ឬដកចេញរៀងៗខ្លួន ដើម្បីកុំឲ្យមានការឈ្លោះទាស់ទែងនៅថ្ងៃក្រោយ។
ការពិត៥យ៉ាងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទមួយដែលមនុស្សគ្រប់គ្នាតែងតែលើកយកមកនិយាយ ព្រោះវាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា អ្នកមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះអ្នកបានរៀបចំវាឲ្យមានរបៀបរួចហើយ។ ដោយឡែកថ្ងៃនេះ LuyBook នឹងបើកបង្ហាញការពិត៥យ៉ាងស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចខាងក្រោម៖ ១. តើអ្នកត្រូវការបង្កើតកញ្ចប់ថវិកាដែរឬទេ? ការបង្កើតកញ្ចប់ថវិកា ឬកញ្ចប់ចំណាយនឹងគ្មានប្រយោជន៍អ្វីច្រើននោះទេ ប្រសិនបើអ្នកមិនចេះប្រើវាឲ្យមានប្រសិទ្ធភាព ឬក៏កញ្ចប់ថវិកានោះមិនជួយឲ្យអ្នកកាត់បន្ថយចំណាយដដែល។ លើសពីនេះ ការមានកញ្ចប់ថវិកាមួយមុខមិនបង្ហាញថាអ្នកមានទំនួសខុសត្រូវចំពោះរឿងហិរញ្ញវត្ថុរបស់ខ្លួនឯងនោះទេ។ អ្វីដែលសំខាន់មិនមែនរឿងបង្កើតកញ្ចប់ថវិកានោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវពិនិត្យមើល និងមានការប្រុងប្រយ័ត្នខ្ពស់លើការចំណាយ និងព្យាយាមសន្សំឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ ២. កាតឥណទាន គឺវាធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ តាមពិតទៅកាតឥណទាន វាមិនជាបញ្ហានោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល ដែលធ្វើឲ្យអ្នកពិបាក។ ផ្ទុយទៅវិញ កាតឥណទាន វាផ្ដល់ភាពងាយស្រួលដល់អ្នកនៅក្នុងការរស់នៅ ចាយវាយ មានសុវត្ថិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ពីសម្នាក់ដៃគូសហការផ្សេងៗផងដែរ។ ៣. ចាំពេលមានលុយច្រើន ចាំធ្វើការវិនិយោគ វាអាចជារឿងដែលល្អសម្រាប់អ្នកដែលមានគំនិតគិតថា ខ្លួននៅមិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗប្រចាំថ្ងៃបានល្អ។ ប៉ុន្ដែ អ្នកគួរដឹងថា ការវិនិយោគ (សំដៅលើផ្សារហ៊ុន) អាចធ្វើការវិនិយោគបានចាប់ពី២ ទៅ៣ដុល្លារឡើង ដោយអ្នកអាចធ្វើការស្វែងរកភាគហ៊ុនណាដែលមានតម្លៃទាប និងអាចវិនិយោគបាន។ […]
សញ្ញាណបណ្ឌ និងភាគហ៊ុនជួញដូរលើទីផ្សារមូលបត្រកម្ពុជា
នៅក្នុងអត្ថបទមុនៗ LuyBook បានសរសេរជាច្រើនអំពីការវិនិយោគនៅលើផ្សារមូលបត្រកម្ពុជា ប៉ុន្តែនៅ ក្នុងអត្ថបទនេះ LuyBook សុំលើកយកក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនមកនិយាយម្តង។ នៅលើផ្សារ មូលបត្រត្រូវបែងចែកជា ២ផ្នែកគឺ ផ្នែកលក់សញ្ញាបណ្ណ (Bond)ដែលមាន ៧ក្រុមហ៊ុន និងភាគហ៊ុន (Stock) ដែលមានចំនួន ៨ក្រុមហ៊ុន។ ក្រុមហ៊ុនដាក់លក់សញ្ញាបណ្ណ (Bond) ១. ធនាគារហត្ថា ធនាគារហត្ថា (ឈ្មោះដើម ហត្ថាកសិករ) បានចុះឈ្មោះដាក់លក់សញ្ញាបណ្ណនៅលើផ្សារមូលបត្រនៅ ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨។ ធនាគារនេះបានបោះពុម្ពសញ្ញាបណ្ណចំនួន ១,២០០,០០០ មានអត្រាគូប៉ុង ៨.៥០% ប្រចាំឆ្នាំ និងរយៈពេលសង (Maturity date) ៣ឆ្នាំ។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៩៤ សម្រាប់ ផ្តល់ឥណទានខ្នាតតូចដល់ប្រជាជននៅតាមតំបន់ជនបទ នៃខេត្តពោធិ៏សាត់។ នៅក្នុងឆ្នាំ ២០២០ ធនាគារហត្ថាកសិករបានក្លាយខ្លួនជា ធនាគារហត្ថា ម.ក។ ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះពុម្ពសញ្ញាបណ្ណចំនួនពីរ (LOLC22A និង […]
មានគំនិត តែខ្វះទុន តើគួរធ្វើបែបណាទើបរកទុនមកវិនិយោគបាន?
ជំហានទី១នៅក្នុងដំណើរការបង្កើតអាជីវកម្ម គឺការបង្កើតបាននូវគំនិតដ៏អស្ចារ្យមួយ ដែលអាចយកទៅអនុវត្ដបាននៅក្នុងភាពជាក់ស្ដែង។ ចំណែក ដើមទុនក៏ជារឿងដែលមិនអាចខ្វះបានដែរសម្រាប់ដំណើរការអាជីវកម្ម។ មានទុនគ្រប់គ្រាន់អាចឲ្យអ្នករក្សាបាននូវប្រតិបត្ដិការប្រចាំថ្ងៃ ជួលបុគ្គលិកជំនាញ ជួលការិយាល័យ និងទិញឧបករណ៍ប្រើប្រាស់ចាំបាច់ ដែលធានាដល់ការអភិវឌ្ឍក្រុមហ៊ុនជាដើម។ ម្ចាស់អាជីវកម្មអាចធ្វើការអង្គាសទុនបានច្រើនប្រភព អាចជាទុនផ្ទាល់ខ្លួន ពីគ្រួសារមិត្ដភក្ដិ វិនិយោគិនដែលមានលុយច្រើន ធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងទុនពីសាធារណជន។ សំណួរដ៏សំខាន់មួយនៅពេលនេះ គឺ តើត្រូវធ្វើដូចម្ដេចទើបអាចប្រមូលទុនបានដោយជោគជ័យ? ប្រសិនបើអ្នកមានបំណងចង់បានទុនពីវិនិយោគិនខាងក្រៅ គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន៖ ១. ការត្រៀមខ្លួនគឺជាគន្លឹះសំខាន់ នៅមុនពេលដែលចង់ប្រមូលទុនពីប្រភពផ្សេងៗ អ្នកគួរតែរៀបចំ និងត្រៀមខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ការត្រៀមខ្លួនបានល្អ វាអាចជួយអ្នកកំណត់បាននូវតួលេខច្បាស់លាស់មួយដែលអាចឲ្យវិនិយោគិនទទួលយកបាន និងអាចមានពេលធ្វើការវិភាគពីស្ថានភាពហិរញ្ញវត្ថុ រួមទាំងការសិក្សាយល់បន្ថែមអំពីវិនិយោគិនម្នាក់ៗ ដើម្បីងាយស្រួលនៅក្នុងការចរចា ឬធ្វើបទបង្ហាញ។ ការរៀបចំឯកសារជំនួយផ្សេងៗ ដូចជា ការវិភាគទីផ្សារ ឬវិភាគហិរញ្ញវត្ថុ ដើម្បីបង្ហាញដល់វិនិយោគិន និងសម្រាប់ខ្លួនអ្នកផ្ទាល់ វាគឺជារឿងសំខាន់ណាស់ដែរ។ ២. ជួលអ្នកជំនាញផ្នែកទីផ្សារមកជួយ បើអាច អ្នកគួរជួលអ្នកជំនាញការផ្នែកទីផ្សារមកជួយ ក្នុងការរៀបចំផែនការអាជីវកម្មឲ្យបានសមស្រប និងត្រូវនឹងទីផ្សារគោលដៅ ទំហំទីផ្សារ អតិថិជនគោលដៅ និងបំពេញបន្ថែមនូវព័ត៌មានចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត។ ការសរសេរផែនការអាជីវកម្មដោយសង្ខេប ខ្លី តែមានន័យគ្រប់គ្រាន់ វានឹងជួយឲ្យវិនិយោគិនអាចមើលឃើញបានច្បាស់ពីចក្ខុវិស័យរបស់អ្នក និងអាចឲ្យពួកគេធ្វើការសម្រេចចិត្ដផ្ដល់ទុនវិនិយោគដល់អ្នក។ អ្នកទីផ្សារដ៏ជំនាញម្នាក់ […]
