fbpx

យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។

ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។

បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស ១៥០ដុល្លារក្នុងមួយបារ៉េល ឬប្រមាណ៤០%បន្ថែមពីតម្លៃបច្ចុប្បន្ន។

ប្រភព និងអានបន្ថែម៖ The Guardian, Oilprice.com

ប្រេង នឹងឡើងថ្លៃដល់ណា?

Leave a Reply

Scroll to top
%d bloggers like this: