fbpx

អ្នកតាមដាន #LuyBook ប្រាកដជាបានដឹងពីអត្ថបទមុនហើយថាអ្នកប្រើប្រាស់គ្រីបតូមានច្រើនលាននាក់ប៉ុនណា។ ទន្ទឹមនេះ ទីផ្សារគ្រីបតូក៏បានកើនឡើងដល់រាប់ទ្រីលានដែរ ដែលគិតៗទៅការរីកចម្រើននៃវិស័យនេះក៏ដោយសារតែបច្ចេកវិទ្យាប្លុកឆេនដែលនៅពីក្រោយផងដែរ។

បើនិយាយអំពីនិយមន័យរបស់ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ មូលហេតុនេះហើយ វាជាចម្លើយសម្រាប់ក្រុមហ៊ុននានា ក្នុងវិស័យហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការដែលមានតម្លៃថោក, រហ័ស, និងសុវត្ថិភាពខ្ពស់។

តោះមកមើលការប្រើប្រាស់ប្លុកឆេនក្នុងវិស័យហិរញ្ញវត្ថុបន្តិច!

១. ការផ្ទេរប្រាក់៖ ប្រហែលជាគ្នាយើងភាគច្រើនបានដឹងហើយថា ការបង្កើត bitcoin ឡើងក៏ដោយសារមួយផ្នែកដើម្បីផ្ទេរប្រាក់ពីភាគីមួយ ទៅភាគីមួយទៀតដោយមិនចាំបាច់មានភាគីទី ៣ ដែលជាភ្នាក់ងារកណ្ដាល ដូចជាធនាគារ ឬធនាគារកណ្ដាលជាដើម។ ដូចនេះ ការប្រើប្រាស់បច្ចេកវិទ្យានេះ បានធ្វើឱ្យការផ្ទេរប្រាក់កាន់តែមានភាពងាយស្រួលជាងមុន ហើយមានតម្លៃថោកទៀតផង ព្រោះមិនត្រូវការភ្នាក់ងារកណ្ដាលដូចមុនឡើយ។ មូលហេតុនេះហើយ ក៏គេឃើញមានការប្រើប្រាស់កើនឡើងពេលមានសង្គ្រាម ដែលធនាគារត្រូវបានបិទ ដូចជាសង្គ្រាមនៅមីយ៉ាន់ម៉ា និងរុស្សី ជាដើម។

២. បង្កើនសុវត្ថិភាព៖ មានករណីជាច្រើនដែលព័ត៌មានរបស់យើងជាអ្នកប្រើប្រាស់បានត្រូវគេលួច ឬ hack ពេលប្រើប្រាស់សេវាផ្ទេរប្រាក់តាមឌីជីថល។ និយាយទៅ តែ Admin ផ្ទាល់ក៏ធ្លាប់គេ hack ព័ត៌មានដែរ កាលមុនពេលប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ។ ប៉ុន្តែ សម្រាប់បច្ចេកវិទ្យាប្លុកឆេនវិញ មាន algorithms ពិសេសសម្រាប់កត់ត្រា និងផ្ទុកទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់ ដូចនេះព័ត៌មានរបស់យើងមិនងាយគេលួចបាននោះឡើយ។

៣. ប្រព័ន្ធស្វ័យប្រវត្តិ៖ ការចាប់ផ្ដើមបង្កើតនូវ Ethereum ជាជំហានមួយធំដែរ ដោយសារតែមានការប្រើប្រាស់កិច្ចសន្យាវ័យឆ្លាត (smart contract) ដំបូង ដែលកិច្ចសន្យានេះត្រូវបានចងក្នុងប្រព័ន្ធស្រាប់រួមជាមួយលក្ខខណ្ឌនានា ហើយកិច្ចសន្យានឹងអនុវត្តដោយស្វ័យប្រវត្តិខ្លួនឯងពេលដែលលក្ខខណ្ឌទាំងនោះមានគ្រប់ចំនួន។ និយាយទៅកិច្ចសន្យានេះជាកន្លែងដែលត្រូវការពេលវេលាច្រើនប្រសិនបើប្រើប្រាស់កម្លាំងមនុស្សដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌនានាឱ្យគ្រប់សព្វ ប៉ុន្តែជាមួយបច្ចេកវិទ្យានេះវិញ វានឹងផ្ទៀងផ្ទាត់ឱ្យយើងដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យចំណេញពេលវេលាជាច្រើន។

———————————————————————–

ប្រភព និងអានបន្ថែម៖ The Motley Fool

———————————————————————–

អត្ថបទនេះសហការផលិតដោយ៖ Selendra Blockchain

តើ Blockchain ត្រូវបានប្រើក្នុងវិស័យហិរញ្ញវត្ថុដើម្បីអ្វី?

Leave a Reply

Scroll to top
%d bloggers like this: