fbpx

ធ្លាប់តែលឺល្បីថា Bitcoin មានតម្លៃ! តែឆ្ងល់អត់ថាគេប្រើវាយកធ្វើអ្វីខ្លះបាន? ថ្ងៃនេះ #LuyBook នឹងស្រាយចម្ង់របស់អ្នកទាំងអស់គ្នា។

អ្នកខ្លះគិតថា Bitcoin នឹងមិនល្អសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារខុសច្បាប់។ ប៉ុន្តែជាក់ស្ដែងទៅ មានរបស់ជាច្រើនដែលគេអាចយក Bitcoin ទៅទិញបាន។ ហើយសូមរៀបរាប់ត្រួសៗ ដូចខាងក្រោម៖

១. ឡាន៖ គេអាចយកកាក់នេះទៅទិញឡានបាន ហើយគេមានទីផ្សារឡានមួយទឹក ជាមួយឡានទំនើបៗជាច្រើនសម្រាប់ជ្រើសរើសបាន។ អាចឆែកមើលវេបសាយ BitCars និង AutoCoinCars បាន។

២. អចលនទ្រព្យ៖ គេអាចយកកាក់នេះទៅទិញអចលនទ្រព្យបានផងដែរ។ នៅសហរដ្ឋអាមេរិកសព្វថ្ងៃ ក៏មានទីផ្សារជាច្រើនដែលលក់អចលនទ្រព្យគិតជារូបិយប័ណ្ណគ្រីបតូ ដូចជា Bithome, Caliber and Partner, និង Mercado Libre ជាដើម។

៣. ស្នាដៃសិល្បៈ៖ ក្នុងទម្រង់ជា non-fungible tokens (NFTs) មានការទិញលក់ស្នាដៃសិល្បៈជាច្រើនទូទាំងសកលលោក ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូនេះ។ អ្នកខ្លះអាចទិញទាំងមូល ហើយខ្លះទៀតអាចទិញជាចំណែកខ្លះ (fractional share) ក៏មានដែរ។

៤. ដើរលេង៖ បន្ទាប់ពីវិបត្តិកូវីដ-១៩ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍បានបើកដំណើរការវិញ ហើយអ្នកប្រើប្រាស់អាចទិញសំបុត្រយន្តហោះ ឬកក់សណ្ឋាគារដោយប្រើប្រាស់ រូបិយប័ណ្ណគ្រីបតូនេះបានផងដែរ។ ឧទាហរណ៍៖ CheapAir និង Travela។

៥. ការបរិច្ចាគ៖ បច្ចុប្បន្ន មានការបរិច្ចាគជាច្រើនក្នុងទម្រង់ជា Bitcoin ហើយអង្គការមួយចំនួនក៏ទទួលស្គាល់រូបិយប័ណ្ណគ្រីបតូនេះដែរ រួមមាន the American Red Cross, UNICEF ជាដើម។

៦. សេវា Web៖ មានក្រុមហ៊ុនដែលផ្ដល់សេវា private network មួយចំនួនក៏ទទួល Bitcoin ដែរ រួមមាន ProtonVPN, Cyberghost, NordVPN ហើយអាចទិញ cloud storage ដែរតាម MEGA និង Sync ជាដើម។

៧. Paypal៖ ឥឡូវ Paypal ក៏ទទួលស្គាល់ និងផ្ដល់ជម្រើសធ្វើប្រតិបត្តិការជាមួយ រូបិយប័ណ្ណគ្រីបតូផងដែរ។

៨. ផលិតផលបច្ចេកវិទ្យា៖ មានក្រុមហ៊ុនមួយចំនួនដែលទទួលយក Bitcoin ដូចជា Newegg, AT&T, និង Microsoft ជាដើម។

៩. នាឡិកា និងគ្រឿងអលង្ការថ្លៃៗ៖ មានអ្នកលក់របស់ថ្លៃៗដូច Rolex, Patek Philippe ឬអ្នកលក់មាស ពេជ្រមួយចំនួនក៏ទទួលយក Bitcoin ដែរឥឡូវ។

ក្រៅពីនេះក៏មានអ្នកលក់ធានារាប់រង សារព័ត៌មាន យន្តហោះផ្ទាល់ខ្លួន សំបុត្រចូលកម្មវិធិថ្លៃៗ និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះដែរប្រទេស El Salvador បានប្រកាសជាផ្លូវការថាជាប្រទេសដំបូងទទួលស្គាល់ Bitcoin ហើយនឹងបង្កើតជាទីក្រុង Bitcoin នាពេលខាងមុខ។

———————————————————————–

ប្រភព និងអានបន្ថែម៖ CoinDesk

https://www.investopedia.com/what-can-you-buy-with-bitcoin-5179592

———————————————————————–

អត្ថបទនេះសហការផលិតដោយ៖ Selendra Blockchain

Bitcoin អាចយកទៅទិញអីបាន?

Leave a Reply

Scroll to top
%d bloggers like this: