fbpx

រឿងទុកដាក់លុយកាក់ជាផ្នែកសំខាន់មួយនៅក្នុងទំនាក់ទំនងដែលអ្នកគួរតែពិភាក្សាគ្នាឲ្យបានញឹកញាប់ ជាពិសេសអ្នកដែលកំពុងមានគម្រោងរៀបការ។ តើអ្នកណាជាអ្នកទុកដាក់លុយកាក់? គួរបង្កើតកុងរួមគ្ន?​ ឬទុករៀងៗខ្លួន?


ការបង្កើតកុងធនាគាររួមគ្នាមានទាំងផលវិជ្ជមាន និងផលអវិជ្ជមានដូចជា៖

ផលវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា​៖

  • អ្នកទាំងពីរដឹងរាល់ពេលនរណាម្នាក់ចំណាយទៅលើអ្វីមួយ
  • កាត់បន្ថយចំណង់ក្នុងការចាយវាយផ្តេសផ្តាសព្រោះជាគណនីរួម
  • បង្កើនកញ្ចប់សន្សំបានលឿន ព្រោះអ្នកទាំងពីរចូលរួមសន្សំជាមួយគ្នា​
  • ងាយស្រួលក្នុងការតាមដានចំណូលចំណាយដោយមិនចាំបាច់សួរដៃគូគ្រប់ពេល
  • ងាយស្រួល និងរហ័សក្នុងការសម្រេចគោលដៅរួមដូចជា ទិញផ្ទះ រៀបចំដំណើរកម្សាន្ត


ផលអវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖​

  • អាចបាត់បង់ភាពម្ចាស់ការលើហិរញ្ញវត្ថុផ្ទាល់ ដូចជាមានអារម្មណ៏ទើសទាល់រាល់ពេលចំណាយជាដើម
  • ចំនួនទឹកប្រាក់អាចជាបញ្ហា ប្រសិនបើអ្នកទាំងពីរមិនពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ឧទាហរណ៏​មានម្នាក់ ដាក់ប្រាក់តិចជាង តែចំណាយទៅវិញច្រើនជាង
  • ប្រសិនបើមានម្នាក់ដែលជំពាក់បំណុល អាចនឹងយកប្រាក់ពីកុងរួមនេះសម្រាប់សង ឬបង់ការប្រាក់
  • ដៃគូរបស់អ្នកអាចដកយកប្រាក់ទាំងអស់​បានគ្រប់ពេល


ការបង្កើតកុងរួមបែបនេះគួរតែធ្វើឡើងនៅពេលដែលអ្នកទុកចិត្តលើដៃគូរបស់អ្នក (ក្នុងករណីមិនទាន់រៀបការ) គាត់មានទម្លាប់ក្នុងការចាយវាយល្អ និង មិនមានជាប់កាតព្វកិច្ចបំណុល។ ដើម្បីទទួលបានទាំងការសន្សំលុយរួមគ្នាបានឆាប់រហ័ស និងរក្សាឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុរៀងៗខ្លួន អ្នកអាចមានកុងធនាគារផ្ទាល់ខ្លួន ហើយបង្កើតកុងរួមមួយសម្រាប់គោលដៅរួម។ យ៉ាងណាមិញ អ្នកគួរមានការយល់ស្របជាមួយគ្នាមុនសិន អំពីចំនួនទឺកប្រាក់ត្រូវដាក់ចូល ឬដកចេញរៀងៗខ្លួន ដើម្បីកុំឲ្យមានការឈ្លោះទាស់ទែងនៅថ្ងៃក្រោយ។

គួរបើកគណនីរួមគ្នាជាមួយដៃគូ​ ឬទេ?

Leave a Reply

Scroll to top
%d bloggers like this: