ធ្លាប់ជួបបញ្ហា ចង់ដើរលេងដែរ តែខ្វះលុយ ឬសន្សំលុយ ចេះតែអស់…អត់? ចុះបើជួបបញ្ហាហ្នឹង តើគួរដោះស្រាយដូចម្ដេចទៅ? មុននឹងដោះស្រាយបញ្ហាខ្វះលុយ យើងមកឈ្វេងយល់ពីមូលហេតុបន្ដិចសិន។ ការខ្វះលុយមុខក្រោយ ឬសន្សំចេះតែដកចាយ វាភាគច្រើនកើតចេញពី ការមិនបានត្រៀមខ្លួនបានល្អ និងការមិនមានវិន័យនៅក្នុងការសន្សំ។ តោះ! ថ្ងៃនេះ LuyBook នឹងបង្ហើបពីគន្លឹះមួយចំនួន ដើម្បីធ្វើការសន្សំប្រកបដោយប្រសិទ្ធភាពខ្ពស់៖ ១. កាត់បន្ថយចំណាយកំប៉ិចកំប៉ុកប្រចាំថ្ងៃរបស់អ្នក ចាប់ពីពេលនេះ អ្នកគួរតែពិនិត្យមើលឡើងវិញ ពីខ្ទង់ចំណាយប្រចាំថ្ងៃរបស់អ្នក។ ជាការពិត ការកាត់បន្ថយចំណាយតិចតួច ១កាក់១សេន ជាប្រចាំ ក៏អាចឲ្យអ្នកសល់ប្រាក់សមល្មមសម្រាប់ថាទិញអ្វីចាំបាច់ ឬដើរលេងតិចតួចដោយសប្បាយចិត្ដដែរ។ សម្រាប់អ្នកមានទម្លាប់ផ្ដើមថ្ងៃថ្មី ជាមួយកាហ្វេប្រេន១កែវ គួរបន្ថយមកកាហ្វេធម្មតា ឬកាហ្វេកញ្ចប់បណ្ដោះអាសន្នសិន ដែលមានតម្លៃតិចជាងមុនជាដើម។ ការធ្វើបែបនេះ វានឹងធ្វើឲ្យអ្នកសល់ប្រាក់ ហើយវាក៏បង្កើតទម្លាប់ល្អ នៅក្នុងការសន្សំសំចៃទៀតផង។ ២. បង្កើតកញ្ចប់សន្សំសម្រាប់វិស្សមកាល ចំណុចនេះសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេង ព្រោះរកលុយមកហើយ ដើរលេងលំហែខ្លះទៅ យ៉ាងណាមួយឆ្នាំបានម្ដងអីដែរ។ ពេលមានគោលដៅច្បាស់លាស់បែបនេះ អ្នកនឹងមានការតាំងចិត្តខ្ពស់ ហើយដើម្បីអាចឲ្យការចាយវាយរបស់អ្នកមានសណ្ដាប់ធ្នាប់ល្អ អ្នកគួរតែបង្កើតកញ្ចប់សន្សំមួយ ឬហៅថា Envelope Budget ដោយធ្វើការដាក់ប្រាក់មួយចំនួនជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃវិស្សមកាល […]
ប្លុកឆេនបានប្រើធ្វើអ្វីខ្លះ?
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮអំពីប្រាក់គ្រីបតូជាមិនខាន ហើយចុះវាទាក់ទងអីនឹងប្លុកឆេន? ប្រាក់គ្រីប តូជាឧទាហរណ៏នៃប្រព័ន្ធមួយដែលប្រើប្រាស់ប្លុកឆេនក្នុងការដំណើរការអាចនិយាយបានថាបើសិនគ្មានប្លុកឆេន ក៏មិនមានប្រាក់គ្រីបតូដែរ។ តើប្លុកឆេននេះជាអ្វី? ប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ? តើប្លុកឆេនគឺជាអ្វី? ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យ ទាំងនោះទៅកាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជា ប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការ សាច់ប្រាក់ និងទ្រព្យសម្បត្តិ ឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រាក្នុង ប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិន មានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះបានទេ។ តើប្លុកឆេនប្រើប្រាស់សម្រាប់ធ្វើអ្វី? ការប្រតិបត្តិការសាច់ប្រាក់ ការប្រើប្រាស់ប្រព័ន្ធប្លុកឆេនមិនឆ្លងកាត់ធនាគារអ្វីនោះទេ គឺផ្ទេរពីគណនីមួយទៅគណនីមួយ ទៀតបាន២៤ម៉ោងដោយមិនឆ្លងកាត់ប្រព័ន្ធកណ្តាលធ្វើឲ្យការផ្ទេរប្រាក់មានភាពរហ័ស ធូរថ្លៃជាង ការប្រើប្រាស់ការផ្ទេរប្រាក់ដោយប្រព័ន្ធធម្មតា។ ជាក់ស្តែង កម្មវិធីទូរស័ព្ទដៃបាគងដែលបង្កើតដោយ ធនាគារជាតិក៏កំពុងតែប្រើប្រាស់ប្រព័ន្ធប្លុកឆេននេះដែរ។ ផ្ទេរកម្មសិទ្ធិចលន និងអចលនវត្ថុ រាល់ទិន្នន័យទាំងអស់ដែលបានកត់ត្រានៅលើប្រព័ន្ធប្លុកឆេនហើយគឺមិនអាចលុប ឬប្តូរបាននោះទេ លើកលែងតែម្ចាស់គណនីនោះជាអ្នកប្តូរ តែក៏នៅបន្សល់ភស្តុតាងការកែប្រែ (History) ផងដែរ។ ការប្រើ ប្រាស់ប្លុកឆេនក្នុងការកត់ត្រាឈ្មោះម្ចាស់កម្មសិទ្ធិបង្ការការក្លែងបន្លំផ្សេងៗ ដែលអាចធ្វើបានប្រសិនបើប្រើ ក្រដាសស្នាម ហើយវាងាយស្រួលសម្រាប់អ្នកទិញក្នុងការឆែកមើលថាតើអ្នកលក់ជាម្ចាស់ពិតមែន ឬទេ។ ប្រើសម្រាប់ការបោះឆ្នោត ការបោះឆ្នោតតាមរយៈឌីជីថលដែលមានការប្រើប្រាស់ប្រព័ន្ធប្លុកឆេនធានានូវភាពយុត្តិធម៌ និងសុក្រឹត្យ ត្រឹមត្រូវ ព្រមទាំងអាចទទួលបានលទ្ធផលផ្លូវការភ្លាមៗផងដែរ។ […]
ជីវិតជាសហគ្រិនមិនងាយស្រួលដូចការគិតទេ
ការចាប់ផ្ដើមអាជីវកម្ម Start-up និងក្លាយជាសហគ្រិនល្អម្នាក់ មិនមែនជារឿងដែលមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ។ ធ្វើជាសហគ្រិនល្អម្នាក់ វាជារឿងដែលពិបាកណាស់ ពោលគឺទាមទារឲ្យបុគ្គលនោះ ជាមនុស្សដែលលះបង់ខ្ពស់ ហ៊ានទទួលយកហានិភ័យ មានទំនួលខុសត្រូវ មានសមត្ថភាពដែលបុគ្គលធម្មតាពិបាកមាន។ លើសពីនេះ ពួកគេត្រូវមានថាមពល មានទុន មានពេលវេលាគ្រប់គ្រាន់ មានការប្ដេជ្ញាចិត្ដខ្ពស់ រួមជាមួយនឹងក្ដីស្រមៃ និងចក្ខុវិស័យធំ។ វិថីនៃសហគ្រិនភាពគឺមិនស្រួលនោះទេ អ្នកអាចនឹងជួបរឿងជាច្រើនដូចខាងក្រោម៖ ១. អ្នកនឹងមានអារម្មណ៍ថាឯកោ បើទោះបីជាអ្នកមានសហស្ថាបនិកម្នាក់ ឬច្រើននាក់ក៏ដោយ ក៏អ្នកនៅតែអាចមានអារម្មណ៍ថាអ្នកហាក់ដូចជាប្រឈមមុខនឹងពិភពលោកនេះតែម្នាក់ឯង។ ហេតុអ្វី? ពីព្រោះថា ក្នុងនាមជាស្ថាបនិក អ្នកមានកិច្ចការជាច្រើនដែលត្រូវសម្រេច និងធ្វើដោយខ្លួនឯងផ្ទាល់ កិច្ចការខ្លះទាល់តែអ្នកចេញមុខ ឬធ្វើដោយផ្ទាល់ទើបមានប្រសិទ្ធភាព ហើយភាគច្រើននៃក្រុមហ៊ុន Start-up គឺស្ថាបនិកតែងតែចេញមុខដឹកនាំដោយផ្ទាល់។ នៅលើវិថីនៃសហគ្រិនភាព គឺមានឧបសគ្គច្រើនណាស់នៅដំណាក់កាលដំបូង ដែលមានតែអ្នក និងសហស្ថាបនិករបស់អ្នកតែប៉ុណ្ណោះដែលរួមប្រយុទ្ធ មុននឹងអ្នកអាចបង្កើតជាក្រុមការងារមួយដ៏រឹងមាំបាន។ នៅពេលដែលអ្នកមានអារម្មណ៍ថាឯកោ អ្នកគួរតែធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើន ឬជាមួយរៀមច្បងក្នុងវិស័យដែលធ្លាប់ឆ្លងកាត់ផ្លូវនេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម។ ២. អ្នកនឹងមិនទទួលបានផលមកវិញភ្លាមៗនោះទេ នៅក្នុងការចាប់ផ្ដើមអាជីវកម្ម Start-up អ្នកអាចនឹងត្រូវចំណាយច្រើន ប្រសិនបើអាជីវកម្មអ្នកជោគជ័យ ក្នុងរយៈពេលមួយ។ ពេលខ្លះការរំពឹងទុកនេះ អាចនឹងមិនផ្ដល់ផលឲ្យអ្នកមកវិញតាមការគ្រោងទុកនោះទេ ព្រោះStart-up […]
មេរៀនហិរញ្ញវត្ថុ១០យ៉ាងដែលយើងគួររៀនពីមហាសេដ្ឋី Warren Buffett
គ្នាយើងខ្លះប្រាកដជាធ្លាប់ស្គាល់ Warren Buffett ហើយដែលវិនិយោគិនដ៏ល្បីល្បាញ។ ថ្ងៃនេះដែរ #LuyBook នឹងធ្វើការចែករំលែកមេរៀនចំនួន ១០ចំណុច ដែលយើងអាចរៀនសូត្រពីលោក Warren Buffett ៖ ១. ចាយវាយដោយប្រុងប្រយ័ត្ន និងដោយភាពឆ្លាតវៃ លោកមហាសេដ្ឋី បានណែនាំឲ្យយើងមានការចាយវាយប្រកបដោយការប្រុងប្រយ័ត្ន និងត្រូវចេះគិតគូរពីការបង្កើនប្រាក់ចំណូលជាប្រចាំ។ ជាពិសេសធ្វើយ៉ាងណាឲ្យលុយដែលអ្នកវិនិយោគ អាចផ្ដល់ផលឲ្យអ្នកវិញយ៉ាងហោចណាស់ ២០% ជារៀងរាល់ឆ្នាំ។ ២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន ស្ដេចវិនិយោគផ្សារហ៊ុនជើងចាស់រូបនេះ បានផ្ដល់ដំន្មានថា គ្រប់ការសម្រេចចិត្ដទៅលើការវិនិយោគទាំងអស់របស់លោក គឺលោកធ្វើឡើងដោយផ្អែកទៅលើផលប្រយោជន៍ល្អបំផុតសម្រាប់ខ្លួនលោក ពោលគឺមិនធ្វើឡើងដោយផ្អែកលើផលប្រយោជន៍ដែលឈ្មួញកណ្ដាល ឬBroker ផ្ដល់ឲ្យនោះទេ។ ៣. ពិនិត្យមើលភាគហ៊ុនណាមួយច្បាស់លាស់មុនវិនិយោគ ជារៀងរាល់ថ្ងៃមហាសេដ្ឋី Warren Buffett បានចំណាយពេលប្រមាណ១៨ម៉ោង ដើម្បីធ្វើការពិនិត្យមើលពីដំណើរការរបស់ទីផ្សារហ៊ុន និងការវិនិយោគមូលធនបន្ថែម។ លោកបានលើកឡើងថា “ចូរកុំធ្វើការវិនិយោគលើអាជីវកម្មណាដែលអ្នកមិនយល់ពីដំណើរ ឬមិនដែលស្គាល់”។ ដើម្បីទទួលបានជោគជ័យនៅក្នុងការវិនិយោគផ្សារហ៊ុន ដែលមិនគួរធ្វើការសម្រេចចិត្ដដោយប្រើអារម្មណ៍នោះទេ។ របាយការណ៍មួយបានបង្ហាញថា ៤០% នៃវិនិយោគិនអាមេរិកគឺធ្វើការសម្រេចចិត្ដវិនិយោគដោយប្រើអារម្មណ៍។ ៤. យកឈ្នះលើភាពភ័យខ្លាចឲ្យបាន វិនិយោគិនអាមេរិកជាច្រើន តែងមានការភ័យខ្លាចនៅក្នុងការវិនិយោគរបស់គេ ដែលអាចឲ្យពួកគេបាត់បង់ប្រាក់គ្រប់ពេល។ ផ្ទុយទៅវិញ Warren Buffett […]
តើគួរស្នាក់នៅផ្ទះស្នាក់ ឬសណ្ឋាគារ? 
តើគួរស្នាក់នៅផ្ទះស្នាក់ ឬសណ្ឋាគារ? ជិតដល់ថ្ងៃឈប់សម្រាកទៀតហើយ តើដំណើរកម្សាន្តខាងមុខនេះគួរតែជ្រើសរើសការស្នាក់នៅបែបណា ដែលសាកសមសម្រាប់អ្នក និងកញ្ចប់លុយរបស់អ្នក? ផ្ទះស្នាក់នៅ ឬ Airbnb ក្នុងអត្ថបទនេះសម្តៅទៅលើផ្ទះ ឬបន្ទប់ដែលគេដាក់ឲ្យជួល សម្រាប់អ្នកដំណើរមួយរយៈដែលភាគច្រើនជាផ្ទះអ្នកស្រុកដែលស្ថិតនៅក្នុងតំបន់។ ចឹងមកមើលចំណុចទាំងនេះ ដើម្បីដឹងថាអ្នកគួរជ្រើសរើសកន្លែងមួយណាសម្រាប់ស្នាក់នៅសម្រាប់ដំណើរកម្សាន្តខាងមុខនេះ។ តើមានចំនួនមនុស្សប៉ុន្មានអ្នក? ចំនួនមនុស្សជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តជ្រើសរើសកន្លែងស្នាក់នៅ។ ប្រសិនបើអ្នកធ្វើដំណើរ បែបគ្រួសារ ឬជុំមិត្តភក្តិដែលមានគ្នាច្រើនអាចត្រូវស្នាក់នៅច្រើនបន្ទប់ សម្រាប់សណ្ឋាគារអ្នកប្រាកដជាត្រូវ ចំណាយថ្លៃ ប៉ុន្តែសម្រាប់ផ្ទះស្នាក់ Airbnb វិញ គឺអ្នកទទួលបានផ្ទះមួយទាំងមូលតែម្តង ហើយចំណាយតិចទៀត។ តើអ្នកត្រូវការប្រើប្រាស់អ្វីខ្លះ? បើអ្នកមានគម្រោងស្នាក់នៅយូរ ការបោកគក់សម្លៀកបំពាក់ និងការហូបចុកអាចជារឿងដែលចាំបាច់ត្រូវ យកមកពិចារណា។ សម្រាប់ផ្ទះស្នាក់ អ្នកអាចបោកគក់និងចំអិនម្ហូបអាហារខ្លួនឯងដោយសេរី ព្រោះវាមានគ្រឿង ប្រើប្រាស់ចាំបាច់ ព្រមទាំងចង្ក្រានបាយផងដែរ ប៉ុន្តែសម្រាប់សណ្ឋាគារវិញ បន្ទប់ដែលមានចង្ក្រានបាយបែបនេះគឺមាន តម្លៃថ្លៃហើយសេវាបោកគក់ក៏ត្រូវគិតផ្សេងផងដែរ។ តើអ្នកចង់ស្នាក់នៅដូចអ្នកស្រុកតាមតំបន់ ឬទេ? ប្រសិនបើអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ណាមួយ ហើយចង់រស់នៅដូចអ្នកស្រុកក្នុងតំបន់នោះ អ្នកគួរតែជ្រើសរើសយកផ្ទះស្នាក់។ ម្យ៉ាងទៀត ផ្ទះស្នាក់មួយចំនួនមានម្ចាស់ផ្ទះដែលអាចជួយណែនាំកន្លែងទេសចរ សំខាន់ៗ និងពិសេសៗសម្រាប់តំបន់នោះទៅកាន់អ្នកទៀតផង។ តើសេវាកម្មបែបណាដែលអ្នកចង់បាន? សម្រាប់ផ្ទះស្នាក់មិនមានការផ្តល់សេវាកម្មដូចការស្នាក់នៅសណ្ឋាគារនោះទេ ព្រោះជារបៀបរស់នៅ សាមញ្ញមិនមានការយាម ចំណត អ្នកបោសសម្អាតបន្ទប់ ជាដើម។ […]
កំហុសរឿងគ្រប់គ្រងបំណុល
ជាធម្មតា គ្មាននរណាម្នាក់ចង់ឱ្យខ្លួនឯងជាប់បំណុលឡើយ។ ប៉ុន្តែបើមានបំណុលហើយ មិនចេះគ្រប់គ្រងបំណុលឱ្យបានល្អ នោះអ្នកនឹងលង់ខ្លួនកាន់តែជ្រៅក្នុងបំណុលទាំងនោះ។ កំហុសរបស់បងប្អូនខ្មែរយើងភាគច្រើនក្នុងការគ្រប់គ្រងបំណុលនោះ គឺការខ្ចីលុយដោយគ្មានគោលដៅច្បាស់លាស់ ឬខ្ចីបំណុលអាក្រក់ (bad debt) មានន័យថាខ្ចីមិនដើម្បីបង្កើតប្រាក់ចំណូលមកសងបំណុលវិញទេ បែរជាខ្ចីដើម្បីទិញម៉ូតូ, ឡាន និងសម្ភារៈនិយម ដើម្បីភាពឡូយឆាយ និងធ្វើឱ្យអស់លុយទាំងដើមទាំងការប្រាក់ទៅវិញ។ ថ្ងៃនេះ #LuyBook នឹងនិយាយអំពីកំហុសក្នុងការគ្រប់គ្រងបំណុលចំនួន ៤ ដូចខាងក្រោម៖ ១. កង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានចំណូលទាប ប៉ុន្តែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចេះគ្រប់គ្រងលុយបានល្អ គឺមិនធ្លាក់ខ្លួនខ្លាំងវ័ន្តកក្នុងបំណុលនោះទេ ព្រោះពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ជាពិសេសពេលខ្ចីលុយហ្នឹងតែម្ដង។ ២. មិនកាត់បន្ថយចំណាយខ្លួនឯង ការសងបំណុលប្រាកដជាពិបាកជាមិនខាន ប្រសិនបើជាប់បំណុលហើយ បែរជាមិនចេះគ្រប់គ្រងការចាយវាយរបស់ខ្លួនឯង។ ពីមិនទាន់មានបំណុល ចំណូលយើងអាចចាយបាន ប៉ុន្តែពេលមានបំណុលហើយត្រូវដកលុយសងគេប្រចាំខែមុន ហើយសល់ប៉ុន្មានទើបអាចចាយបាន។ មិនតែប៉ុណ្ណោះត្រូវគិតគូរសន្សំលុយដើម្បីសងដើមគេទៀតផង និងព្យាយាមដោះបំណុលដែលមានការប្រាក់ខ្ពស់ឱ្យបានមុន។ ៣. លង់ខ្លួននឹងបំណុល កំហុសដ៏ធំបំផុតក្នុងការគ្រប់គ្រងបំណុល គឺការដែលបង្កើតបំណុលថ្មី ដើម្បីចាយបន្ត ឬដើម្បីសងការប្រាក់បំណុលចាស់។ ប្រាកដណាស់ ធ្វើបែបនេះដំបូងហាក់ដូចជាសប្បាយមួយឆាវ ព្រោះមានលុយចាយ។ ប៉ុន្តែការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកលង់ខ្លួនកាន់តែជ្រៅ ព្រោះបំណុលថ្មីប្រាកដជាការប្រាក់កាន់តែច្រើនជាងមុន និងធ្វើឱ្យទំហំបំណុលកាន់តែធំឡើងៗ។ ៤. […]
កំហុស៥យ៉ាង របស់ឪពុកម្តាយពេលបង្រៀនកូនរឿងលុយកាក់
ការជជែករឿងហិរញ្ញវត្ថុជាមួយកូនតូចៗរបស់អ្នក មិនមែនជារឿងដែលងាយស្រួលប៉ុន្មានទេ។ ប៉ុន្ដែ ហិរញ្ញវត្ថុគឺជាចំណេះដឹងដ៏សំខាន់មួយដែលកូនតូចៗត្រូវយល់ដឹងតាំងពីតូចបណ្ដើរៗមក។ ដើម្បីបង្រៀនចំណេះដឹងហិរញ្ញវត្ថុទៅកូនតូចៗឲ្យបានជោគជ័យ ឪពុកម្តាយគួរតែជៀសវាងនូវកំហុសទាំង៥នេះ៖ ១. មិនបានជជែកឲ្យបានចប់ចុងចប់ដើមជាមួយកូន នៅពេលពួកគេសួរម្ដងៗ ក្មេង តែងតែចូលចិត្ដសួរ និងចង់ដឹងចង់ឮច្រើន។ ដូច្នេះ ប្រសិនបើកូនៗរបស់អ្នកចាប់ផ្ដើមជជែកអំពីលុយ ចូរអ្នកកុំព្រងើយកន្ដើយ ហើយត្រូវតែជជែកជាមួយពួកគេរហូតពួកគេអស់ចម្ងល់។ ម៉្យាង ប្រសិនបើអ្នកមិនបង្រៀនគេអំពីការប្រើប្រាស់លុយ ការទុកដាក់លុយ ប្រភេទលុយ ដូច្នេះ តើនរណានឹងជាអ្នកណែនាំគេ? ២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន ឪពុកម្ដាយជាច្រើន ព្យាយាមធ្វើការគ្រប់គ្រង និងរៀបចំរាល់ការចំណាយរបស់កូនៗ ដោយសារតែខ្លាចមានការចាយខ្ជះខ្ជាយ និងមិនចេះទុកដាក់លុយកាក់។ ការធ្វើបែបនេះមិនមែនជារឿងដែលល្អទាំងស្រុងនោះទេ។ ការធ្វើតឹងរឹងបែបនេះ ធ្វើឲ្យពួកគេមិនអាចរៀន និងគិតឯករាជ្យដោយខ្លួនឯង មិនមានឱកាសជួបបទពិសោធផ្សេងៗ និងរៀនសូត្រពីការសម្រេចចិត្តខុស។ ទាំងអស់នេះ អាចនឹងជះឥទ្ធិពលទៅលើការគ្រប់គ្បងលុយកាក់របស់ពួកគេនៅថ្ងៃអនាគត។ ៣. គិតថាកូនមិនអាចយល់បានច្រើនអំពីរឿងប្រើប្រាស់លុយ ក្មេងគឺឆ្លាតជាងអ្វីដែលយើងគិតទៅទៀត។ ឪពុកម្តាយភាគច្រើន បង្រៀនត្រឹមការចំណាយ និងសន្សំ ប៉ុន្ដែអ្នកអាចសាកល្បងធ្វើការពន្យល់ពួកគេអំពីការវិនិយោគ និងអាជីវកម្ម ព្រោះ ការរវិនិយោគ និងធ្វើអាជីវកម្មគឺជាប្រភពចំណូលធំៗជាងគេ។ អ្នកអាចធ្វើការលើកជាឧទាហរណ៍ងាយៗ ដូចជា ការលក់នំ លក់របស់ប្រើប្រាស់ដែលឈប់ប្រើ និងការសន្សំលុយក្នុងធនាគារជាដើម។ អ្នកវិនិយោគ Kevin […]
ធ្វើម៉េចបានសប្បាយចិត្តជាងមុន?
កន្លងមក LuyBook តែងតែផ្ដោតលើរឿងលុយកាក់ ហាក់ដូចជាលុយ គឺជាគោលដៅសំខាន់តែមួយគត់ក្នុងជីវិត។ តាមពិតទៅ គោលដៅពិតប្រាកដ ដែលយើងម្នាក់ៗតែងតែគិតរំពៃចង់បាននោះ គឺសេចក្ដីសុខ។ តើយើងរីករាយនឹងការរស់នៅពីមួយថ្ងៃៗដែរឬទេ? ថ្ងៃហ្នឹង សប្បាយចិត្តប៉ុណ្ណាដែរ? ថ្ងៃនេះ LuyBook សូមធ្វើការចែករំលែកគន្លឹះ១០ចំណុច (ក្រៅពីការគ្រប់គ្រងហិរញ្ញវត្ថុ) ដើម្បីបង្កើនសេចក្ដីសុខក្នុងជីវិត សម្រាប់បងប្អូនទាំងអស់គ្នាសាកល្បង៖ ១. នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកញញឹម ជាការពិតណាស់ ប្រសិនបើយើងនៅក្បែរ ឬនៅជិតមនុស្សដែលមានក្ដីសុខ ឬភាពរីករាយ នោះយើងក៏ទទួលបាននូវភាពរីករាយក្នុងជីវិតដែរ។ ២. ផ្ដល់តម្លៃឲ្យខ្លួនឯង ចំណុចនេះសំខាន់ណាស់ គេអាចមើលងាយអ្នក តែអ្នកមិនអាចមើលស្រាលខ្លួនឯងឡើយ។ អ្នកត្រូវចេះលើកទឹកចិត្ដ និងផ្ដល់តម្លៃឲ្យខ្លួនឯងជានិច្ច បើទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ៣. ទទួលយកចំណុចល្អៗមកដាក់ខ្លួន គ្មានអ្វីដែលល្អឥតខ្ជោះនោះទេនៅក្នុងជីវិត ប៉ុន្ដែមានចំណុចល្អច្រើនណាស់ ដែលយើងអាចធ្វើបាន និងអាចសម្រេចបាន។ ធ្វើអំពីល្អកាន់តែច្រើន អ្នកនឹងជួបតែរបស់ល្អៗនៅក្នុងជីវិត។ ៤. គិតវិជ្ជមានឲ្យបានច្រើន ការគិតបែបអវិជ្ជមានជាសត្រូវនៃការរីកចម្រើន។ វានឹងបំផ្លាញទឹកចិត្ដអ្នកមិនឲ្យធ្វើអ្វីដែលថ្មី មិនឲ្យសាកល្បងអ្វីដែលថ្មី មិនហ៊ានធ្វើការផ្លាស់ប្ដូរ ហើយពិភពលោករបស់អ្នកនឹងកាន់តែរួមតូចទៅៗ មើលមិនបានឆ្ងាយ និងមិនអាចរស់នៅប្រកបដោយភាពស្កប់ស្កល់ទេ។ ៥. ធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្ដ ការធ្វើអ្វីដែលខ្លួនមិនស្រឡាញ់ មិនពេញចិត្ដ ឬត្រូវគេបង្ខំឲ្យធ្វើ […]
មេរៀនហិរញ្ញវត្ថុពី Squid Game
មានគ្នាយើងណាខ្លះ បានមើលរឿងដែលកំពុងតែល្បីឈ្មោះថា “Squid Game” ហើយ? បើបានមើលហើយ មានបានចាប់អារម្មណ៍មេរៀនហិរញ្ញវត្ថុពីរឿងនេះទេ? ថ្ងៃនេះ LuyBook សូមលើកយកមេរៀនហិរញ្ញវត្ថុមួយចំនួនដែលយើងអាចរៀនពីការមើលរឿងនេះ ដូចខាងក្រោម៖ ១. មុនខ្ចីលុយ ត្រូវប្រុងប្រយ័ត្នបំផុត៖ ការខ្ចីលុយអាចធ្វើឱ្យអ្នកវង្វេងបាន ជាពិសេសបើខ្ចីលុយមិនមានគោលដៅច្បាស់លាស់ មិនមានផែនការរកប្រាក់ចំណេញមកសងលុយវិញ។ ដូចក្នុងរឿងដែលយើងឃើញថាអ្នកចូលលេងហ្គេមភាគច្រើនជា អ្នកដែលជំពាក់បំណុលវ័ន្តក។ ២. ខិតខំរកលុយឱ្យច្រើនជាងការចាយ៖ ការរស់នៅតាមលទ្ធភាពដែលខ្លួនមានពិតជាសំខាន់ណាស់ ហើយការគ្រប់គ្រងចំណាយរបស់ខ្លួនរឹតតែសំខាន់ នៅពេលដែលយើងកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ តែប្រសិនបើមិនអាចកាត់បន្ថយចំណាយបានទៀតទេ ត្រូវខំប្រឹងរកចំណូលបន្ថែម មិនមែនខ្ចីលុយដើម្បីចាយមួយគ្រានោះទេ។ ៣. ភាពលោភលន់ធ្វើឱ្យខាតបង់៖ នៅពេលលេងហ្គេមនេះ អ្នកលេងទាំងអស់សុទ្ធតែចង់ឈ្នះដើម្បីបានលុយ ប៉ុន្តែដោយសារតែភាពលោភលន់ខ្លាំងពេកបាំងមុខ ធ្វើឱ្យមានហេតុការណ៍អាក្រក់ជាច្រើនកើតឡើង។ ដូចនេះហើយភាពលោភលន់ហួសហេតុមានតែនាំឱ្យខាតបង់ប៉ុណ្ណោះ។ ៤. ស្ថេរភាពហិរញ្ញវត្ថុមិនមែនកើតឡើងងាយៗទេ៖ មនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅជីវិតសុខស្រួល និងមានសុខុមាលភាពហិរញ្ញវត្ថុល្អប្រសើរ។ បើសិនជាសង្គម និងស្ថានភាពមនុស្សម្នាក់ៗក្នុងពេលបច្ចុប្បន្នសុទ្ធតែខុសៗគ្នា ប៉ុន្តែការដែលអាចសម្រេចបានស្ថេរភាពហិរញ្ញវត្ថុមិនមែនជារឿងមួយថ្ងៃអាចធ្វើបានទេ ពោលគឺស្ថិតលើការខិតខំប្រឹងប្រែង ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យល្អផងដែរ។ ៥. លុយមិនមែនជាចម្លើយសម្រាប់អ្វីគ្រប់យ៉ាងទេ៖ អ្នកលេងហ្គេមទាំងអស់ខំប្ដូរជីវិត និងហ៊ានសម្លាប់គ្នាទៅវិញទៅមកដើម្បីលុយ។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងលុយដែលឈ្នះបានមក Gi-Hun មិនបានធ្វើឲ្យជីវិតគាត់បានប្រសើទេ។ មិត្តភក្ដិ និងម្ដាយក៏ស្លាប់។ គ្រួសារក៏មិនបានជួបជុំគ្នាដដែល។ Gi-Hun ក៏បានសួរ […]
មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ?
មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ? មួយរយៈចុងក្រោយនេះ មានរឿងថ្មីៗជាច្រើនកើតឡើង។ បងប្អូនមួយចំនួនប្រហែលជារងការប៉ះពាល់ យ៉ាងហោចណាស់ផ្នែកផ្លូវអារម្មណ៍ និងចិត្តគំនិត។ ហើយហត់នឿយណាយ ចង់លាឈប់ពីការងារ ចង់ដកឃ្លាសម្រាកមួយរយៈ។ តែបើឈប់ ចេះតែឈប់ភ្លាមៗម៉េចកើត? អ្នកទាំងអស់គ្នាត្រូវពិចារណា យ៉ាងហោចណាស់លើចំណុចខាងក្រោមនេះសិន ដើម្បីកុំឲ្យការលាឈប់សម្រាកនេះ នាំឲ្យមានសម្ពាធផ្នែកអារម្មណ៍ និងលុយកាក់កាន់តែខ្លាំងជាងមុន។ ១. សួរខ្លួនឯងថាតើហេតុអ្វីចង់ឈប់ពីការងារបច្ចុប្បន្ន អ្នកគួរគិត ហើយសរសេរចម្លើយដាក់ក្នុងសៀវភៅដើម្បីឲ្យមានភាពច្បាស់លាស់ និងងាយស្រួលដៅរកមូលហេតុពិតប្រាកដ។ សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកជ្រើសយកការងារនោះតាំងពីដើមមក។ មានអ្វីខ្លះបានផ្លាស់ប្ដូរទើបចង់លាឈប់ និងផ្លាស់ប្ដូរការងារ? ២. មានសល់លុយប៉ុន្មាន ជាក់ស្ដែងទៅ ប្រសិនជាបងប្អូនចង់ឈប់សម្រាកមួយរយៈ បងប្អូនត្រូវគិតគូររឿងលុយកាក់។ តើមានសល់លុយប៉ុន្មានសម្រាប់ចាយក្នុងរយៈពេលសម្រាក។ បានប៉ុន្មានខែ? កញ្ចប់លុយនេះ មិនគួរប៉ះពាល់ជាមួយកញ្ចប់លុយសម្រាប់គោលដៅហិរញ្ញវត្ថុផ្សេងទៀតនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់គោលដៅទាំងអស់នោះ។ ៣. រៀបចំផែនការការងារ ឬអាជីវកម្ម បន្ទាប់ពីគិតគូររឿងលុយកាក់ហើយ បងប្អូនត្រូវគិតលើផ្លូវដើរបន្ទាប់។ តើបងប្អូនដឹងថាចង់ធ្វើអ្វីបន្ទាប់ហើយឬនៅ? បើមិនទាន់ទេ បងប្អូនអាចចាប់ផ្តើមដោយសួរខ្លួនឯងថា តើចង់បានអ្វីខ្លះពីការងារ ឬមុខរបរថ្មី? តើបងប្អូនគួរមានចំណេះដឹង សមត្ថភាពបន្ថែមអ្វីខ្លះ សម្រាប់ការងារ ឬមុខរបរថ្មីនោះ? បើត្រូវការការរៀនសូត្របន្ថែម ប្រសិនជាអាច អ្នកគួរឆ្លៀតពេលរៀនមុននឹងលាឈប់ពីការងារចាស់ ដើម្បីមិនចាំបាច់ចំណាយពេលរៀនហើយមិនមានចំណូល។ ៤. […]
